ស្តេចយេរ៉ូបោម បានកំណត់យកថ្ងៃទីដប់ប្រាំ នៃខែទីប្រាំបី សម្រាប់ប្រារព្ធពិធីបុណ្យ ដូចនៅស្រុកយូដាដែរ។ ពេលនោះ ស្តេចទៅជូនយញ្ញបូជានៅលើអាសនៈ។ ស្តេចបានប្រព្រឹត្តរបៀបនេះនៅបេតអែលដែរ គឺជូនយញ្ញបូជាចំពោះរូបគោដែលស្តេចបានធ្វើ ព្រមទាំងយកអ៊ីមុាំដែលស្តេចតែងតាំងសម្រាប់បម្រើការងារ នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ឲ្យមកបម្រើការនៅបេតអែលផង។