កូឡុស 4:17 - ព្រះគម្ពីរខ្មែរសាកល សូមប្រាប់អើឃីពថា: “ចូរយកចិត្តទុកដាក់ចំពោះការងារបម្រើដែលអ្នកបានទទួលក្នុងព្រះអម្ចាស់ ដើម្បីបំពេញការងារនោះឲ្យសម្រេច”។ Khmer Christian Bible សូមប្រាប់លោកអើឃីពថា៖ «ចូរយកចិត្ដទុកដាក់ចំពោះមុខងារបម្រើដែលអ្នកបានទទួលក្នុងព្រះអម្ចាស់ចុះ ដើម្បីបំពេញមុខងារបម្រើនោះឲ្យបានសម្រេច»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមប្រាប់លោកអើឃីពថា «ចូរយកចិត្តទុកដាក់នឹងបំពេញការងារដែលអ្នកបានទទួលក្នុងព្រះអម្ចាស់ឲ្យបានសម្រេចចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមជម្រាបលោកអើឃីពថា ត្រូវយកចិត្តទុកដាក់ចំពោះមុខងារដែលលោកបានទទួលពីព្រះអម្ចាស់ គឺត្រូវបំពេញកិច្ចការនេះឲ្យល្អ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមប្រាប់ដល់អ្នកអើឃីពថា ចូរប្រយ័តនឹងការងារ ដែលបានទទួលក្នុងព្រះអម្ចាស់ហើយចុះ ដើម្បីឲ្យបានបំពេញការងារនោះ។ អាល់គីតាប សូមជម្រាបលោកអើឃីពថា ត្រូវយកចិត្ដទុកដាក់ចំពោះមុខងារដែលលោកបានទទួលពីអ៊ីសាជាអម្ចាស់ គឺត្រូវបំពេញកិច្ចការនេះឲ្យបានល្អ។ |
ជាការពិត គាត់ត្រូវបានរាប់ជាម្នាក់ក្នុងចំណោមពួកយើង ហើយបានទទួលចំណែកក្នុងការងារបម្រើនេះ។
មួយវិញទៀត ក្រោយពីជ្រើសរើសចាស់ទុំសម្រាប់ពួកគេនៅតាមក្រុមជំនុំនីមួយៗ និងអធិស្ឋានដោយការតមអាហារហើយ ប៉ូលនិងបារណាបាសក៏ផ្ទុកផ្ដាក់ពួកចាស់ទុំទាំងនោះនឹងព្រះអម្ចាស់ដែលពួកគេបានជឿ។
ចូរប្រយ័ត្នខ្លួន ហើយយកចិត្តទុកដាក់ចំពោះហ្វូងចៀមទាំងមូលដែលព្រះវិញ្ញាណដ៏វិសុទ្ធបានតំាងអ្នករាល់គ្នាជាអ្នកមើលខុសត្រូវ ដើម្បីឲ្យឃ្វាលក្រុមជំនុំរបស់ព្រះ ដែលព្រះអង្គបានលោះដោយព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវ័ក អ្នកខ្លះធ្វើជាអ្នកថ្លែងព្រះបន្ទូល អ្នកខ្លះធ្វើជាអ្នកផ្សាយដំណឹងល្អ អ្នកខ្លះធ្វើជាអ្នកគង្វាល និងគ្រូបង្រៀន
កុំធ្វើព្រងើយនឹងអំណោយទានដែលស្ថិតនៅក្នុងអ្នកឡើយ ជាអំណោយទានដែលប្រទានមកអ្នក តាមរយៈពាក្យព្យាករ ជាមួយនឹងការដាក់ដៃរបស់ពួកចាស់ទុំ។
ចូរយកចិត្តទុកដាក់ចំពោះខ្លួនអ្នក និងសេចក្ដីបង្រៀនរបស់អ្នក ហើយកាន់ខ្ជាប់នូវសេចក្ដីទាំងនេះ ដ្បិតដែលធ្វើដូច្នេះ អ្នកនឹងសង្គ្រោះទាំងខ្លួនអ្នក និងអ្នកដែលស្ដាប់តាមអ្នកផង៕
ប្រសិនបើអ្នកចង្អុលបង្ហាញសេចក្ដីទាំងនេះដល់បងប្អូន នោះអ្នកនឹងបានជាអ្នកបម្រើដ៏ល្អរបស់ព្រះគ្រីស្ទយេស៊ូវ ដែលត្រូវបានចិញ្ចឹមដោយព្រះបន្ទូលនៃជំនឿ និងសេចក្ដីបង្រៀនដ៏ប្រសើរដែលអ្នកបានកាន់តាមរហូតមក។
ឱ ធីម៉ូថេអើយ! ចូររក្សាអ្វីដែលត្រូវបានផ្ទុកផ្ដាក់នឹងអ្នក ទាំងចៀសវាងពាក្យប៉ប៉ាច់ប៉ប៉ោចដែលប្រមាថព្រះ និងពាក្យទទឹងទទែងដែលគេហៅខុសថា “ចំណេះដឹង”។
ហេតុនេះហើយបានជាខ្ញុំសូមរំលឹកអ្នកឲ្យអុជភ្លើងនៃអំណោយទានរបស់ព្រះឲ្យឆេះឡើងវិញ។ អំណោយទាននេះមាននៅក្នុងអ្នកតាមរយៈការដាក់ដៃរបស់ខ្ញុំ។
ហើយអ្វីដែលអ្នកបានឮពីខ្ញុំនៅមុខសាក្សីជាច្រើននោះ ចូរផ្ទុកផ្ដាក់នឹងមនុស្សស្មោះត្រង់ដែលមានសមត្ថភាពបង្រៀនអ្នកផ្សេងទៀតដែរ។
ហើយជូនចំពោះអាប់ភាបងប្អូនស្រីរបស់យើង និងអើឃីពអ្នករួមប្រយុទ្ធជាមួយយើង ព្រមទាំងជូនចំពោះក្រុមជំនុំដែលនៅផ្ទះរបស់អ្នកដែរ។