បន្ទាប់មក ទូតសួគ៌របស់ព្រះយេហូវ៉ាក៏ចេញទៅវាយសម្លាប់មនុស្ស ១៨៥ ០០០ នាក់ក្នុងជំរំរបស់អាស្ស៊ីរី។ ពេលពួកគេក្រោកឡើងនៅពេលព្រឹក នោះមើល៍! មនុស្សទាំងនោះបានទៅជាសាកសពទាំងអស់!
ដានីយ៉ែល 10:20 - ព្រះគម្ពីរខ្មែរសាកល គាត់ក៏តបថា៖ “តើអ្នកដឹងថាហេតុអ្វីបានជាខ្ញុំមករកអ្នកឬទេ? ប៉ុន្តែឥឡូវនេះ ខ្ញុំនឹងត្រឡប់ទៅច្បាំងនឹងទេវតាគ្រប់គ្រងនៃពើស៊ីវិញ។ កាលខ្ញុំចេញទៅហើយ នោះមើល៍! ទេវតាគ្រប់គ្រងនៃក្រិកនឹងមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកមានប្រសាសន៍ថា៖ «តើលោកដឹងឬទេ ថាហេតុអ្វីបានជាខ្ញុំមករកលោក? តែឥឡូវនេះ ខ្ញុំនឹងត្រឡប់ទៅប្រយុទ្ធនឹងម្ចាស់នៃនគរពើស៊ីវិញ ហើយពេលខ្ញុំចេញទៅ នោះម្ចាស់នៃនគរក្រិកនឹងមកដល់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពោលមកខ្ញុំថា៖ «តើលោកដឹងឬទេ ហេតុអ្វីបានជាខ្ញុំមករកលោក? ឥឡូវនេះ ខ្ញុំត្រូវត្រឡប់ទៅប្រយុទ្ធនឹងទេវតាថែរក្សាចក្រភពពែរ្សវិញ។ ពេលខ្ញុំចេញទៅនោះ ទេវតាថែរក្សាអាណាចក្រក្រិកនឹងមកដល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកតបមកថា តើអ្នកដឹងជាយើងមកឯអ្នក ដោយហេតុអ្វីឬទេ តែឥឡូវនេះយើងត្រូវត្រឡប់ទៅ តយុទ្ធនឹងម្ចាស់ដ៏ធំនៃនគរពើស៊ី កាលយើងបានចេញទៅផុតហើយ នោះម្ចាស់ដ៏ធំនៃនគរក្រេកនឹងមកដល់ អាល់គីតាប គាត់ពោលមកខ្ញុំថា៖ «តើអ្នកដឹងឬទេ ហេតុអ្វីបានជាខ្ញុំមករកអ្នក? ឥឡូវនេះ ខ្ញុំត្រូវត្រឡប់ទៅប្រយុទ្ធនឹងម៉ាឡាអ៊ីកាត់ថែរក្សាចក្រភពពែរ្សវិញ។ ពេលខ្ញុំចេញទៅនោះ ម៉ាឡាអ៊ីកាត់ថែរក្សាអាណាចក្រក្រិកនឹងមកដល់។ |
បន្ទាប់មក ទូតសួគ៌របស់ព្រះយេហូវ៉ាក៏ចេញទៅវាយសម្លាប់មនុស្ស ១៨៥ ០០០ នាក់ក្នុងជំរំរបស់អាស្ស៊ីរី។ ពេលពួកគេក្រោកឡើងនៅពេលព្រឹក នោះមើល៍! មនុស្សទាំងនោះបានទៅជាសាកសពទាំងអស់!
ប៉ុន្តែទេវតាគ្រប់គ្រងនៃអាណាចក្រពើស៊ីបានឈរឡើងទាស់នឹងខ្ញុំម្ភៃមួយថ្ងៃ រួចមើល៍! មីកែលជាម្នាក់ក្នុងពួកមេទេវតាគ្រប់គ្រងបានមកជួយខ្ញុំ ពីព្រោះខ្ញុំត្រូវបានទុកចោលនៅទីនោះជាមួយពួកស្ដេចនៃពើស៊ី។
“បន្ទាប់ពីការនេះ ខ្ញុំបន្តសង្កេតមើល នោះមើល៍! មានសត្វមួយទៀតដូចខ្លារខិន! មានស្លាបបួនរបស់បក្សាបក្សីនៅលើខ្នងវា; សត្វនោះមានក្បាលបួន ហើយអំណាចគ្រប់គ្រងត្រូវបានប្រគល់ដល់វា។
ពពែឈ្មោលរោមស្រមូវនោះ គឺស្ដេចនៃក្រិក ហើយស្នែងធំមួយដែលនៅចន្លោះភ្នែករបស់វា គឺស្ដេចទីមួយ។
រំពេចនោះ ទូតសួគ៌របស់ព្រះអម្ចាស់បានប្រហារហេរ៉ូឌ ពីព្រោះទ្រង់មិនថ្វាយសិរីរុងរឿងដល់ព្រះ។ ទ្រង់ដាច់ខ្យល់ទៅ ដោយត្រូវដង្កូវស៊ី។