សូម្បីតែមិត្តដ៏ស្និទ្ធស្នាលដែលខ្ញុំបានទុកចិត្តលើនោះ ជាអ្នកដែលហូបនំប៉័ងរបស់ខ្ញុំ ក៏បានលើកកែងជើងទាស់នឹងខ្ញុំដែរ។
ដានីយ៉ែល 11:26 - ព្រះគម្ពីរខ្មែរសាកល សូម្បីតែពួកអ្នកដែលហូបអាហាររបស់ទ្រង់នឹងកម្ទេចទ្រង់ ហើយកងទ័ពរបស់ទ្រង់នឹងត្រូវបានបោសចេញ ក៏មានមនុស្សជាច្រើនដួលស្លាប់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលបរិភោគអាហាររបស់ស្ដេចនឹងបំផ្លាញស្ដេច កងទ័ពរបស់ស្ដេចនឹងត្រូវខ្ចាត់ខ្ចាយ ហើយទាហានជាច្រើននឹងត្រូវដួលស្លាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺពួកជំនិតរបស់ស្ដេចផ្ទាល់នឹងនាំគ្នាក្បត់ស្ដេច ធ្វើឲ្យទ័ពរបស់ស្ដេចត្រូវបរាជ័យ ហើយទាហានមួយចំនួនធំត្រូវស្លាប់បាត់បង់ជីវិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ អ្នក១ដែលធ្លាប់ស៊ីចំណីរបស់ទ្រង់នឹងបំផ្លាញទ្រង់បង់ ហើយកងទ័ពរបស់ទ្រង់នឹងបែកខ្ញែករត់ទៅតែពាស ក៏នឹងមានជាច្រើនដួលស្លាប់ដែរ អាល់គីតាប គឺពួកជំនិតរបស់ស្ដេចផ្ទាល់នឹងនាំគ្នាក្បត់ស្ដេច ធ្វើឲ្យទ័ពរបស់ស្ដេចត្រូវបរាជ័យ ហើយទាហានមួយចំនួនធំត្រូវស្លាប់បាត់បង់ជីវិត។ |
សូម្បីតែមិត្តដ៏ស្និទ្ធស្នាលដែលខ្ញុំបានទុកចិត្តលើនោះ ជាអ្នកដែលហូបនំប៉័ងរបស់ខ្ញុំ ក៏បានលើកកែងជើងទាស់នឹងខ្ញុំដែរ។
“ក្រោយមក ពួកបុត្ររបស់ស្ដេចនៃទិសខាងជើងនឹងបង្កសង្គ្រាម ហើយប្រមូលកម្លាំងទ័ពដ៏ច្រើនសន្ធឹក។ ពួកគេនឹងវាយគំហុក ព្រមទាំងជន់លិចគេ ហើយហូរកាត់ ក៏ប្រយុទ្ធម្ដងហើយម្ដងទៀត រហូតដល់បន្ទាយរបស់ស្ដេចនៃទិសខាងត្បូង។
កងទ័ពដូចទឹកជំនន់នឹងត្រូវបានបោសចេញនៅចំពោះវា ហើយពួកគេក៏ត្រូវបានបំបាក់បំបែក គឺសូម្បីតែអ្នកដឹកនាំនៃសម្ពន្ធមេត្រីផង។
“លុះដល់គ្រាចុងបញ្ចប់ ស្ដេចនៃទិសខាងត្បូងនឹងច្រានផ្ដួលទ្រង់ ប៉ុន្តែស្ដេចនៃទិសខាងជើងនឹងមកដូចជាខ្យល់ព្យុះទាស់នឹងទ្រង់ជាមួយរទេះចម្បាំង ទ័ពសេះ និងនាវាជាច្រើន។ ទ្រង់នឹងឈ្លានពានប្រទេសនានា ព្រមទាំងជន់លិចគេ ហើយហូរកាត់ផង។
ព្រះយេស៊ូវមានបន្ទូលតបថា៖“គឺអ្នកដែលជ្រលក់ដៃក្នុងចានជាមួយខ្ញុំ អ្នកនោះហើយនឹងក្បត់ខ្ញុំ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ជាម្នាក់ក្នុងអ្នកទាំងដប់ពីរនាក់ គឺអ្នកដែលជ្រលក់នំបុ័ងក្នុងចានជាមួយខ្ញុំ។
ខ្ញុំនិយាយមិនមែនអំពីអ្នកទាំងអស់គ្នាទេ។ ខ្ញុំស្គាល់អ្នកដែលខ្ញុំជ្រើសរើសហើយ ប៉ុន្តែនេះគឺដើម្បីឲ្យបទគម្ពីរត្រូវបានបំពេញឲ្យសម្រេច ដែលថា:‘អ្នកដែលហូបនំប៉័ងរបស់ខ្ញុំបានលើកកែងជើងរបស់ខ្លួនទាស់នឹងខ្ញុំ’។