Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 5:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ព្រះចៅ​ដារី‌យូស ជា​ជន‌ជាតិ​មេឌី បាន​ឡើង​ស្នង​រាជ្យ ក្នុង​ជន្មាយុ​ហុក‌សិប​ពីរ​ព្រះ‌វស្សា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 រួច​ដារីយុស​ជា​ជនជាតិមេឌី បាន​ទទួល​អាណាចក្រ​នោះ​។ ពេលនោះ ទ្រង់​មាន​ព្រះជន្មាយុ​ហុកសិបពីរ​ព្រះវស្សា​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ហើយ​ព្រះ​បាទ​ដារី‌យុស ជា​សាសន៍​មេឌី ដែល​មាន​ព្រះ‌ជន្ម​ប្រមាណ​ហុក​សិប​ពីរព្រះ​វស្សា បាន​ឡើង​ស្នង​‌រាជ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ហើយ​ដារី‌យុស ជា​សាសន៍​មេឌី ដែល​មាន​ព្រះ‌ជន្ម​ប្រមាណ​៦២​ឆ្នាំ​ហើយ ក៏​ទទួល​គ្រង‌រាជ្យ​ឡើង។

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ស្តេច​ដារី‌យូស ជា​ជន‌ជាតិ​មេឌី បាន​ឡើង​ស្នង​រាជ្យ ក្នុង​អាយុ​ហុក‌សិប​ពីរ​ឆ្នាំ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 5:31
6 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​នេះ​រង​ទុក្ខ​ទោស តាម​សេចក្ដី​ដែល​យើង​បាន​ប្រកាស​ប្រឆាំង​នឹង​ពួក​គេ ដូច​មាន​ចែង​ទុក​ក្នុង​ក្រាំង​នេះ ហើយ​ដែល​យេរេមា​ថ្លែង​ប្រឆាំង​នឹង​ប្រជា‌ជាតិ​ទាំង​អស់។


បាប៊ី‌ឡូន​អើយ យើង​បាន​ដាក់​អន្ទាក់​អ្នក ហើយ​អ្នក​ក៏​ជាប់​អន្ទាក់​នេះ ដោយ​មិន​ដឹង​ខ្លួន ពេល​គេ​ឃើញ​អ្នក គេ​ចាប់​យក​ភ្លាម ព្រោះ​អ្នក​ហ៊ាន​រក​រឿង​ព្រះ‌អម្ចាស់។


រីឯ​ខ្ញុំ​វិញ នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះចៅ​ដារី‌យុស ជា​ជន‌ជាតិ​មេឌី ខ្ញុំ​បាន​ស្ថិត​នៅ​ជា​មួយ​មហា​ទេវតា​មីកែល ដើម្បី​ជួយ​គាំទ្រ​លោក។


“ពេរេស” (ប្រែ​ថា​ចែក) មាន​ន័យ​ថា ព្រះ‌ជាម្ចាស់​នឹង​ចែក​រាជា‌ណាចក្រ​របស់​ព្រះ‌ករុណា​ជា​ពីរ គឺ​មួយ​ចំណែក​ឲ្យ​ជន‌ជាតិ​មេឌី និង​មួយ​ចំណែក​ទៀត​ឲ្យ​ជន‌ជាតិ​ពែរ្ស»។


ព្រះចៅ​ដារី‌យូស​សព្វ​ព្រះ‌ហឫទ័យ​តែង‌តាំង​មេ‌ទ័ព​មួយ​រយ​ម្ភៃ​រូប​ឲ្យ​គ្រប់‌គ្រង​លើ​រាជា‌ណាចក្រ​ទាំង​មូល។


នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះ‌ចៅ​ដារី‌យូស ជា​បុត្រ​របស់​ព្រះ‌ចៅ​អហា‌ស៊ូរុស ជា​សាសន៍​មេឌី ដែល​គេ​បាន​អភិសេក​ជា​ស្ដេច​របស់​រាជា‌ណាចក្រ​ខាល់ដេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម