វេទនាហើយ! មកុដនៃអំនួតរបស់ពួកប្រមឹកនៃអេប្រាអិម និងផ្កាដ៏ស្រស់ស្អាតនៃភាពរុងរឿងរបស់ពួកគេដែលកំពុងតែស្រពោន ដែលនៅលើកំពូលភ្នំនៃជ្រលងដ៏មានជីជាតិរបស់មនុស្សប្រមឹក!
ទំនុកតម្កើង 103:15 - ព្រះគម្ពីរខ្មែរសាកល រីឯមនុស្សលោកវិញ ថ្ងៃអាយុរបស់គេប្រៀបដូចជាស្មៅ គេចម្រើនឡើងដូចជាផ្កានៅទីវាល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ រីឯមនុស្សវិញ ថ្ងៃអាយុរបស់គេប្រៀបដូចជាស្មៅ គេរីកឡើងដូចជាផ្កានៅទីវាល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជីវិតមនុស្សយើងប្រៀបបាននឹងស្មៅ ឬដូចជាផ្កាដែលរីកឡើងនៅទីវាល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកឯមនុស្ស ថ្ងៃអាយុរបស់គេធៀបដូចជាស្មៅ គេរីកឡើងដូចជាផ្កានៅទីវាល អាល់គីតាប ជីវិតមនុស្សយើងប្រៀបបាននឹងស្មៅ ឬដូចជាផ្កាដែលរីកឡើងនៅទីវាល |
វេទនាហើយ! មកុដនៃអំនួតរបស់ពួកប្រមឹកនៃអេប្រាអិម និងផ្កាដ៏ស្រស់ស្អាតនៃភាពរុងរឿងរបស់ពួកគេដែលកំពុងតែស្រពោន ដែលនៅលើកំពូលភ្នំនៃជ្រលងដ៏មានជីជាតិរបស់មនុស្សប្រមឹក!
រីឯផ្កាដ៏ស្រស់ស្អាតនៃភាពរុងរឿងរបស់ពួកគេ ដែលកំពុងតែស្រពោន ដែលនៅលើកំពូលភ្នំនៃជ្រលងដ៏មានជីជាតិ នឹងបានដូចជាផ្លែល្វាទុំដើមរដូវនៅមុនរដូវក្ដៅ កាលណាគេឃើញវា នោះវាដល់ដៃគេភ្លាម ហើយគេក៏លេបវាបាត់ទៅ។
“យើង គឺយើងហ្នឹងហើយ ជាព្រះអង្គនោះដែលកម្សាន្តចិត្តអ្នករាល់គ្នា។ តើអ្នកជានរណា បានជាអ្នកខ្លាចមនុស្សដែលរមែងតែងតែស្លាប់ និងមនុស្សលោកដែលនឹងត្រូវបោះចោលដូចស្មៅ
ដ្បិត “មនុស្ស ទាំងអស់ប្រៀបដូចជាស្មៅ ហើយគ្រប់ទាំងសិរីរុងរឿងរបស់ពួកគេក៏ប្រៀបដូចជាផ្កាស្មៅដែរ; ស្មៅក៏ក្រៀមស្វិត ហើយផ្កាក៏រុះរោយ