ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 102:19 - ព្រះគម្ពីរខ្មែរសាកល

“ព្រះយេហូវ៉ា​ទ្រង់​អើតមើល​ពី​ទីវិសុទ្ធ​ដ៏ខ្ពស់បំផុត​របស់ព្រះអង្គ ព្រះអង្គ​រំពៃមើល​ពី​ស្ថានសួគ៌​មក​ផែនដី

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ព្រះ‌អង្គ​បាន​ទតមើល​ពី​ទី​បរិសុទ្ធ របស់​ព្រះ‌អង្គ​នៅ​ស្ថានដ៏​ខ្ពស់ គឺ​ព្រះ‌យេហូវ៉ា​បាន​ទត​ពី​ស្ថាន‌សួគ៌ មើល​មក​ផែនដី

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​ព្រះអង្គ​ទត​មើល​ពី​ទីសក្ការៈ​របស់​ព្រះអង្គ​មក ព្រះ‌អម្ចាស់​ទត​ពី​ស្ថាន​បរម‌សុខ​មើល​មក​ផែនដី

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ទ្រង់​បាន​ក្រឡេក​ទត​ពី​ជាន់​ខ្ពស់​នៃ​ទី​បរិសុទ្ធ​ទ្រង់ គឺ​ព្រះ‌យេហូវ៉ា​បាន​ទត​ពី​ស្ថាន‌សួគ៌​មក ពិចារណា​មើល​ផែនដី

សូមមើលជំពូក

អាល់គីតាប

ដ្បិត​ទ្រង់​មើល​ពី​ទី‌សក្ការៈ​របស់​ទ្រង់​មក អុលឡោះ‌តាអាឡា​មើល​ពី​សូរ៉កា​មក​ផែនដី

សូមមើលជំពូក



ទំនុកតម្កើង 102:19
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ទ្រង់​អើតមើល​ពី​ស្ថានសួគ៌​ទៅលើ​មនុស្សលោក ដើម្បីឲ្យ​ឃើញថា​តើ​មាន​អ្នកដែល​មានប្រាជ្ញា ដែល​ស្វែងរក​ព្រះ​ឬយ៉ាងណា​។


ជា​ប្រជារាស្ត្រ​ដែល​យើង​បាន​សូន​សម្រាប់​ខ្លួនយើង ដើម្បីឲ្យ​ពួកគេ​ថ្លែង​សេចក្ដីសរសើរតម្កើង​ដល់​យើង​។