លុះថ្ងៃជិតលិច ការលង់លក់បានធ្លាក់មកលើអាប់រ៉ាម នោះមើល៍! សេចក្ដីភ័យរន្ធត់ និងភាពងងឹតយ៉ាងខ្លាំងបានធ្លាក់មកលើគាត់!
ដានីយ៉ែល 8:18 - ព្រះគម្ពីរខ្មែរសាកល ខណៈដែលគាត់កំពុងនិយាយនឹងខ្ញុំ ខ្ញុំក៏លង់លក់ទាំងផ្កាប់មុខដល់ដី ប៉ុន្តែគាត់បានពាល់ខ្ញុំ ហើយខ្ញុំក៏ឈរឡើងលើកន្លែងដែលខ្ញុំបានឈរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកកំពុងមានប្រសាសន៍មកកាន់ខ្ញុំ នោះខ្ញុំក៏លង់ស្មារតី ទាំងក្រាបចុះមុខដល់ដី តែលោកពាល់ខ្ញុំ ហើយធ្វើឲ្យខ្ញុំឈរឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងពេលលោកមានប្រសាសន៍មកខ្ញុំ ខ្ញុំក៏លង់ស្មារតី ហើយនៅតែឱនមុខដល់ដីដដែល។ លោកពាល់ខ្ញុំ រួចឲ្យខ្ញុំក្រោកឈរឡើង នៅកន្លែងដែលខ្ញុំឈរពីមុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលលោកកំពុងនិយាយមកខ្ញុំ នោះខ្ញុំក៏លង់ស្មារតីទៅ មានមុខផ្កាប់ដល់ដី តែលោកពាល់ខ្ញុំធ្វើឲ្យខ្ញុំឈរឡើង អាល់គីតាប ក្នុងពេលគាត់មានប្រសាសន៍មកខ្ញុំ ខ្ញុំក៏លង់ស្មារតី ហើយនៅតែអោនមុខដល់ដីដដែល។ គាត់ពាល់ខ្ញុំ រួចឲ្យខ្ញុំក្រោកឈរឡើង នៅកន្លែងដែលខ្ញុំឈរពីមុន។ |
លុះថ្ងៃជិតលិច ការលង់លក់បានធ្លាក់មកលើអាប់រ៉ាម នោះមើល៍! សេចក្ដីភ័យរន្ធត់ និងភាពងងឹតយ៉ាងខ្លាំងបានធ្លាក់មកលើគាត់!
នោះមើល៍! មានម្នាក់ទ្រង់ទ្រាយដូចកូនមនុស្សពាល់បបូរមាត់របស់ខ្ញុំ រួចខ្ញុំក៏បើកមាត់និយាយនឹងអ្នកដែលឈរនៅចំពោះខ្ញុំថា៖ “លោកម្ចាស់នៃខ្ញុំអើយ ដោយសារតែនិមិត្តនេះ ការឈឺចុកចាប់បានធ្លាក់មកលើខ្ញុំ ហើយខ្ញុំរក្សាទុកកម្លាំងមិនបានឡើយ។
ដូច្នេះ គាត់មកជិតកន្លែងដែលខ្ញុំឈរ។ នៅពេលគាត់មកដល់ ខ្ញុំក៏ភ័យខ្លាច ហើយក្រាបមុខដល់ដី ប៉ុន្តែគាត់និយាយនឹងខ្ញុំថា៖ “កូនមនុស្សអើយ ចូរយល់ច្បាស់ថា និមិត្តនេះគឺសម្រាប់គ្រាចុងបញ្ចប់”។
នោះខ្ញុំ ដានីយ៉ែល បានខ្សោយល្វើយ ហើយឈឺជាច្រើនថ្ងៃ។ បន្ទាប់មក ខ្ញុំក៏ក្រោកឡើង ហើយបំពេញមុខងាររបស់ស្ដេច ប៉ុន្តែខ្ញុំតក់ស្លុតដោយនិមិត្តនោះ ហើយក៏មិនយល់អត្ថន័យនិមិត្តនោះដែរ៕
ទូតសួគ៌ដែលនិយាយនឹងខ្ញុំក៏ត្រឡប់មកវិញ ហើយដាស់ខ្ញុំឡើង ដូចជាមនុស្សដែលត្រូវគេដាស់ពីដំណេករបស់ខ្លួន។
នៅពេលក្រោកឡើងពីការអធិស្ឋាន ព្រះយេស៊ូវយាងមករកពួកសិស្ស ហើយឃើញពួកគេដេកលក់ដោយសារតែទុក្ខព្រួយ
ពេត្រុស និងពួកអ្នកដែលនៅជាមួយគាត់កំពុងដេកលង់លក់។ ប៉ុន្តែនៅពេលភ្ញាក់ឡើង ពួកគេក៏ឃើញរស្មីរុងរឿងរបស់ព្រះយេស៊ូវ និងមនុស្សពីរនាក់ដែលកំពុងឈរជាមួយព្រះអង្គ។
ឥឡូវនេះ ខ្ញុំព្រះបាទកំពុងឈរទទួលការកាត់ក្ដីដោយសារតែសេចក្ដីសង្ឃឹមចំពោះសេចក្ដីសន្យាដែលព្រះបានតាំងនឹងដូនតារបស់យើង
នៅពេលខ្ញុំបានឃើញលោក ខ្ញុំក៏ដួលនៅទៀបជើងរបស់លោកដូចមនុស្សស្លាប់ នោះលោកក៏ដាក់ដៃស្ដាំលើខ្ញុំ ទាំងនិយាយថា៖“កុំខ្លាចឡើយ! យើងជាដើម និងជាចុង