បុរសនោះក៏និយាយថា៖ “ឈ្មោះរបស់អ្នកមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថាអ៊ីស្រាអែលវិញ ពីព្រោះអ្នកបានតយុទ្ធនឹងព្រះ ហើយនឹងមនុស្ស ក៏ឈ្នះផង”។
ដានីយ៉ែល 1:9 - ព្រះគម្ពីរខ្មែរសាកល ព្រះបានប្រោសឲ្យដានីយ៉ែលទទួលការគាប់ចិត្ត និងក្ដីមេត្តានៅចំពោះមេមហាតលិក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះប្រោសប្រទានឲ្យចៅហ្វាយលើពួកមហាតលិក មានចិត្តសន្ដោស និងសេចក្ដីអាណិតអាសូរដល់ដានីយ៉ែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ប្រោសប្រទានឲ្យនាយកក្រុមមហាតលិក មានចិត្តអាណិតអាសូរដល់យុវជនដានីយ៉ែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់ក៏ធ្វើឲ្យដានីយ៉ែលបានប្រកបដោយសេចក្ដីសប្បុរស នឹងសេចក្ដីស្រឡាញ់របស់ចៅហ្វាយនោះ អាល់គីតាប អុលឡោះប្រោសប្រទានឲ្យនាយកក្រុមមហាតលិក មានចិត្តអាណិតអាសូរដល់ដានីយ៉ែល។ |
បុរសនោះក៏និយាយថា៖ “ឈ្មោះរបស់អ្នកមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថាអ៊ីស្រាអែលវិញ ពីព្រោះអ្នកបានតយុទ្ធនឹងព្រះ ហើយនឹងមនុស្ស ក៏ឈ្នះផង”។
យ៉ាងណាមិញ ព្រះយេហូវ៉ាបានគង់នៅជាមួយយ៉ូសែប ហើយសម្ដែងសេចក្ដីស្រឡាញ់ឥតប្រែប្រួលដល់គាត់ គឺព្រះអង្គប្រទានឲ្យយ៉ូសែបរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់មេគុក។
ព្រមទាំងធ្វើឲ្យពួកគាត់ទទួលបានសេចក្ដីមេត្តា នៅចំពោះអស់អ្នកដែលចាប់ពួកគាត់ជាឈ្លើយសឹកផង។
ចូរដឹងថា ព្រះយេហូវ៉ាបានញែកយកវិសុទ្ធជនសម្រាប់អង្គទ្រង់ស្រាប់ហើយ។ នៅពេលខ្ញុំស្រែកហៅព្រះយេហូវ៉ា ព្រះអង្គតែងតែសណ្ដាប់ជានិច្ច។
កាលណាផ្លូវរបស់មនុស្សម្នាក់គាប់ព្រះហឫទ័យព្រះយេហូវ៉ា សូម្បីតែសត្រូវរបស់អ្នកនោះក៏ព្រះអង្គធ្វើឲ្យនៅសុខសាន្តជាមួយគាត់ដែរ។
ឯមេមហាតលិកក៏និយាយនឹងដានីយ៉ែលថា៖ “យើងខ្លាចស្ដេចជាចៅហ្វាយរបស់យើង ដែលបានតម្រូវអាហាររបស់ពួកអ្នក និងគ្រឿងផឹករបស់ពួកអ្នក។ ហេតុអ្វីបានជាត្រូវឲ្យទ្រង់ទតឃើញមុខពួកអ្នកអាក្រក់ជាងពួកយុវជនដែលស្រករនឹងអាយុរបស់ពួកអ្នក? ធ្វើដូច្នោះ ពួកអ្នកធ្វើឲ្យយើងប្រថុយក្បាលនៅចំពោះស្ដេចហើយ!”។
ហើយបានសង្គ្រោះលោកពីអស់ទាំងទុក្ខវេទនារបស់លោក ព្រមទាំងប្រទានឲ្យលោកមានការរាប់អាន និងប្រាជ្ញានៅចំពោះផារ៉ោនស្ដេចអេហ្ស៊ីប។ ផារ៉ោនក៏តែងតាំងយ៉ូសែបឲ្យធ្វើជាអ្នកដឹកនាំលើអេហ្ស៊ីប និងលើព្រះរាជវាំងទាំងមូល។