Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:43 - ព្រះគម្ពីរខ្មែរសាកល

43 ទ្រង់​នឹង​គ្រប់គ្រង​លើ​រតនសម្បត្តិ​ជា​មាស និង​ប្រាក់ ព្រមទាំង​លើ​គ្រប់ទាំង​របស់ល្អប្រណិត​នៃ​អេហ្ស៊ីប​ផង ហើយ​ជនជាតិលីប៊ី និង​ជនជាតិអេត្យូពី​នឹង​ជាប់តាម​ជំហាន​របស់ទ្រង់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 ស្ដេច​នឹង​គ្រប់‌គ្រង​លើ​អស់​ទាំង​មាស និង​ប្រាក់ ជា​‌រាជ​ទ្រព្យ និង​លើ​គ្រប់​ទាំង​របស់​មាន​តម្លៃ​នៅ​ស្រុក​អេស៊ីព្ទ ឯ​ពួក​សាសន៍​លីប៊ី និង​សាសន៍​អេធី‌យ៉ូ​ពី នឹង​ចំណុះ​ស្ដេច​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 ស្ដេច​នឹង​យក​ទ្រព្យ​សម្បត្តិ​នៅ​ស្រុក​អេស៊ីប​មក​ធ្វើ​ជា​កម្មសិទ្ធិ គឺ​មាស ប្រាក់ និង​របស់​របរ​ដ៏​មាន​តម្លៃ។ ជន‌ជាតិ​លីប៊ី និង​ជន‌ជាតិ​អេត្យូ‌ពី នឹង​សុំ​ធ្វើ​ជា​ចំណុះ​របស់​ស្ដេច​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 គឺ​វា​នឹង​គ្រប់‌គ្រង​លើ​អស់​ទាំង​មាស នឹង​ប្រាក់ ជា​ព្រះ‌រាជ​ទ្រព្យ នឹង​លើ​គ្រប់​ទាំង​របស់​មាន​ដំឡៃ​នៅ​ស្រុក​អេស៊ីព្ទ ឯ​ពួក​សាសន៍​លីប៊ី នឹង​សាសន៍​អេធីយ៉ូពី គេ​នឹង​ជាប់​តាម‌ដាន​ជើង​វា

សូមមើលជំពូក ចម្លង

អាល់គីតាប

43 ស្ដេច​នឹង​យក​ទ្រព្យ​សម្បត្តិ​នៅ​ស្រុក​អេស៊ីប​មក​ធ្វើ​ជា​កម្មសិទ្ធិ គឺ​មាស ប្រាក់ និង​របស់​របរ​ដ៏​មាន​តម្លៃ។ ជន‌ជាតិ​លីប៊ី និង​ជន‌ជាតិ​អេត្យូ‌ពី នឹង​សុំ​ធ្វើ​ជា​ចំណុះ​របស់​ស្ដេច​នោះ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:43
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​នឹង​លូក​ព្រះហស្ត​របស់ទ្រង់​ទាស់នឹង​ប្រទេស​នានា ហើយ​ដែនដី​អេហ្ស៊ីប​ក៏​គេច​មិន​រួច​ដែរ​។


ប៉ុន្តែ​ដំណឹង​ពី​ទិសខាងកើត និង​ទិសខាងជើង​នឹង​ធ្វើឲ្យ​ទ្រង់​តក់ស្លុត ហើយ​ទ្រង់​នឹង​ចេញទៅ​ដោយ​សេចក្ដីក្ដៅក្រហាយ​ដ៏ខ្លាំងក្លា ដើម្បី​បំផ្លាញ និង​ញែកចេញបំផ្លាញ​មនុស្ស​ជាច្រើន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម