“រីឯខ្ញុំវិញ នៅឆ្នាំទីមួយនៃរជ្ជកាលរបស់ដារីយុសជនជាតិមេឌី ខ្ញុំបានឈរឡើងដើម្បីជាអ្នកទ្រទ្រង់ និងជាការការពារដល់ទ្រង់។
ដានីយ៉ែល 5:31 - ព្រះគម្ពីរខ្មែរសាកល រួចដារីយុសជាជនជាតិមេឌី បានទទួលអាណាចក្រនោះ។ ពេលនោះ ទ្រង់មានព្រះជន្មាយុហុកសិបពីរព្រះវស្សា៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយព្រះបាទដារីយុស ជាសាសន៍មេឌី ដែលមានព្រះជន្មប្រមាណហុកសិបពីរព្រះវស្សា បានឡើងស្នងរាជ្យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅដារីយូស ជាជនជាតិមេឌី បានឡើងស្នងរាជ្យ ក្នុងជន្មាយុហុកសិបពីរព្រះវស្សា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដារីយុស ជាសាសន៍មេឌី ដែលមានព្រះជន្មប្រមាណ៦២ឆ្នាំហើយ ក៏ទទួលគ្រងរាជ្យឡើង។ អាល់គីតាប ស្តេចដារីយូស ជាជនជាតិមេឌី បានឡើងស្នងរាជ្យ ក្នុងអាយុហុកសិបពីរឆ្នាំ។ |
“រីឯខ្ញុំវិញ នៅឆ្នាំទីមួយនៃរជ្ជកាលរបស់ដារីយុសជនជាតិមេឌី ខ្ញុំបានឈរឡើងដើម្បីជាអ្នកទ្រទ្រង់ និងជាការការពារដល់ទ្រង់។
‘ពេរេស’ គឺអាណាចក្ររបស់ព្រះករុណាត្រូវបានបែងចែក និងត្រូវបានប្រគល់ទៅជនជាតិមេឌី និងជនជាតិពើស៊ី”។
ដារីយុសបានសព្វព្រះទ័យនឹងតាំងចៅហ្វាយខេត្តមួយរយម្ភៃនាក់លើអាណាចក្រ ជាអ្នកដែលនៅលើអាណាចក្រទាំងមូល
នៅឆ្នាំទីមួយនៃរជ្ជកាលរបស់ដារីយុសបុត្ររបស់អ័ហាស៊ូរុស ជាពូជពង្សជនជាតិមេឌី ដែលទ្រង់សោយរាជ្យលើអាណាចក្ររបស់ជនជាតិខាល់ដេ