សំណូកជាត្បូងវិសេសក្នុងភ្នែករបស់អ្នកឲ្យ គ្រប់កន្លែងដែលគាត់បែរទៅ គាត់នឹងបានសម្រេច។
ដានីយ៉ែល 11:24 - ព្រះគម្ពីរខ្មែរសាកល វានឹងឈ្លានពានខេត្តដ៏ល្អបំផុតក្នុងពេលមានសេចក្ដីសុខស្រួល ហើយធ្វើអ្វីដែលសូម្បីតែដូនតារបស់វា និងដូនតានៃដូនតារបស់វាមិនដែលធ្វើ។ វានឹងចែករបឹប ជ័យភណ្ឌ និងទ្រព្យសម្បត្តិដល់មនុស្សរបស់ខ្លួន ហើយគិតគូរឧបាយកលទាស់នឹងទីមាំមួន ប៉ុន្តែបានតែមួយគ្រាប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងគ្រាសុខសាន្ត ស្ដេចនោះនឹងជ្រៀតចូលតំបន់នានាដែលល្អបំផុតក្នុងអាណាខេត្ត ហើយទ្រង់នឹងប្រព្រឹត្តអំពើដែលពួកអយ្យកោមិនដែលបានប្រព្រឹត្ត គឺទ្រង់នឹងរឹបអូសយករបស់របរដែលប្លន់បាន និងទ្រព្យសម្បត្តិផ្សេងៗ មកចែកឲ្យបក្សពួកខ្លួន។ ស្ដេចនឹងប្រើល្បិចកិច្ចកលដើម្បីទាស់នឹងទីមាំមួន តែបានមួយរយៈប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងឱកាសដែលគេកំពុងតែមានសន្តិភាព ស្ដេចនោះឆ្លៀតពង្រីកទឹកដី រហូតទៅដល់ស្រុកដែលមានជីជាតិច្រើនជាងគេក្នុងអាណាខេត្ត ហើយទ្រង់ប្រព្រឹត្តអំពើដែលពួកអយ្យកោពុំបានប្រព្រឹត្ត គឺទ្រង់រឹបអូសរបស់របរ និងទ្រព្យសម្បត្តិរបស់គេចែកឲ្យបក្សពួកខ្លួន។ ស្ដេចប្រើល្បិចកិច្ចកលផ្សេងៗ ដើម្បីវាយលុកបន្ទាយនានា តែការនេះកើតមានមួយរយៈប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺនៅក្នុងគ្រាសុខសាន្ត ដែលវានឹងឡើងមកឯកន្លែងដ៏ល្អបំផុតក្នុងដែនខេត្ត ហើយវានឹងធ្វើការដែលពួកឰយុកោវាតៗមកមិនដែលធ្វើឡើយ គឺវានឹងយករបឹប នឹងរបស់ដែលប្លន់បាន ហើយទ្រព្យសម្បត្តិផ្សេងៗ កំចាយដល់គេ អើ វានឹងបង្កើតកិច្ចកលរបស់វា ទាស់នឹងទីមាំមួន នៅរវាង១ពេល អាល់គីតាប ក្នុងឱកាសដែលគេកំពុងតែមានសន្តិភាព ស្ដេចនោះឆ្លៀតពង្រីកទឹកដី រហូតទៅដល់ស្រុកដែលមានជីជាតិច្រើនជាងគេក្នុងអាណាខេត្ត ហើយស្តេចប្រព្រឹត្តអំពើដែលពួកអយ្យកោពុំបានប្រព្រឹត្ត គឺស្តេចរឹបអូសរបស់របរ និងទ្រព្យសម្បត្តិរបស់គេចែកឲ្យបក្សពួកខ្លួន។ ស្ដេចប្រើល្បិចកិច្ចកលផ្សេងៗ ដើម្បីវាយលុកបន្ទាយនានា តែការនេះកើតមានមួយរយៈប៉ុណ្ណោះ។ |
សំណូកជាត្បូងវិសេសក្នុងភ្នែករបស់អ្នកឲ្យ គ្រប់កន្លែងដែលគាត់បែរទៅ គាត់នឹងបានសម្រេច។
ដ្បិតដូចដែលគេកត់ទុកក្នុងចិត្តយ៉ាងណា គេក៏និយាយយ៉ាងនោះដែរ ថា៖ “អញ្ជើញហូប និងផឹកចុះ” ប៉ុន្តែចិត្តរបស់គេមិននៅជាមួយអ្នកឡើយ។
ក្រោយពីចងសម្ពន្ធមិត្តជាមួយអ្នកដឹកនាំនៃសម្ពន្ធមេត្រីហើយ វានឹងប្រព្រឹត្តដោយសេចក្ដីបោកបញ្ឆោត ហើយវានឹងឡើងមក ក៏បានជាខ្លាំងដោយប្រជាជនតែបន្តិចប៉ុណ្ណោះ។
ទ្រង់នឹងពោលពាក្យទាស់នឹងព្រះដ៏ខ្ពស់បំផុត ហើយធ្វើទុក្ខពួកវិសុទ្ធជនរបស់ព្រះដ៏ខ្ពស់បំផុត ព្រមទាំងប៉ុនប៉ងផ្លាស់ប្ដូរពេលកំណត់ និងក្រឹត្យវិន័យផង។ ពួកវិសុទ្ធជននឹងត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ទ្រង់ ក្នុងរយៈពេលមួយគ្រា ពីរគ្រា និងកន្លះគ្រា។
ព្រះយេស៊ូវទ្រង់ជ្រាបគំនិតរបស់ពួកគេ ក៏មានបន្ទូលថា៖“ហេតុអ្វីបានជាអ្នករាល់គ្នាគិតអាក្រក់ក្នុងចិត្តដូច្នេះ?