ពេលនោះ ដានីយ៉ែលបានតបដោយសុភនិច្ឆ័យ និងភាពវាងវៃ ដល់អើយ៉ុកមេបញ្ជាការកងរក្សាអង្គរបស់ស្ដេច ដែលចេញមកដើម្បីសម្លាប់ពួកអ្នកប្រាជ្ញនៃបាប៊ីឡូន។
ដានីយ៉ែល 2:15 - ព្រះគម្ពីរខ្មែរសាកល គាត់និយាយនឹងអើយ៉ុកមេបញ្ជាការរបស់ស្ដេចថា៖ “ហេតុអ្វីបានជាបទបញ្ជារបស់ស្ដេចប្រថំដូច្នេះ?”។ អើយ៉ុកក៏ប្រាប់ដំណើររឿងនោះឲ្យដានីយ៉ែលដឹង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកសួរអើយ៉ុក ជាមេកងសន្ដិសុខរបស់ស្ដេចថា៖ «ហេតុអ្វីបានជារាជបញ្ជារបស់ស្តេចបន្ទាន់ដល់ម៉្លេះ?»។ ពេលនោះ អើយ៉ុកក៏ពន្យល់ប្រាប់ដានីយ៉ែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ហេតុដូចម្ដេចបានជាព្រះមហាក្សត្រចេញបញ្ជាតឹងរ៉ឹងបែបនេះ?»។ លោកអើយ៉ុកក៏រៀបរាប់រឿងហេតុប្រាប់លោកដានីយ៉ែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកសួរដល់អើយ៉ុក ជាមេកងទ័ពរក្សាអង្គថា ហេតុអ្វីបានជាព្រះរាជឱង្ការនៃស្តេចប្រថំអីម៉្លេះ នោះអើយ៉ុកក៏ពន្យល់ប្រាប់ដានីយ៉ែល អាល់គីតាប «ហេតុដូចម្ដេចបានជាស្តេចចេញបញ្ជាតឹងរ៉ឹងបែបនេះ?»។ លោកអើយ៉ុកក៏រៀបរាប់រឿងហេតុប្រាប់ដានីយ៉ែល។ |
ពេលនោះ ដានីយ៉ែលបានតបដោយសុភនិច្ឆ័យ និងភាពវាងវៃ ដល់អើយ៉ុកមេបញ្ជាការកងរក្សាអង្គរបស់ស្ដេច ដែលចេញមកដើម្បីសម្លាប់ពួកអ្នកប្រាជ្ញនៃបាប៊ីឡូន។
នោះដានីយ៉ែលក៏ចូលទៅ ហើយទូលសុំស្ដេចឲ្យប្រទានពេលដល់គាត់ ដើម្បីបង្ហាញការកាត់ស្រាយដល់ស្ដេច។
ដោយព្រោះបញ្ជារបស់ស្ដេចប្រថំណាស់ ហើយឡក្ដៅខ្លាំងក្រៃលែង ដូច្នេះអណ្ដាតភ្លើងបានសម្លាប់មនុស្សទាំងនោះដែលលើកសាដ្រាក់ មែសាក់ និងអ័បេឌនេកោឡើងនោះទៅ។
ក្រោយពីគាត់ទទួលដុំនំប៉័ងនោះ សាតាំងក៏ចូលក្នុងគាត់។ ដូច្នេះ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“អ្វីដែលអ្នកនឹងធ្វើ ចូរប្រញាប់ធ្វើចុះ”។