កងទ័ពពីទ្រង់នឹងក្រោកឡើង ហើយបន្ទាបបន្ថោកទីវិសុទ្ធដែលជាបន្ទាយ ព្រមទាំងបញ្ឈប់តង្វាយប្រចាំថ្ងៃ ហើយតាំងតួគួរឲ្យស្អប់ខ្ពើមដែលបង្កការហិនវិនាសវិញ។
ដានីយ៉ែល 7:21 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានបន្តសង្កេតមើល ហើយស្នែងនោះបានធ្វើសង្គ្រាមជាមួយពួកវិសុទ្ធជន ក៏ឈ្នះពួកគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំគន់មើលទៅ ឃើញស្នែងនោះច្បាំងនឹងពួកបរិសុទ្ធ ហើយមានប្រៀបលើពួកគេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានឃើញស្នែងនេះកំពុងតែច្បាំងនឹងប្រជាជនដ៏វិសុទ្ធ ហើយមានប្រៀបលើពួកគេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំគន់មើលទៅ ឃើញស្នែងនោះឯង បានច្បាំងនឹងពួកបរិសុទ្ធហើយក៏ឈ្នះផង អាល់គីតាប ខ្ញុំបានឃើញស្នែងនេះកំពុងតែច្បាំងនឹងប្រជាជនដ៏វិសុទ្ធ ហើយមានប្រៀបលើពួកគេ |
កងទ័ពពីទ្រង់នឹងក្រោកឡើង ហើយបន្ទាបបន្ថោកទីវិសុទ្ធដែលជាបន្ទាយ ព្រមទាំងបញ្ឈប់តង្វាយប្រចាំថ្ងៃ ហើយតាំងតួគួរឲ្យស្អប់ខ្ពើមដែលបង្កការហិនវិនាសវិញ។
នោះខ្ញុំឮមនុស្សស្លៀកពាក់ក្រណាត់ផាឌិប ដែលនៅលើទឹកទន្លេនោះ។ គាត់លើកដៃស្ដាំ និងដៃឆ្វេងទៅលើមេឃ ហើយស្បថដោយអាងព្រះអង្គដែលមានព្រះជន្មរស់អស់កល្បជានិច្ចថា៖ “ក្នុងមួយគ្រា ពីរគ្រា និងកន្លះគ្រា គឺកាលណាការកម្ទេចអំណាចនៃប្រជារាស្ត្រដ៏វិសុទ្ធត្រូវបានបញ្ចប់ហើយ ការទាំងអស់នេះនឹងត្រូវបានបញ្ចប់ដែរ”។
ហើយខ្ញុំក៏ចង់ដឹងអំពីស្នែងដប់ដែលនៅលើក្បាលរបស់វា និងស្នែងមួយទៀតដែលបានដុះឡើង ព្រមទាំងស្នែងបីដែលជ្រុះមុនស្នែងនេះ គឺស្នែងមួយដែលមានភ្នែក និងមាត់ដែលនិយាយព្រហើន ក៏មានសណ្ឋានធំជាងស្នែងគ្នាវា។
រីឯពលបរិវារត្រូវបានប្រគល់ទៅជាមួយនឹងតង្វាយប្រចាំថ្ងៃ ដោយព្រោះការបំពាន។ វាផ្ដួលរំលំសេចក្ដីពិតដល់ដី វាបានប្រព្រឹត្ត ហើយជោគជ័យផង។
អំណាចរបស់ទ្រង់នឹងបានជាខ្លាំង ប៉ុន្តែមិនមែនដោយអំណាចរបស់អង្គទ្រង់ទេ។ ទ្រង់នឹងបំផ្លាញបែបគួរឲ្យស្ញែង ទ្រង់នឹងប្រព្រឹត្ត ហើយជោគជ័យផង ទ្រង់នឹងបំផ្លាញពួកមនុស្សខ្លាំងពូកែ និងប្រជាជនដ៏វិសុទ្ធ។
មានស្នែងតូចមួយដុះចេញពីស្នែងមួយក្នុងចំណោមស្នែងទាំងនោះ ក៏បានជាធំក្រៃលែងឆ្ពោះទៅទិសខាងត្បូង និងទិសខាងកើត ព្រមទាំងឆ្ពោះទៅស្រុកដ៏រុងរឿងផង។
ស្ដេចទាំងនោះនឹងច្បាំងនឹងកូនចៀម ប៉ុន្តែកូនចៀមនឹងមានជ័យជម្នះលើពួកគេ ដ្បិតកូនចៀមជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ជាស្ដេចលើអស់ទាំងស្ដេច។ អ្នកដែលនៅជាមួយព្រះអង្គ ជាអ្នកដែលត្រូវបានត្រាស់ហៅ ជាអ្នកដែលត្រូវបានជ្រើសរើស និងជាមនុស្សស្មោះត្រង់”។
រួចមក ខ្ញុំឃើញស្ត្រីនោះស្រវឹងដោយឈាមរបស់បណ្ដាវិសុទ្ធជន និងឈាមរបស់ពួកសាក្សីរបស់ព្រះយេស៊ូវ។ ពេលឃើញនាង ខ្ញុំក៏ងឿងឆ្ងល់យ៉ាងខ្លាំង។
ពេលនោះ ខ្ញុំឃើញសត្វតិរច្ឆាន និងពួកស្ដេចនៃផែនដី ព្រមទាំងកងទ័ពរបស់ពួកគេ ប្រមូលគ្នាមកដើម្បីធ្វើសង្គ្រាមទាស់នឹងព្រះអង្គដែលគង់លើសេះ និងទាស់នឹងកងទ័ពរបស់ព្រះអង្គ។