នៅពេលយ៉ូសែបឈរនៅចំពោះផារ៉ោនស្ដេចនៃអេហ្ស៊ីប គាត់មានអាយុសាមសិបឆ្នាំ។ យ៉ូសែបក៏ចេញពីចំពោះផារ៉ោន ហើយដើរចុះឡើងទូទាំងដែនដីអេហ្ស៊ីប។
ដានីយ៉ែល 1:19 - ព្រះគម្ពីរខ្មែរសាកល ស្ដេចមានរាជឱង្ការនឹងពួកគេ ហើយក្នុងចំណោមពួកគេទាំងអស់នោះ ទ្រង់រកមិនឃើញអ្នកណាផ្ទឹមស្មើនឹងដានីយ៉ែល ហាណានា មីសាអែល និងអ័សារាឡើយ ដូច្នេះពួកគេក៏បានបម្រើនៅចំពោះស្ដេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចបានសន្ទនាជាមួយពួកគេ ហើយក្នុងចំណោមអ្នកទាំងនោះ ឥតឃើញមានអ្នកណាដូចដានីយ៉ែល ហាណានា មីសាអែល និងអ័សារាឡើយ។ ដូច្នេះ អ្នកទាំងនោះក៏បានឈរនៅចំពោះស្តេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះមហាក្សត្របានសន្ទនាជាមួយយុវជនទាំងនោះ ហើយក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចផ្ទឹមស្មើនឹងដានីយ៉ែល ហាណានា មីសាអែល និងអសារាឡើយ។ ព្រះមហាក្សត្រក៏ទទួលយុវជនទាំងបួនឲ្យធ្វើជាព្រះរាជបម្រើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចទ្រង់ក៏មានបន្ទូលសន្ទនានឹងគេ ហើយក្នុងពួកអ្នកទាំងនោះ ឥតឃើញមានអ្នកណាដូចជាដានីយ៉ែល ហាណានា មីសាអែល នឹងអ័សារាឡើយ ដូច្នេះ អ្នកទាំងនោះបានធ្វើការងារ នៅចំពោះស្តេចទៅ អាល់គីតាប ស្តេចបានសន្ទនាជាមួយយុវជនទាំងនោះ ហើយក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចផ្ទឹមស្មើនឹងដានីយ៉ែល ហាណានា មីសាអែល និងអសារាឡើយ។ ស្តេចក៏ទទួលយុវជនទាំងបួនឲ្យធ្វើជាអ្នកបម្រើ។ |
នៅពេលយ៉ូសែបឈរនៅចំពោះផារ៉ោនស្ដេចនៃអេហ្ស៊ីប គាត់មានអាយុសាមសិបឆ្នាំ។ យ៉ូសែបក៏ចេញពីចំពោះផារ៉ោន ហើយដើរចុះឡើងទូទាំងដែនដីអេហ្ស៊ីប។
តើអ្នកបានឃើញមនុស្សដែលស្ទាត់ជំនាញក្នុងការងាររបស់ខ្លួនទេ? គេនឹងឈរនៅចំពោះព្រះភក្ត្រស្ដេច គឺមិនឈរនៅចំពោះមុខមនុស្សតូចទាបឡើយ៕
លុះផុតថ្ងៃទាំងនោះ ហើយដល់ពេលកំណត់ដែលស្ដេចបានមានរាជឱង្ការឲ្យនាំពួកគេមក មេមហាតលិកក៏នាំពួកគេមកនៅចំពោះនេប៊ូក្នេសា។
ជាយុវជនដែលឥតមានភាពខ្ចោះណាមួយនៅលើពួកគេ មានរូបឆោមល្អ ឈ្លាសវៃក្នុងគ្រប់ទាំងប្រាជ្ញា ចេះចំណេះដឹង មានការយល់ច្បាស់ក្នុងចំណេះវិជ្ជា ហើយមានសមត្ថភាពឈរចាំបម្រើក្នុងរាជវាំងរបស់ស្ដេច ដើម្បីបង្រៀនពួកគេនូវអក្សរសាស្ដ្រ និងភាសារបស់ជនជាតិខាល់ដេ។
ស្ដេចទ្រង់តម្រូវចំណែកប្រចាំថ្ងៃសម្រាប់ពួកគេពីអាហាររបស់អង្គទ្រង់ និងពីស្រាទំពាំងបាយជូរដែលទ្រង់សោយ ហើយឲ្យបង្ហាត់ពួកគេបីឆ្នាំ។ លុះផុតពេលវេលានោះ ពួកគេត្រូវបម្រើនៅចំពោះស្ដេច។
មេមហាតលិកក៏ដាក់ឈ្មោះឲ្យពួកគេ គឺដានីយ៉ែល លោកដាក់ឈ្មោះថាបេលថិស្សាសារ; ហាណានា លោកដាក់ឈ្មោះថាសាដ្រាក់; មីសាអែល លោកដាក់ឈ្មោះថាមែសាក់; អ័សារា លោកដាក់ឈ្មោះថាអ័បេឌនេកោ។
ដូច្នេះ មានបទបញ្ជាត្រូវបានប្រកាសផ្សាយដើម្បីសម្លាប់ពួកអ្នកប្រាជ្ញ។ គេក៏តាមរកដានីយ៉ែល និងពួកមិត្តភក្ដិរបស់គាត់ ដើម្បីសម្លាប់ដែរ។
ដោយហេតុនេះ យើងចេញសេចក្ដីបង្គាប់ថា អស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសា ដែលនិយាយពាក្យប្រមាថទាស់នឹងព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌនេកោ នឹងត្រូវបានកាប់ជាដុំៗ ហើយផ្ទះរបស់ពួកគេនឹងត្រូវបានធ្វើឲ្យទៅជាគំនរលាមក ដ្បិតគ្មានព្រះដទៃណាដែលអាចសង្គ្រោះដូច្នេះបានឡើយ”។