ទ្រង់ក៏នឹងឈ្លានពានទឹកដីដ៏រុងរឿងដែរ ហើយអាណាចក្រជាច្រើននឹងដួលចុះ ប៉ុន្តែអេដំ ម៉ូអាប់ និងមេដឹកនាំនៃកូនចៅអាំម៉ូន នឹងត្រូវបានរំដោះពីកណ្ដាប់ដៃរបស់ទ្រង់។
ដានីយ៉ែល 11:42 - ព្រះគម្ពីរខ្មែរសាកល ទ្រង់នឹងលូកព្រះហស្តរបស់ទ្រង់ទាស់នឹងប្រទេសនានា ហើយដែនដីអេហ្ស៊ីបក៏គេចមិនរួចដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចនោះនឹងលូកដៃទៅទាស់នឹងស្រុកនានា ហើយស្រុកអេស៊ីព្ទក៏នឹងគេចមិនផុតដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចនោះនឹងវាតអំណាចទៅលើស្រុកនានា ហើយសូម្បីតែស្រុកអេស៊ីបក៏គេចមិនផុតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វានឹងលូកដៃទៅលើប្រទេសទាំងអស់ ហើយស្រុកអេស៊ីព្ទក៏មិនបានរួចដែរ អាល់គីតាប ស្ដេចនោះនឹងវាតអំណាចទៅលើស្រុកនានា ហើយសូម្បីតែស្រុកអេស៊ីបក៏គេចមិនផុតដែរ។ |
ទ្រង់ក៏នឹងឈ្លានពានទឹកដីដ៏រុងរឿងដែរ ហើយអាណាចក្រជាច្រើននឹងដួលចុះ ប៉ុន្តែអេដំ ម៉ូអាប់ និងមេដឹកនាំនៃកូនចៅអាំម៉ូន នឹងត្រូវបានរំដោះពីកណ្ដាប់ដៃរបស់ទ្រង់។
ទ្រង់នឹងគ្រប់គ្រងលើរតនសម្បត្តិជាមាស និងប្រាក់ ព្រមទាំងលើគ្រប់ទាំងរបស់ល្អប្រណិតនៃអេហ្ស៊ីបផង ហើយជនជាតិលីប៊ី និងជនជាតិអេត្យូពីនឹងជាប់តាមជំហានរបស់ទ្រង់។
ប្រសិនបើអម្បូរណានៅលើផែនដី មិនឡើងទៅយេរូសាឡិម ដើម្បីថ្វាយបង្គំស្ដេច គឺព្រះយេហូវ៉ានៃពលបរិវារទេ នោះនឹងគ្មានភ្លៀងដល់ពួកគេឡើយ។
សាកសពរបស់ពួកគេនឹងត្រូវទុកចោលនៅតាមផ្លូវនៃក្រុងដ៏ធំ ដែលខាងវិញ្ញាណហៅថា សូដុម និងអេហ្ស៊ីប ជាកន្លែងដែលព្រះអម្ចាស់របស់ពួកគេត្រូវគេឆ្កាងដែរ។