Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 4:16 - ព្រះគម្ពីរខ្មែរសាកល

16 ចូរឲ្យ​ចិត្ត​របស់វា​បាន​ផ្លាស់ប្ដូរ​ពី​មនុស្ស ហើយ​ឲ្យ​ចិត្ត​របស់​សត្វព្រៃ​ដល់​វា​វិញ រហូតទាល់តែ​រយៈពេល​ប្រាំពីរ​គ្រា​បាន​កន្លងផុត​ពី​វា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ត្រូវ​ឲ្យ​គំនិត​វា​ផ្លាស់​ប្រែ​លែង​មាន​គំនិត​ជា​មនុស្ស ហើយ​ឲ្យ​វា​មាន​គំនិត​ជា​សត្វ​វិញ ត្រូវ​ឲ្យ​វា​នៅ​យ៉ាង​នោះ ដរាប​ដល់​កន្លង​ទៅ​អស់​ប្រាំពីរ​ខួប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ដើម​ឈើ​នោះ​នឹង​លែង​មាន​ចិត្ត​ជា​មនុស្ស ទៀត​ហើយ តែ​មាន​ចិត្ត​ជា​សត្វ រហូត​ដល់​គម្រប់​ប្រាំ‌ពីរ​ខួប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ត្រូវ​ឲ្យ​ចិត្ត​វា​បាន​ផ្លាស់​ប្រែ​ពី​សណ្ឋាន​ចិត្ត​មនុស្ស ឲ្យ​ទៅ​ជា​ចិត្ត​របស់​សត្វ​វិញ រួច​ឲ្យ​នៅ​យ៉ាង​នោះ ដរាប​ដល់​កន្លង​ទៅ​អស់​៧​ខួប

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ដើម​ឈើ​នោះ​នឹង​លែង​មាន​ចិត្ត​ជា​មនុស្ស ទៀត​ហើយ តែ​មាន​ចិត្ត​ជា​សត្វ រហូត​ដល់​គំរប់​ប្រាំ‌ពីរ​ខួប។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 4:16
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ធ្វើឲ្យ​ចិត្ត​របស់​ប្រជាជន​នេះ​ស្ពឹក ចូរ​ធ្វើឲ្យ​ត្រចៀក​ពួកគេ​ធ្ងន់ ចូរ​ធ្វើឲ្យ​ភ្នែក​ពួកគេ​ខ្វាក់ ក្រែងលោ​ពួកគេ​បាន​ឃើញ​នឹង​ភ្នែក ឮ​នឹង​ត្រចៀក យល់​ដោយ​ចិត្ត បែរមកវិញ ហើយ​ត្រូវបាន​ប្រោសឲ្យជា”។


ដ្បិត​ស្ដេច​នៃ​ទិសខាងជើង​នឹង​តម្រៀប​ទ័ព​ម្ដងទៀត ដែល​ច្រើន​ជាង​មុន​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក ទ្រង់​នឹង​មក​ជាមួយ​កងទ័ព​ដ៏ធំ និង​ជាមួយ​ឧបករណ៍យោធា​យ៉ាងច្រើនសន្ធឹក​។


នោះ​ខ្ញុំ​ឮ​មនុស្ស​ស្លៀកពាក់​ក្រណាត់ផាឌិប ដែល​នៅ​លើ​ទឹក​ទន្លេ​នោះ​។ គាត់​លើក​ដៃស្ដាំ និង​ដៃឆ្វេង​ទៅ​លើមេឃ ហើយ​ស្បថ​ដោយ​អាង​ព្រះអង្គដែល​មានព្រះជន្មរស់​អស់កល្បជានិច្ច​ថា​៖ “ក្នុង​មួយ​គ្រា ពីរ​គ្រា និង​កន្លះ​គ្រា គឺ​កាលណា​ការ​កម្ទេច​អំណាច​នៃ​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​ត្រូវបាន​បញ្ចប់​ហើយ ការទាំងអស់​នេះ​នឹង​ត្រូវបាន​បញ្ចប់​ដែរ”។


“ហើយ​ដែល​ព្រះរាជា​បាន​ទត​ឃើញ​អ្នកសង្កេតការណ៍​មួយ​រូប គឺជា​អ្នក​វិសុទ្ធ​មួយ​រូប ចុះមក​ពី​ស្ថានសួគ៌ និយាយថា​: ‘ចូរ​កាប់រំលំ​ដើមឈើ​នេះ ហើយ​បំផ្លាញ​វា​ទៅ​! យ៉ាងណាមិញ ចូរ​ទុក​ដង្គត់ និង​ឫស​របស់វា​នៅក្នុង​ដី ដោយ​ចង​វ័ណ្ឌ​ដែក និង​លង្ហិន នៅក្នុង​ស្មៅខ្ចី​នៃ​ទីវាល​។ ចូរ​ឲ្យ​វា​ទទឹក​ដោយ​សន្សើម​ពី​មេឃ ហើយ​ឲ្យ​វា​មាន​ចំណែក​ជាមួយ​សត្វព្រៃនៃទីវាល រហូតទាល់តែ​រយៈពេល​ប្រាំពីរ​គ្រា​បាន​កន្លងផុត​ពី​វា’ នោះ


គឺ​ព្រះករុណា​នឹង​ត្រូវបាន​បណ្ដេញចេញ​ពី​មនុស្ស ហើយ​លំនៅ​របស់ព្រះករុណា​នឹង​នៅ​ជាមួយ​សត្វព្រៃនៃទីវាល​។ គេ​នឹង​ឲ្យ​ព្រះករុណា​សោយ​ស្មៅ​ដូច​គោ ហើយ​ព្រះករុណា​នឹង​ត្រូវ​ទទឹក​ដោយ​សន្សើម​ពី​មេឃ ហើយ​រយៈពេល​ប្រាំពីរ​គ្រា​នឹង​កន្លងផុត​ពី​ព្រះករុណា គឺ​រហូតទាល់តែ​ព្រះករុណា​ជ្រាប​ថា ព្រះ​ដ៏ខ្ពស់បំផុត​គ្រប់គ្រង​លើ​អាណាចក្រ​របស់​មនុស្ស ហើយ​ប្រទាន​អាណាចក្រនោះ​ដល់​អ្នកណា​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​។


ទ្រង់​នឹង​ពោល​ពាក្យ​ទាស់នឹង​ព្រះ​ដ៏ខ្ពស់បំផុត ហើយ​ធ្វើទុក្ខ​ពួក​វិសុទ្ធជន​របស់​ព្រះ​ដ៏ខ្ពស់បំផុត ព្រមទាំង​ប៉ុនប៉ង​ផ្លាស់ប្ដូរ​ពេលកំណត់ និង​ក្រឹត្យវិន័យ​ផង​។ ពួកវិសុទ្ធជន​នឹង​ត្រូវបាន​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់ទ្រង់ ក្នុងរយៈពេល​មួយ​គ្រា ពីរ​គ្រា និង​កន្លះ​គ្រា​។


“ដំណើររឿង​នេះ ចប់​ត្រឹមប៉ុណ្ណេះ​។ រីឯ​ខ្ញុំ ដានីយ៉ែល គំនិត​របស់ខ្ញុំ​បាន​ធ្វើឲ្យ​ខ្ញុំ​តក់ស្លុត​យ៉ាងខ្លាំង ហើយ​ទឹកមុខ​របស់ខ្ញុំ​ក៏​ផ្លាស់ប្ដូរ​ដែរ ប៉ុន្តែ​ខ្ញុំ​បាន​ទុក​ដំណើររឿង​នេះ​នៅ​តែ​ក្នុង​ចិត្ត​ខ្ញុំ”៕


ផ្ទៃមេឃ និងផែនដី នឹង​សាបសូន្យ​ទៅ ប៉ុន្តែ​ព្រះអង្គ​នៅស្ថិតស្ថេរ​ជានិច្ច​; ទាំង​ផ្ទៃមេឃ ទាំង​ផែនដី​នឹង​ពុកផុយ​ដូច​សម្លៀកបំពាក់​។


ប៉ុន្តែ​មាន​ស្លាប​ពីរ​របស់​ឥន្ទ្រី​ដ៏ធំ បាន​ប្រទាន​ដល់​ស្ត្រី​នោះ ដើម្បីឲ្យ​នាង​បាន​ហើរ​ទៅ​ឆ្ងាយ​ពី​មុខ​សត្វពស់​នោះ ទៅ​កន្លែង​របស់​នាង​ក្នុង​ទីរហោស្ថាន ទីនោះ​ជា​កន្លែងដែល​នាង​ត្រូវបាន​ចិញ្ចឹម​ក្នុងរយៈពេល​មួយ​គ្រា ពីរ​គ្រា និង​កន្លះ​គ្រា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម