ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 3:3 - ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ពួក​ចៅហ្វាយខេត្ត ពួក​អភិបាល ពួក​ទេសាភិបាល ពួក​ទីប្រឹក្សា ពួក​ហេរញ្ញិក ពួក​ចៅក្រម ពួក​ព្រះរាជអាជ្ញា និង​ពួក​នាម៉ឺនមន្ត្រី​ទាំងអស់​នៃ​ខេត្ត​នានា ក៏​មូលគ្នា​មក​ពិធីឆ្លង​រូបបដិមាករ​ដែល​ព្រះបាទ​នេប៊ូក្នេសា​បាន​ដំឡើង​នោះ ហើយ​ពួកគេ​ក៏​ឈរ​នៅចំពោះ​រូបបដិមាករ​ដែល​នេប៊ូក្នេសា​បាន​ដំឡើង​នោះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ពួក​នាយក ពួក​ចៅ​ហ្វាយ ពួក​ទេសា‌ភិបាល ពួក​ទីប្រឹក្សា ពួក​មេ​ឃ្លាំង ពួក​បាឡាត់ ពួក​ចៅ‌ក្រម និង​ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី​នៅ​តាម​អាណា​ខេត្ត​ទាំង​ប៉ុន្មាន ក៏​បាន​មក​ជួប​គ្នា ដើម្បី​ធ្វើ​ពិធី​បុណ្យ​ឆ្លង​រូប​បដិ‌មាករ ដែល​ព្រះ​បាទ​នេប៊ូ‌ក្នេសា​បាន​ដំឡើង។ កាល​គេ​កំពុង​ឈរ​នៅ​មុខ​រូប​បដិ‌មាករ ដែល​ព្រះ​បាទ​នេប៊ូ‌ក្នេសា​បាន​ដំឡើង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ពួក​មេ‌ទ័ព មន្ត្រី​រដ្ឋ‌បាល ចៅហ្វាយ​ខេត្ត មន្ត្រី​តុលា‌ការ មន្ត្រី​រក្សា​ព្រះ‌រាជ្យ​ទ្រព្យ ព្រះ‌រាជ​អាជ្ញា ចៅ‌ក្រម និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​នៅ​តាម​អាណា‌ខេត្ត​នានា​ក៏​មក​ជួប‌ជុំ​គ្នា ដើម្បី​ប្រារព្ធ​ពិធី​សម្ពោធ​រូប​បដិមា​ដោយ​នាំ​គ្នា​ឈរ​នៅ​មុខ​រូប​ដែល​ស្ដេច​នេប៊ូ‌ក្នេសា​បាន​កសាង​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ពួក​ចៅហ្វាយ​ខេត្ត ពួក​ភូឈួយ ពួក​ចៅហ្វាយ​ស្រុក ពួក​ចៅ‌ក្រម ពួក​មេ​ឃ្លាំង ពួក​បាឡាត់ ពួក​នាយក​នគរ‌បាល នឹង​អស់​ទាំង​ពួក​មន្ត្រី​ខេត្ត ក៏​មូល​គ្នា​មក​ឯ​បុណ្យ​ឆ្លង​រូប​នោះ ដែល​ស្តេច​នេប៊ូ‌ក្នេសា​តាំង​ឡើង គេ​ក៏​ឈរ​នៅ​ចំពោះ​រូប​ដែល​ទ្រង់​តាំង​ទុក​នោះ

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ ពួក​មេ‌ទ័ព មន្ត្រី​រដ្ឋ‌បាល ចៅហ្វាយ​ខេត្ត មន្ត្រី​តុលា‌ការ មន្ត្រី​រក្សា​រាជ្យ​ទ្រព្យ រាជ​អាជ្ញា ចៅ‌ក្រម និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​នៅ​តាម​អាណា‌ខេត្ត​នានា​ក៏​មក​ជួប‌ជុំ​គ្នា ដើម្បី​ប្រារព្ធ​ពិធី​សម្ពោធ​រូប​បដិមា​ដោយ​នាំ​គ្នា​ឈរ​នៅ​មុខ​រូប​ដែល​ស្ដេច​នេប៊ូ‌ក្នេសា​បាន​កសាង​នោះ។

សូមមើលជំពូក



ដានី‌យ៉ែល 3:3
11 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក ព្រះបាទ​នេប៊ូក្នេសា​ក៏​ចាត់​គេ​ឲ្យទៅ​ប្រមូល​ពួក​ចៅហ្វាយខេត្ត ពួក​អភិបាល ពួក​ទេសាភិបាល ពួក​ទីប្រឹក្សា ពួក​ហេរញ្ញិក ពួក​ចៅក្រម ពួក​ព្រះរាជអាជ្ញា និង​ពួក​នាម៉ឺនមន្ត្រី​ទាំងអស់​នៃ​ខេត្ត​នានា ឲ្យ​មកចូលរួម​ពិធីឆ្លង​រូបបដិមាករ​ដែល​ព្រះបាទ​នេប៊ូក្នេសា​បាន​ដំឡើង​នោះ​។


នោះ​ពួក​ចៅហ្វាយខេត្ត ពួក​អភិបាល ពួក​ទេសាភិបាល និង​ពួក​ទីប្រឹក្សា​របស់​ស្ដេច​ផ្ដុំគ្នា​មើល​អ្នក​ទាំងនោះ ក៏​ឃើញថា​ភ្លើង​គ្មានអំណាច​លើ​រូបកាយ​របស់ពួកគេ​សោះ​។ សក់​ក្បាល​ពួកគេ​មិន​បាន​រួញ ហើយ​អាវវែង​របស់ពួកគេ​មិន​បាន​ប្រែប្រួល ក៏​គ្មាន​ក្លិន​ឈ្ងៀម​នៅ​លើ​ពួកគេ​ផង​។


ពេលនោះ អ្នកប្រកាស​ស្រែកឡើង​យ៉ាងខ្លាំង​ថា​៖ “ជាតិសាសន៍​ទាំងឡាយ ប្រជាជាតិ​ទាំងឡាយ និង​ភាសា​នានា​អើយ​! មាន​បង្គាប់​ដល់​អ្នករាល់គ្នា​ថា


គ្មាន​អ្នកណា​ដែល​យល់ គ្មាន​អ្នកណា​ដែល​ស្វែងរក​ព្រះ​។


ស្ដេចទាំងនោះ​មាន​បំណង​តែមួយ ហើយ​ពួកគេ​ប្រគល់​មហិទ្ធិឫទ្ធិ និង​សិទ្ធិអំណាច​របស់​ខ្លួន​ដល់​សត្វតិរច្ឆាន​នោះ​។


ដ្បិត​ព្រះ​បាន​ដាក់​ការនេះ​ក្នុង​ចិត្ត​របស់​ពួកគេ ដើម្បីឲ្យ​ពួកគេ​ធ្វើតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដោយ​មាន​បំណង​តែមួយ ព្រមទាំង​ប្រគល់​អំណាចគ្រងរាជ្យ​របស់​ខ្លួន​ដល់​សត្វតិរច្ឆាន​នោះ រហូតទាល់តែ​ព្រះបន្ទូល​របស់​ព្រះ​ត្រូវបាន​បំពេញឲ្យសម្រេច​។