Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:14 - ព្រះគម្ពីរខ្មែរសាកល

14 “នៅ​គ្រា​នោះ មនុស្ស​ជាច្រើន​នឹង​ក្រោកឡើង​ប្រឆាំងនឹង​ស្ដេច​នៃ​ទិសខាងត្បូង ហើយ​មនុស្សកំណាច​ក្នុង​ប្រជាជន​របស់អ្នក​នឹង​លើក​ខ្លួន​ឡើង ដើម្បី​បំពេញ​និមិត្ត​ឲ្យសម្រេច ប៉ុន្តែ​ពួកគេ​នឹង​ដួលចុះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 នៅ​គ្រា​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​ងើប​ឡើង ទាស់​ប្រឆាំង​នឹង​ស្តេច​ខាង​ត្បូង ក៏​នឹង​មាន​មនុស្ស​ឃោរ​ឃៅ​ខ្លះ​ក្នុង​ចំណោម​ប្រជា‌ជន​របស់​អ្នក​លើក​ខ្លួន​ឡើង​ដែរ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​និមិត្ត​នោះ តែ​គេ​នឹង​ត្រូវ​ដួល​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 នៅ​គ្រា​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​ប្រឆាំង​នឹង​ស្ដេច​ខាង​ត្បូង ហើយ​មាន​មនុស្ស​ឃោរ‌ឃៅ​ជា​ច្រើន​ក្នុង​ចំណោម​ប្រជា‌ជន​របស់​លោក លើក​គ្នា​បះ‌បោរ ស្រប​តាម​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នោះ តែ​ពួក​គេ​ពុំ​អាច​សម្រេច​គម្រោង‌ការ​របស់​ខ្លួន​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នៅ​គ្រា​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​តាំង​ខ្លួន​ឡើង ទាស់​នឹង​ស្តេច​ខាង​ត្បូង ឯ​ក្នុង​សាសន៍​របស់​អ្នក ក៏​នឹង​មាន​ពួក​មនុស្ស​ច្រឡោត​ខ្លះ​លើក​ខ្លួន​ឡើង​ដែរ ដើម្បី​នឹង​សំរេច​ការ​ជាក់​ស្តែង​នេះ តែ​គេ​នឹង​ត្រូវ​ដួល​ចុះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 នៅ​គ្រា​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​ប្រឆាំង​នឹង​ស្ដេច​ខាង​ត្បូង ហើយ​មាន​មនុស្ស​ឃោរ‌ឃៅ​ជា​ច្រើន​ក្នុង​ចំណោម​ប្រជា‌ជន​របស់​គាត់ លើក​គ្នា​បះ‌បោរ ស្រប​តាម​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នោះ តែ​ពួក​គេ​ពុំ​អាច​សម្រេច​គម្រោង‌ការ​របស់​ខ្លួន​បាន​ឡើយ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:14
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ស្ដេច​នៃ​ទិសខាងជើង​នឹង​តម្រៀប​ទ័ព​ម្ដងទៀត ដែល​ច្រើន​ជាង​មុន​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក ទ្រង់​នឹង​មក​ជាមួយ​កងទ័ព​ដ៏ធំ និង​ជាមួយ​ឧបករណ៍យោធា​យ៉ាងច្រើនសន្ធឹក​។


ដូច្នេះ ស្ដេច​នៃ​ទិសខាងជើង​នឹង​មក ហើយ​សង់​របាំងឡោមព័ទ្ធ ក៏​វាយយក​ទីក្រុង​ដ៏រឹងមាំ​។ កងទ័ព​នៃ​ទិសខាងត្បូង​នឹង​នៅឈរ​មិនបានឡើយ គឺ​សូម្បីតែ​ពលទ័ព​សម្រិតសម្រាំង​របស់ស្ដេចនោះ​ផង ដ្បិត​គេ​គ្មាន​កម្លាំង​នឹង​នៅឈរ​ឡើយ​។


ដ្បិត​ព្រះ​បាន​ដាក់​ការនេះ​ក្នុង​ចិត្ត​របស់​ពួកគេ ដើម្បីឲ្យ​ពួកគេ​ធ្វើតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដោយ​មាន​បំណង​តែមួយ ព្រមទាំង​ប្រគល់​អំណាចគ្រងរាជ្យ​របស់​ខ្លួន​ដល់​សត្វតិរច្ឆាន​នោះ រហូតទាល់តែ​ព្រះបន្ទូល​របស់​ព្រះ​ត្រូវបាន​បំពេញឲ្យសម្រេច​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម