គាត់ក៏តបថា៖ “តើអ្នកដឹងថាហេតុអ្វីបានជាខ្ញុំមករកអ្នកឬទេ? ប៉ុន្តែឥឡូវនេះ ខ្ញុំនឹងត្រឡប់ទៅច្បាំងនឹងទេវតាគ្រប់គ្រងនៃពើស៊ីវិញ។ កាលខ្ញុំចេញទៅហើយ នោះមើល៍! ទេវតាគ្រប់គ្រងនៃក្រិកនឹងមក។
ដានីយ៉ែល 8:21 - ព្រះគម្ពីរខ្មែរសាកល ពពែឈ្មោលរោមស្រមូវនោះ គឺស្ដេចនៃក្រិក ហើយស្នែងធំមួយដែលនៅចន្លោះភ្នែករបស់វា គឺស្ដេចទីមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពពែឈ្មោលដែលមានរោមស្រមូវ គឺស្តេចសាសន៍ក្រិក ហើយស្នែងមួយធំនៅចន្លោះភ្នែកទាំងពីរ គឺស្តេចទីមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯពពែឈ្មោលដែលមានរោមពេញខ្លួន គឺស្ដេចរបស់ជនជាតិក្រិក។ ស្នែងដ៏ធំដែលស្ថិតនៅចន្លោះភ្នែក គឺជាស្ដេចទីមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពពែឈ្មោលរោមស្រមូវនោះ គឺជាស្តេចសាសន៍ក្រេកវិញ ចំណែកស្នែង១ធំដែលនៅជាកណ្តាលភ្នែកទាំង២នោះ គឺជាស្តេចដើមដំបូង អាល់គីតាប រីឯពពែឈ្មោលដែលមានរោមពេញខ្លួន គឺស្ដេចរបស់ជនជាតិក្រិក។ ស្នែងដ៏ធំដែលស្ថិតនៅចន្លោះភ្នែក គឺជាស្ដេចទីមួយ។ |
គាត់ក៏តបថា៖ “តើអ្នកដឹងថាហេតុអ្វីបានជាខ្ញុំមករកអ្នកឬទេ? ប៉ុន្តែឥឡូវនេះ ខ្ញុំនឹងត្រឡប់ទៅច្បាំងនឹងទេវតាគ្រប់គ្រងនៃពើស៊ីវិញ។ កាលខ្ញុំចេញទៅហើយ នោះមើល៍! ទេវតាគ្រប់គ្រងនៃក្រិកនឹងមក។
ឥឡូវនេះ ខ្ញុំនឹងប្រាប់សេចក្ដីពិតដល់អ្នក”។ “មើល៍! នឹងមានស្ដេចបីអង្គទៀតឈរឡើងនៅពើស៊ី។ បន្ទាប់មក ស្ដេចទីបួននឹងមានទ្រព្យសម្បត្តិច្រើនជាងស្ដេចទាំងអស់នោះ ហើយកាលណាទ្រង់មានអំណាចខ្លាំងតាមរយៈទ្រព្យសម្បត្តិរបស់ទ្រង់ នោះទ្រង់ដាស់អាណាចក្រទាំងមូលឡើង ទាស់នឹងអាណាចក្រក្រិក។
ពេលនោះ នឹងមានស្ដេចដ៏ខ្លាំងពូកែមួយអង្គក្រោកឡើង ហើយគ្រងរាជ្យដោយអំណាចដ៏លើសលប់ ព្រមទាំងធ្វើតាមអំពើចិត្តផង។
“បន្ទាប់ពីព្រះករុណា នឹងមានអាណាចក្រមួយទៀតក្រោកឡើង ដែលអន់ជាងព្រះករុណា រួចនឹងមានអាណាចក្រទីបីមួយទៀតធ្វើពីលង្ហិន ដែលនឹងគ្រប់គ្រងលើផែនដីទាំងមូល។
“បន្ទាប់ពីការនេះ ខ្ញុំបន្តសង្កេតមើល នោះមើល៍! មានសត្វមួយទៀតដូចខ្លារខិន! មានស្លាបបួនរបស់បក្សាបក្សីនៅលើខ្នងវា; សត្វនោះមានក្បាលបួន ហើយអំណាចគ្រប់គ្រងត្រូវបានប្រគល់ដល់វា។
ស្នែងមួយដែលបាក់ និងស្នែងបួនដែលក្រោកឡើងជំនួសវា គឺអាណាចក្របួនដែលនឹងក្រោកឡើងពីប្រជាជាតិនោះ ប៉ុន្តែគ្មានអំណាចរបស់ស្នែងមុននៅជាមួយទេ។
ដ្បិតយើងបានយឹតយូដាជាធ្នូសម្រាប់យើង ហើយដាក់អេប្រាអិមជាព្រួញ។ ស៊ីយ៉ូនអើយ យើងនឹងដាស់កូនចៅរបស់អ្នកឡើងឲ្យទាស់នឹងកូនចៅក្រិក! យើងនឹងធ្វើឲ្យអ្នកបានដូចជាដាវរបស់មនុស្សខ្លាំងពូកែ។