ប្រសិនបើមេគ្រប់គ្រងយកចិត្តទុកដាក់នឹងពាក្យភូតភរ អ្នកបម្រើទាំងអស់របស់គាត់នឹងទៅជាមនុស្សអាក្រក់។
ដានីយ៉ែល 3:2 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះបាទនេប៊ូក្នេសាក៏ចាត់គេឲ្យទៅប្រមូលពួកចៅហ្វាយខេត្ត ពួកអភិបាល ពួកទេសាភិបាល ពួកទីប្រឹក្សា ពួកហេរញ្ញិក ពួកចៅក្រម ពួកព្រះរាជអាជ្ញា និងពួកនាម៉ឺនមន្ត្រីទាំងអស់នៃខេត្តនានា ឲ្យមកចូលរួមពិធីឆ្លងរូបបដិមាករដែលព្រះបាទនេប៊ូក្នេសាបានដំឡើងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះបាទនេប៊ូក្នេសាចាត់គេឲ្យទៅប្រមូលពួកនាយក ពួកចៅហ្វាយ ពួកទេសាភិបាល ពួកទីប្រឹក្សា ពួកមេឃ្លាំង ពួកបាឡាត់ ពួកចៅក្រម និងពួកនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តទាំងប៉ុន្មាន មកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យឆ្លងរូបបដិមាករ ដែលព្រះបាទនេប៊ូក្នេសាបានដំឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅនេប៊ូក្នេសាចាត់គេឲ្យទៅប្រមូលមេទ័ព មន្ត្រីរដ្ឋបាល ចៅហ្វាយខេត្ត មន្ត្រីតុលាការ មន្ត្រីរក្សាព្រះរាជ្យទ្រព្យ ព្រះរាជអាជ្ញា ចៅក្រម និងនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តនានាមកចូលរួមក្នុងពិធីសម្ពោធរូបបដិមាដែលស្ដេចបានកសាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចស្តេចនេប៊ូក្នេសាទ្រង់ចាត់ឲ្យទៅប្រមូលពួកចៅហ្វាយខេត្ត ពួកភូឈួយ ពួកចៅហ្វាយស្រុក ពួកចៅក្រម ពួកមេឃ្លាំង ពួកបាឡាត់ ពួកនាយកនគរបាល នឹងអស់ទាំងពួកមន្ត្រីខេត្តទាំងប៉ុន្មាន ឲ្យគេប្រមូលគ្នាមកឯបុណ្យឆ្លងរូប ដែលស្តេចនេប៊ូក្នេសាតាំងឡើងនោះ អាល់គីតាប ស្តេចនេប៊ូក្នេសាចាត់គេឲ្យទៅប្រមូលមេទ័ព មន្ត្រីរដ្ឋបាល ចៅហ្វាយខេត្ត មន្ត្រីតុលាការ មន្ត្រីរក្សារាជ្យទ្រព្យ រាជអាជ្ញា ចៅក្រម និងនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តនានាមកចូលរួមក្នុងពិធីសម្ពោធរូបបដិមាដែលស្តេចបានកសាង។ |
ប្រសិនបើមេគ្រប់គ្រងយកចិត្តទុកដាក់នឹងពាក្យភូតភរ អ្នកបម្រើទាំងអស់របស់គាត់នឹងទៅជាមនុស្សអាក្រក់។
នោះពួកចៅហ្វាយខេត្ត ពួកអភិបាល ពួកទេសាភិបាល និងពួកទីប្រឹក្សារបស់ស្ដេចផ្ដុំគ្នាមើលអ្នកទាំងនោះ ក៏ឃើញថាភ្លើងគ្មានអំណាចលើរូបកាយរបស់ពួកគេសោះ។ សក់ក្បាលពួកគេមិនបានរួញ ហើយអាវវែងរបស់ពួកគេមិនបានប្រែប្រួល ក៏គ្មានក្លិនឈ្ងៀមនៅលើពួកគេផង។
ដូច្នេះ ពួកចៅហ្វាយខេត្ត ពួកអភិបាល ពួកទេសាភិបាល ពួកទីប្រឹក្សា ពួកហេរញ្ញិក ពួកចៅក្រម ពួកព្រះរាជអាជ្ញា និងពួកនាម៉ឺនមន្ត្រីទាំងអស់នៃខេត្តនានា ក៏មូលគ្នាមកពិធីឆ្លងរូបបដិមាករដែលព្រះបាទនេប៊ូក្នេសាបានដំឡើងនោះ ហើយពួកគេក៏ឈរនៅចំពោះរូបបដិមាករដែលនេប៊ូក្នេសាបានដំឡើងនោះ។
បណ្ដាស្ដេចនៃផែនដីបានប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទជាមួយនាង ហើយអ្នកដែលរស់នៅផែនដីក៏ស្រវឹងដោយស្រានៃអំពើអសីលធម៌ខាងផ្លូវភេទរបស់នាងដែរ”។