ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 2:25 - ព្រះគម្ពីរខ្មែរសាកល

អើយ៉ុក​ក៏​នាំ​ដានីយ៉ែល​ចូលទៅ​គាល់​ស្ដេច​យ៉ាងប្រញាប់ប្រញាល់ ហើយ​ទូល​ទ្រង់​ដូច្នេះ​ថា​៖ “ខ្ញុំព្រះបាទ​រកបាន​មនុស្ស​ម្នាក់​ក្នុងចំណោម​ពួក​ជនជម្លៀស​ពី​យូដា ដែល​អាច​ជម្រាប​ការកាត់ស្រាយ​នោះ​ថ្វាយ​ព្រះរាជា​បាន”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ អើយ៉ុក​ក៏​ប្រញាប់​ប្រញាល់​នាំ​ដានី‌យ៉ែល​ចូល​ទៅ​គាល់​ស្តេច ហើយ​ទូល​ស្ដេច​ដូច្នេះ​ថា៖ «ទូល‌បង្គំ​រក​បាន​បុរស​ម្នាក់ ក្នុង​ចំណោម​ពួក​ឈ្លើយ​ពី​ស្រុក​យូដា ដែល​អាច​កាត់​ស្រាយ​សុបិន​ថ្វាយ​ព្រះ‌ករុណា​បាន»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អើយ៉ុក​ក៏​ប្រញាប់‌ប្រញាល់​នាំ​លោក​ដានី‌យ៉ែល​ទៅ​គាល់​ព្រះ‌មហា‌ក្សត្រ ហើយ​ទូល​ថា៖ «ទូលបង្គំ​រក​បាន​បុរស​ម្នាក់ ក្នុង​ចំណោម​ជន‌ជាតិ​យូដា​ដែល​ទ្រង់​ជន្លៀស​យក​មក គាត់​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​នៃ​សុបិន​ថ្វាយ​ព្រះ‌ករុណា​បាន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ អើយ៉ុក​ក៏​នាំ​ដានី‌យ៉ែល​ចូល​ទៅ​ចំពោះ​ស្តេច​ដោយ​ប្រញាប់‌ប្រញាល់ ហើយ​ទូល​ថា ទូលបង្គំ​រក​បាន​មនុស្ស​ម្នាក់ ក្នុង​កូន​ចៅ​នៃ​ពួក​ឈ្លើយ ជា​សាសន៍​យូដា​ដែល​នឹក​កាត់​ស្រាយ​សេចក្ដី ថ្វាយ​ព្រះ‌ករុណា ឲ្យ​ទ្រង់​ជ្រាប​បាន

សូមមើលជំពូក

អាល់គីតាប

លោក​អើយ៉ុក​ក៏​ប្រញាប់‌ប្រញាល់​នាំ​ដានី‌យ៉ែល​ទៅ​ជួប​ស្តេច ហើយ​ជម្រាប​ថា៖ «ខ្ញុំ​រក​បាន​បុរស​ម្នាក់ ក្នុង​ចំណោម​ជន‌ជាតិ​យូដា​ដែល​ស្តេច​ជន្លៀស​យក​មក គាត់​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​នៃ​សុបិន​ជូន​ស្តេច​បាន»។

សូមមើលជំពូក



ដានី‌យ៉ែល 2:25
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ផារ៉ោន​ចាត់​គេ​ឲ្យទៅ​ហៅ​យ៉ូសែប​មក គេ​ក៏​ប្រញាប់ទៅនាំ​គាត់​ចេញ​ពី​គុកងងឹត​។ គាត់​ក៏​កោរពុកមាត់ ហើយ​ប្ដូរ​សម្លៀកបំពាក់​របស់ខ្លួន រួច​ចូលមក​នៅចំពោះ​ផារ៉ោន​។


ចូរ​រំដោះ​ពួកអ្នកដែល​ត្រូវបាន​នាំទៅ​រក​សេចក្ដីស្លាប់ ហើយ​រារាំង​ពួកអ្នកដែល​ដើរទ្រេតទ្រោត​ទៅរក​ទីពិឃាត​។


អ្វីក៏ដោយ​ដែល​ដៃ​របស់អ្នក​រក​ធ្វើ​បាន ចូរ​ធ្វើ​អស់ពីកម្លាំង​របស់អ្នក​ចុះ​; ដ្បិត​នៅ​ស្ថានមនុស្សស្លាប់ ជា​កន្លែងដែល​អ្នក​នឹង​ទៅ​នោះ គ្មាន​កិច្ចការ ឬ​គម្រោង ឬ​ចំណេះដឹង ឬ​ប្រាជ្ញា​ឡើយ​។


រីឯ​ក្នុង​អ្នកទាំងនោះ មាន​ដានីយ៉ែល ហាណានា មីសាអែល និង​អ័សារា ពី​កូនចៅ​យូដា​។


ដូច្នេះ គេ​ក៏​នាំ​ដានីយ៉ែល​មក​គាល់​ស្ដេច នោះ​ស្ដេច​មានរាជឱង្ការ​នឹង​ដានីយ៉ែល​ថា​៖ “តើ​អ្នក​ជា​ដានីយ៉ែល ជា​ម្នាក់​ក្នុងចំណោម​ជនជម្លៀស​ពី​យូដា ដែល​ស្ដេច​ជា​បិតា​យើង​បាន​នាំមក​ពី​យូដា​ឬ​?


ពួកគេ​ទូល​នៅចំពោះ​ស្ដេច​ថា​៖ “ព្រះរាជា​អើយ ដានីយ៉ែល​ដែល​ជាម្នាក់​ក្នុងចំណោម​ជនជម្លៀស​ពី​យូដា មិន​អើពើ​នឹង​សេចក្ដីបង្គាប់​របស់ព្រះករុណា ឬ​បម្រាម​ដែល​ព្រះករុណា​បាន​ឡាយព្រះហស្តលេខា​ហើយ​នោះ​ទេ គឺ​គាត់​នៅតែ​អធិស្ឋាន​មួយ​ថ្ងៃ​បី​ដង”។