ទូតសួគ៌ដ៏មានកម្លាំងខ្លាំងពូកែរបស់ព្រះអង្គ ដែលធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គដោយស្ដាប់តាមព្រះសូរសៀងនៃព្រះបន្ទូលរបស់ព្រះអង្គអើយ ចូរថ្វាយពរព្រះយេហូវ៉ា!
ដានីយ៉ែល 11:1 - ព្រះគម្ពីរខ្មែរសាកល “រីឯខ្ញុំវិញ នៅឆ្នាំទីមួយនៃរជ្ជកាលរបស់ដារីយុសជនជាតិមេឌី ខ្ញុំបានឈរឡើងដើម្បីជាអ្នកទ្រទ្រង់ និងជាការការពារដល់ទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «រីឯខ្ញុំវិញ នៅឆ្នាំទីមួយនៃរជ្ជកាលព្រះបាទដារីយុស ជាសាសន៍មេឌី ខ្ញុំបានឈរជាមួយមីកែល ដើម្បីជួយគាំទ្រ ហើយចម្រើនកម្លាំងលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯខ្ញុំវិញ នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅដារីយុស ជាជនជាតិមេឌី ខ្ញុំបានស្ថិតនៅជាមួយមហាទេវតាមីកែល ដើម្បីជួយគាំទ្រលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយើង នៅឆ្នាំដំបូងក្នុងរាជ្យនៃដារីយុស ជាសាសន៍មេឌី នោះយើងបានឈរជាមួយ ដើម្បីចំរើនកំឡាំង ហើយទប់ទល់ស្តេច។ អាល់គីតាប រីឯខ្ញុំវិញ នៅឆ្នាំទីមួយនៃរជ្ជកាលស្តេចដារីយុស ជាជនជាតិមេឌី ខ្ញុំបានស្ថិតនៅជាមួយមហាម៉ាឡាអ៊ីកាត់មីកែល ដើម្បីជួយគាំទ្រគាត់។ |
ទូតសួគ៌ដ៏មានកម្លាំងខ្លាំងពូកែរបស់ព្រះអង្គ ដែលធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គដោយស្ដាប់តាមព្រះសូរសៀងនៃព្រះបន្ទូលរបស់ព្រះអង្គអើយ ចូរថ្វាយពរព្រះយេហូវ៉ា!
រួចដារីយុសជាជនជាតិមេឌី បានទទួលអាណាចក្រនោះ។ ពេលនោះ ទ្រង់មានព្រះជន្មាយុហុកសិបពីរព្រះវស្សា៕
ដារីយុសបានសព្វព្រះទ័យនឹងតាំងចៅហ្វាយខេត្តមួយរយម្ភៃនាក់លើអាណាចក្រ ជាអ្នកដែលនៅលើអាណាចក្រទាំងមូល
នៅឆ្នាំទីមួយនៃរជ្ជកាលរបស់ដារីយុសបុត្ររបស់អ័ហាស៊ូរុស ជាពូជពង្សជនជាតិមេឌី ដែលទ្រង់សោយរាជ្យលើអាណាចក្ររបស់ជនជាតិខាល់ដេ
ហើយពង្រឹងចិត្តរបស់ពួកសិស្ស ទាំងលើកទឹកចិត្តពួកគេឲ្យកាន់ខ្ជាប់នូវជំនឿ ដោយនិយាយថា៖ “យើងត្រូវតែឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីចូលទៅក្នុងអាណាចក្ររបស់ព្រះ”។