រីឯយុវជនទាំងបួននាក់នេះ ព្រះបានប្រទានចំណេះដឹងដល់ពួកគេ ហើយឲ្យឈ្លាសវៃក្នុងគ្រប់ទាំងអក្សរសាស្ត្រ និងប្រាជ្ញា ព្រមទាំងឲ្យដានីយ៉ែលបានយល់ច្បាស់នូវអស់ទាំងនិមិត្ត និងយល់សប្តិ។
ដានីយ៉ែល 8:1 - ព្រះគម្ពីរខ្មែរសាកល នៅឆ្នាំទីបីនៃរជ្ជកាលរបស់ព្រះបាទបេលសាសារ មាននិមិត្តមួយលេចមកដល់ខ្ញុំ ដានីយ៉ែល ក្រោយពីនិមិត្តលើកមុនបានលេចមកដល់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទបេលសាសារ មាននិមិត្តមួយលេចមកឲ្យដានីយ៉ែលខ្ញុំបានឃើញ គឺក្រោយពីនិមិត្តដែលបានលេចមកឲ្យខ្ញុំឃើញពីលើកមុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីបីនៃរជ្ជកាលព្រះចៅបេលសាសារ ខ្ញុំដានីយ៉ែលបាននិមិត្តឃើញការអស្ចារ្យមួយ បន្ទាប់ពីសុបិននិមិត្តដែលខ្ញុំបានឃើញកាលពីលើកមុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅឆ្នាំទី៣ ក្នុងរាជ្យនៃស្តេចបេលសាសារ នោះមានការជាក់ស្តែងលេចមក ឲ្យដានីយ៉ែល ខ្ញុំឃើញ គឺក្រោយការជាក់ស្តែង១ដែលខ្ញុំបានឃើញពីមុននោះ អាល់គីតាប នៅឆ្នាំទីបីនៃរជ្ជកាលស្តេចបេលសាសារ ខ្ញុំដានីយ៉ែលបាននិមិត្តឃើញការអស្ចារ្យមួយ បន្ទាប់ពីសុបិននិមិត្តដែលខ្ញុំបានឃើញកាលពីលើកមុន។ |
រីឯយុវជនទាំងបួននាក់នេះ ព្រះបានប្រទានចំណេះដឹងដល់ពួកគេ ហើយឲ្យឈ្លាសវៃក្នុងគ្រប់ទាំងអក្សរសាស្ត្រ និងប្រាជ្ញា ព្រមទាំងឲ្យដានីយ៉ែលបានយល់ច្បាស់នូវអស់ទាំងនិមិត្ត និងយល់សប្តិ។
ខ្ញុំ ដានីយ៉ែល បានឃើញនិមិត្តនោះតែម្នាក់ឯង ហើយពួកមនុស្សដែលនៅជាមួយខ្ញុំមិនបានឃើញនិមិត្តនោះទេ ប៉ុន្តែការភិតភ័យយ៉ាងខ្លាំងបានធ្លាក់មកលើពួកគេ ហើយពួកគេរត់គេចទៅពួន។
ប៉ុន្តែកាលណាស្ដេចនោះក្រោកឡើង អាណាចក្ររបស់ទ្រង់នឹងបាក់បែក ហើយត្រូវបានបែងចែកទៅខ្យល់ទាំងបួនទិសនៃមេឃ គឺមិនមែនទៅពូជពង្សរបស់ទ្រង់ទេ ក៏មិនមែនដោយអំណាចរបស់ទ្រង់ដែលគ្រប់គ្រងនោះដែរ ដ្បិតអាណាចក្ររបស់ទ្រង់នឹងត្រូវបានរម្លើងចេញ ហើយទៅជារបស់អ្នកដទៃក្រៅពីពូជពង្សរបស់ទ្រង់”។
នៅឆ្នាំទីមួយនៃរជ្ជកាលរបស់បេលសាសារស្ដេចនៃបាប៊ីឡូន ដានីយ៉ែលបានឃើញយល់សប្តិមួយ ហើយមាននិមិត្តជាច្រើននៅក្នុងក្បាលរបស់គាត់នៅលើគ្រែរបស់គាត់។ គាត់ក៏កត់យល់សប្តិនោះទុក ហើយបានតំណាលប្រាប់ខ្លឹមសារនៃសេចក្ដីទាំងនោះ។
“រីឯខ្ញុំ ដានីយ៉ែល វិញ្ញាណរបស់ខ្ញុំកើតទុក្ខនៅក្នុងរូបកាយ ហើយនិមិត្តជាច្រើនក្នុងក្បាលរបស់ខ្ញុំក៏ធ្វើឲ្យខ្ញុំតក់ស្លុត។
“ដំណើររឿងនេះ ចប់ត្រឹមប៉ុណ្ណេះ។ រីឯខ្ញុំ ដានីយ៉ែល គំនិតរបស់ខ្ញុំបានធ្វើឲ្យខ្ញុំតក់ស្លុតយ៉ាងខ្លាំង ហើយទឹកមុខរបស់ខ្ញុំក៏ផ្លាស់ប្ដូរដែរ ប៉ុន្តែខ្ញុំបានទុកដំណើររឿងនេះនៅតែក្នុងចិត្តខ្ញុំ”៕
កាលខ្ញុំ ដានីយ៉ែល បានឃើញនិមិត្តនោះ ខ្ញុំក៏ស្វែងរកការយល់ នោះមើល៍! មានម្នាក់ដែលមានភិនភាគដូចមនុស្ស ឈរនៅចំពោះខ្ញុំ។
ខ្ញុំឃើញក្នុងនិមិត្តនោះ ហើយខណៈដែលខ្ញុំសង្កេតមើល នោះខ្លួនខ្ញុំនៅក្នុងរាជធានីស៊ូសាន ដែលនៅក្នុងខេត្តអេឡាំ។ ក្នុងនិមិត្តនោះខ្ញុំឃើញថា ខ្ញុំនៅក្បែរទន្លេអ៊ូឡាយ។
គឺនៅឆ្នាំដំបូងនៃរជ្ជកាលរបស់ទ្រង់ ខ្ញុំ ដានីយ៉ែល បានចាប់ភ្លឹកក្នុងគម្ពីរ តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាដែលមកដល់ព្យាការីយេរេមា អំពីចំនួនឆ្នាំដែលការហិនវិនាសនៃយេរូសាឡិមត្រូវបានបំពេញឲ្យសម្រេច គឺចិតសិបឆ្នាំ។