Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 ស្ដេច​នោះ​នឹង​លូក​ដៃ​ទៅ​ទាស់​នឹង​ស្រុក​នានា ហើយ​ស្រុក​អេស៊ីព្ទ​ក៏​នឹង​គេច​មិន​ផុត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

42 ទ្រង់​នឹង​លូក​ព្រះហស្ត​របស់ទ្រង់​ទាស់នឹង​ប្រទេស​នានា ហើយ​ដែនដី​អេហ្ស៊ីប​ក៏​គេច​មិន​រួច​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 ស្ដេច​នោះ​នឹង​វាត​អំណាច​ទៅ​លើ​ស្រុក​នានា ហើយ​សូម្បី​តែ​ស្រុក​អេស៊ីប​ក៏​គេច​មិន​ផុត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 វា​នឹង​លូក​ដៃ​ទៅ​លើ​ប្រទេស​ទាំង​អស់ ហើយ​ស្រុក​អេស៊ីព្ទ​ក៏​មិន​បាន​រួច​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

42 ស្ដេច​នោះ​នឹង​វាត​អំណាច​ទៅ​លើ​ស្រុក​នានា ហើយ​សូម្បី​តែ​ស្រុក​អេស៊ីប​ក៏​គេច​មិន​ផុត​ដែរ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:42
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​នឹង​នាំ​ពួក​អេស៊ីព្ទ​ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​មក​វិញ ហើយ​ឲ្យ​គេ​ត្រឡប់​ទៅ​នៅ​ឯ​ស្រុក​ប៉ាត្រូស ជា​ស្រុក​កំណើត​របស់​ខ្លួន គេ​នឹង​បាន​ជា​នគរ​យ៉ាង​ទាប​ថោក​នៅ​ទី​នោះ។


ស្ដេច​នោះ​នឹង​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​រុង​រឿង ហើយ​សាសន៍​ជា​ច្រើន​នឹង​ត្រូវ​ដួល​ចុះ តែ​សាសន៍​ទាំង​នេះ​នឹង​បាន​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច គឺ​សាសន៍​អេដុម ម៉ូអាប់ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ​សំខាន់​ៗ​ក្នុង​កូន​ចៅ​អាំម៉ូន។


ស្ដេច​នឹង​គ្រប់‌គ្រង​លើ​អស់​ទាំង​មាស និង​ប្រាក់ ជា​‌រាជ​ទ្រព្យ និង​លើ​គ្រប់​ទាំង​របស់​មាន​តម្លៃ​នៅ​ស្រុក​អេស៊ីព្ទ ឯ​ពួក​សាសន៍​លីប៊ី និង​សាសន៍​អេធី‌យ៉ូ​ពី នឹង​ចំណុះ​ស្ដេច​នោះ។


ដូច្នេះ ក្នុង​គ្រួសារ​ទាំង​អស់​នៅ​ផែនដី បើ​មាន​អ្នក​ណា​ដែល​មិន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម​ដើម្បី​ថ្វាយ‌បង្គំ​មហា‌ក្សត្រ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទេ នោះ​នឹង​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​គេ​ឡើយ។


សាក​សព​អ្នក​ទាំង​ពីរ​នឹង​ដេក​នៅ​តាម​ផ្លូវ ក្នុង​ទី​ក្រុង​ធំ​ដែល​មាន​ឈ្មោះ​ជា​និមិត្ត​រូប​ថា «សុដុម» និង «អេស៊ីព្ទ» ជា​ក្រុង​ដែល​មនុស្ស​បាន​ឆ្កាង​ព្រះ‌អម្ចាស់​របស់​អ្នក​ទាំង​ពីរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម