ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទីតុស 2:6 - ព្រះគម្ពីរខ្មែរសាកល

ដូចគ្នាដែរ ចូរ​ជំរុញទឹកចិត្ត​បុរស​ក្មេង​ឲ្យ​ចេះគ្រប់គ្រងចិត្ត​។

សូមមើលជំពូក

Khmer Christian Bible

រីឯ​បុរស​ក្មេងៗ​វិញ​ ក៏​ដូច្នោះ​ដែរ​ ចូរ​ដាស់តឿន​គេ​ឲ្យ​មាន​គំនិត​ត្រឹមត្រូវ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​បុរស​ដែលនៅ​ក្មេង​ក៏​ដូច្នោះ​ដែរ ចូរ​ដាស់​តឿន​គេឲ្យ​មាន​ចិត្ត​ធ្ងន់‌ធ្ងរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ពួក​យុវជន​វិញ ចូរ​ដាស់‌តឿន​គេ​ឲ្យ​មាន​ចិត្ត​ធ្ងន់​គ្រប់​វិស័យ​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ទូន្មាន​ពួក​បុរស ដែល​ក្មេង​ជាង បែប​ដូច្នោះ​ដែរ ឲ្យ​គេ​មាន​ចិត្ត​ធ្ងន់‌ធ្ងរ

សូមមើលជំពូក

អាល់គីតាប

រីឯ​ពួក​យុវជន​វិញ ចូរ​ដាស់‌តឿន​គេ​ឲ្យ​មាន​ចិត្ដ​ធ្ងន់​គ្រប់​វិស័យ​ទាំង​អស់។

សូមមើលជំពូក



ទីតុស 2:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទាំង​មនុស្សកំលោះ​ទាំង​ស្រីក្រមុំ ទាំង​ពួក​ចាស់ៗ​ទាំង​ពួក​ក្មេង​ៗ​អើយ


មនុស្សកំលោះ​អើយ ចូរ​សប្បាយ​ក្នុង​យុវវ័យ​របស់អ្នក ហើយ​ឲ្យ​ចិត្ត​របស់អ្នក​ធ្វើឲ្យ​អ្នក​រីករាយ ក្នុង​គ្រា​នៃ​យុវភាព​របស់អ្នក​ចុះ​! ចូរ​ដើរ​ក្នុង​ផ្លូវ​នៃ​ចិត្ត​របស់អ្នក និង​តាម​ការមើលឃើញ​នៃ​ភ្នែក​របស់អ្នក​ចុះ​; ប៉ុន្តែ​ត្រូវ​ដឹង​ថា ព្រះ​នឹង​នាំ​អ្នក​ទៅ​ក្នុង​ការជំនុំជម្រះ ដោយសារតែ​ការទាំងអស់​នេះ​។


ចូរ​នឹកចាំ​ព្រះអាទិករ​របស់អ្នក ក្នុង​គ្រា​នៃ​យុវភាព​របស់អ្នក​ចុះ គឺ​មុន​គ្រា​នៃ​មហន្តរាយ​មិនទាន់​មកដល់ មុន​ឆ្នាំ​ដែល​អ្នក​នឹង​ពោលថា​៖ “ខ្ញុំ​គ្មាន​ការសប្បាយ​ក្នុង​ពេលទាំងនេះ​ទេ” មកជិត


ដោយហេតុនេះ កុំឲ្យ​យើង​ដេកលក់​ដូច​អ្នក​ដទៃ​ឡើយ ផ្ទុយទៅវិញ ឲ្យ​យើង​ប្រុងស្មារតី ហើយ​មានគំនិតមធ្យ័ត​ចុះ​។


កុំ​ស្ដីបន្ទោស​បុរសចំណាស់​ឡើយ ផ្ទុយទៅវិញ ចូរ​អង្វរ​គាត់​ទុកដូចជា​ឪពុក​។ ចំពោះ​បុរស​ក្មេង ចូរចាត់ទុកពួកគេ​ដូចជា​ប្អូនប្រុស


ដូចគ្នាដែរ អ្នករាល់គ្នា​ដែល​នៅ​ក្មេង​អើយ ចូរ​ចុះចូល​នឹង​ពួក​ចាស់ទុំ​ចុះ​។ អ្នក​ទាំងអស់គ្នា​ត្រូវ​បំពាក់ខ្លួន​ដោយ​ការបន្ទាបខ្លួន​ចំពោះ​គ្នាទៅវិញទៅមក ដ្បិត “ព្រះ​ទ្រង់​ប្រឆាំង​នឹង​មនុស្សក្រអឺតក្រទម ប៉ុន្តែ​ប្រទាន​ព្រះគុណ​ដល់​មនុស្ស​រាបទាប​វិញ”។


ឪពុក​រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​បាន​ស្គាល់​ព្រះអង្គ​ដែល​គង់នៅ​តាំងពី​ដើមដំបូង​; យុវជន​រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​បាន​ឈ្នះ​មេអាក្រក់​ហើយ។