នៅពេលដកទ័ពនោះចេញ ព្រះទ័យរបស់ទ្រង់នឹងឆ្មើងឆ្មៃ ហើយទ្រង់នឹងវាយផ្ដួលមនុស្សរាប់ម៉ឺននាក់ ប៉ុន្តែទ្រង់នឹងមិនឈ្នះឡើយ។
ដានីយ៉ែល 11:13 - ព្រះគម្ពីរខ្មែរសាកល ដ្បិតស្ដេចនៃទិសខាងជើងនឹងតម្រៀបទ័ពម្ដងទៀត ដែលច្រើនជាងមុន។ ប៉ុន្មានឆ្នាំក្រោយមក ទ្រង់នឹងមកជាមួយកងទ័ពដ៏ធំ និងជាមួយឧបករណ៍យោធាយ៉ាងច្រើនសន្ធឹក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតស្តេចខាងជើងនឹងវិលត្រឡប់មកវិញ ទាំងលើកទ័ពយ៉ាងច្រើនសន្ធឹក លើសជាងមុនទៅទៀត ហើយប៉ុន្មានឆ្នាំក្រោយមក ស្ដេចនឹងលើកទ័ពយ៉ាងធំ ទាំងមានគ្រឿងសស្ត្រាវុធយ៉ាងច្រើនមកជាមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចខាងជើងវិលត្រឡប់មកវិញ ទាំងលើកទ័ពច្រើនជាងមុន។ ប៉ុន្មានឆ្នាំក្រោយមក ស្ដេចខាងជើងនឹងលើកទ័ពយ៉ាងធំទាំងមានគ្រឿងសស្ត្រាវុធយ៉ាងច្រើនមកជាមួយផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតស្តេចខាងជើងនឹងវិលត្រឡប់មកវិញ នាំទាំងពលទ័ពយ៉ាងសន្ធឹកលើសជាងជាន់មុនទៅទៀត ហើយក្រោយបន្តិចទៅ គឺក្រោយប្រមាណប៉ុន្មានឆ្នាំទៅមុខ ទ្រង់នឹងនាំពលទ័ពយ៉ាងធំ នឹងគ្រឿងចំបាំងយ៉ាងសន្ធឹកមក អាល់គីតាប ស្ដេចខាងជើងវិលត្រឡប់មកវិញ ទាំងលើកទ័ពច្រើនជាងមុន។ ប៉ុន្មានឆ្នាំក្រោយមក ស្ដេចខាងជើងនឹងលើកទ័ពយ៉ាងធំទាំងមានគ្រឿងសស្រ្ដាវុធយ៉ាងច្រើនមកជាមួយផង។ |
នៅពេលដកទ័ពនោះចេញ ព្រះទ័យរបស់ទ្រង់នឹងឆ្មើងឆ្មៃ ហើយទ្រង់នឹងវាយផ្ដួលមនុស្សរាប់ម៉ឺននាក់ ប៉ុន្តែទ្រង់នឹងមិនឈ្នះឡើយ។
“នៅគ្រានោះ មនុស្សជាច្រើននឹងក្រោកឡើងប្រឆាំងនឹងស្ដេចនៃទិសខាងត្បូង ហើយមនុស្សកំណាចក្នុងប្រជាជនរបស់អ្នកនឹងលើកខ្លួនឡើង ដើម្បីបំពេញនិមិត្តឲ្យសម្រេច ប៉ុន្តែពួកគេនឹងដួលចុះ។
“លុះដល់គ្រាចុងបញ្ចប់ ស្ដេចនៃទិសខាងត្បូងនឹងច្រានផ្ដួលទ្រង់ ប៉ុន្តែស្ដេចនៃទិសខាងជើងនឹងមកដូចជាខ្យល់ព្យុះទាស់នឹងទ្រង់ជាមួយរទេះចម្បាំង ទ័ពសេះ និងនាវាជាច្រើន។ ទ្រង់នឹងឈ្លានពានប្រទេសនានា ព្រមទាំងជន់លិចគេ ហើយហូរកាត់ផង។
នោះខ្ញុំឮមនុស្សស្លៀកពាក់ក្រណាត់ផាឌិប ដែលនៅលើទឹកទន្លេនោះ។ គាត់លើកដៃស្ដាំ និងដៃឆ្វេងទៅលើមេឃ ហើយស្បថដោយអាងព្រះអង្គដែលមានព្រះជន្មរស់អស់កល្បជានិច្ចថា៖ “ក្នុងមួយគ្រា ពីរគ្រា និងកន្លះគ្រា គឺកាលណាការកម្ទេចអំណាចនៃប្រជារាស្ត្រដ៏វិសុទ្ធត្រូវបានបញ្ចប់ហើយ ការទាំងអស់នេះនឹងត្រូវបានបញ្ចប់ដែរ”។
ចូរឲ្យចិត្តរបស់វាបានផ្លាស់ប្ដូរពីមនុស្ស ហើយឲ្យចិត្តរបស់សត្វព្រៃដល់វាវិញ រហូតទាល់តែរយៈពេលប្រាំពីរគ្រាបានកន្លងផុតពីវា។