Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 អើ អ្នក​១​ដែល​ធ្លាប់​ស៊ី​ចំណី​របស់​ទ្រង់​នឹង​បំផ្លាញ​ទ្រង់​បង់ ហើយ​កង‌ទ័ព​របស់​ទ្រង់​នឹង​បែក‌ខ្ញែក​រត់​ទៅ​តែ‌ពាស ក៏​នឹង​មាន​ជា​ច្រើន​ដួល​ស្លាប់​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 សូម្បីតែ​ពួកអ្នកដែល​ហូប​អាហារ​របស់ទ្រង់​នឹង​កម្ទេច​ទ្រង់ ហើយ​កងទ័ព​របស់ទ្រង់​នឹង​ត្រូវបាន​បោសចេញ ក៏​មាន​មនុស្ស​ជាច្រើន​ដួល​ស្លាប់​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 អស់​អ្នក​ដែល​បរិភោគ​អាហារ​របស់​ស្ដេច​នឹង​បំផ្លាញ​ស្ដេច កង‌ទ័ព​របស់​ស្ដេច​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ ហើយ​ទាហាន​ជា​ច្រើន​នឹង​ត្រូវ​ដួល​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 គឺ​ពួក​ជំនិត​របស់​ស្ដេច​ផ្ទាល់​នឹង​នាំ​គ្នា​ក្បត់​ស្ដេច ធ្វើ​ឲ្យ​ទ័ព​របស់​ស្ដេច​ត្រូវ​បរា‌ជ័យ ហើយ​ទាហាន​មួយ​ចំនួន​ធំ​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត។

សូមមើលជំពូក ចម្លង

អាល់គីតាប

26 គឺ​ពួក​ជំនិត​របស់​ស្ដេច​ផ្ទាល់​នឹង​នាំ​គ្នា​ក្បត់​ស្ដេច ធ្វើ​ឲ្យ​ទ័ព​របស់​ស្ដេច​ត្រូវ​បរា‌ជ័យ ហើយ​ទាហាន​មួយ​ចំនួន​ធំ​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:26
11 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ក៏​ចេញ​ពី​អេលី‌សេ ត្រឡប់​ទៅ​ឯ​ចៅហ្វាយ​វិញ ដល់​ហើយ​ទ្រង់​សួរ​ថា តើ​អេលី‌សេ​បាន​ប្រាប់​អ្នក​យ៉ាង​ដូច​ម្តេច រួច​លោក​ទូល​ទ្រង់​ថា លោក​បាន​ប្រាប់​ទូលបង្គំ​ថា ទ្រង់​នឹង​បាន​ជាៗ​ពិត


អើ ទាំង​មិត្រ​សំឡាញ់​ស្និទ្ធ‌ស្នាល​របស់​ទូលបង្គំ ជា​អ្នក​ដែល​ទូលបង្គំ​បាន​ទុក​ចិត្ត ហើយ​ក៏​បាន​បរិភោគ​បាយ​របស់​ទូលបង្គំ​ផង នោះ​បាន​លើក​កែង‌ជើង​ចង់​ជាន់​ឈ្លី​ទូលបង្គំ​ដែរ


រួច​មក​ពួក​កូន​ចៅ​របស់​ស្តេច​នោះ​នឹង​ធ្វើ​ចំបាំង គឺ​នឹង​ប្រមូល​កង‌ទ័ព​យ៉ាង​ធំ​ជា​ច្រើន កង‌ទ័ព​នោះ​នឹង​ចេញ​ទៅ​សាយ​ពេញ‌ពាស ហើយ​ដើរ​កាត់​ស្រុក​ទៅ​ច្បាំង រហូត​ដល់​បន្ទាយ​របស់​គេ


ឯ​ពល​ទ័ព​ដ៏​មាន​ជ័យ​នឹង​ត្រូវ​ចុះ​ចាញ់​នៅ​ចំពោះ​អ្នក​នោះ ហើយ​នឹង​ត្រូវ​បាក់​បែក​អស់​ទៅ អើ ទោះ​ទាំង​សំដេច​សង្ឃ​នៃ​សេចក្ដី​សញ្ញា​ផង


លុះ​ដល់​គ្រា​ចុង​បំផុត នោះ​ស្តេច​ខាង​ត្បូង​នឹង​ត‌យុទ្ធ​នឹង​វា តែ​ស្តេច​ខាង​ជើង​នឹង​មក​ទាស់​នឹង​ទ្រង់​ដូច​ជា​ខ្យល់​កួច មាន​ទាំង​រទេះ​ចំបាំង ពល​សេះ នឹង​នាវា​ជា​ច្រើន វា​នឹង​លុក​ចូល​ក្នុង​ប្រទេស​ដទៃ​ទាំង​ប៉ុន្មាន ទាំង​សាយ​ចេញ​ដូច​ជា​ទឹក​ជន់ រួច​បង្ហួស​ទៅ


តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា គឺ​ជា​អ្នក​មួយ ដែល​លូក​ដៃ​ចុះ​ក្នុង​ចាន​ជា​មួយ​នឹង​ខ្ញុំ អ្នក​នោះ​ឯង​នឹង​បញ្ជូន​ខ្ញុំ​ទៅ


ព្រះ‌យេស៊ូវ​ឆ្លើយ​ថា គឺ​ជា​ម្នាក់​ក្នុង​ពួក​១២ ដែល​លូក​ដៃ​ក្នុង​ចាន​ជា​មួយ​នឹង​ខ្ញុំ


ខ្ញុំ​មិន​មែន​និយាយ​ពី​អ្នក​រាល់​គ្នា​ទាំង​អស់​ទេ ខ្ញុំ​ស្គាល់​អស់​អ្នក​ដែល​ខ្ញុំ​បាន​រើស ប៉ុន្តែ បទ​គម្ពីរ​ដែល​ថា «អ្នក​ដែល​បរិភោគ​នំបុ័ង​ជា​មួយ​នឹង​ទូលបង្គំ នោះ​បាន​លើក​កែង‌ជើង ទាស់​នឹង​ទូលបង្គំ​វិញ» ពាក្យ​នោះ​ត្រូវ​តែ​បាន​សំរេច


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម