គាត់ និងពួកបាវបម្រើរបស់គាត់បានបែងចែកគ្នា ទាស់នឹងពួកគេទាំងយប់ ហើយវាយពួកគេ ក៏ដេញតាមពួកគេរហូតដល់ហូបាដែលនៅខាងជើងដាម៉ាស់។
កិច្ចការ 9:8 - ព្រះគម្ពីរខ្មែរសាកល សូលក៏ក្រោកឡើងពីដី ហើយបើកភ្នែក ប៉ុន្តែមើលមិនឃើញអ្វីសោះ។ ដូច្នេះ គេដឹកដៃគាត់នាំចូលទៅដាម៉ាស់។ Khmer Christian Bible គេក៏លើកលោកសុលក្រោកឡើងពីដី ហើយពេលគាត់បើកភ្នែក គាត់មើលមិនឃើញអ្វីសោះ ដូច្នេះពួកគេក៏ដឹកដៃគាត់នាំចូលទៅក្នុងក្រុងដាម៉ាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកសុលក៏ក្រោកពីដីឡើង ហើយទោះជាគាត់បើកភ្នែក ក៏មើលមិនឃើញអ្វីសោះ។ ដូច្នេះ គេក៏ដឹកដៃគាត់ នាំទៅក្រុងដាម៉ាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសូលក្រោកឡើង ទោះបីគាត់ខំប្រឹងបើកភ្នែកយ៉ាងណាក៏ដោយ ក៏គាត់មើលអ្វីមិនឃើញដែរ។ គេដឹកដៃគាត់ នាំចូលទៅក្នុងក្រុងដាម៉ាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចសុលក៏ក្រោកពីដីឡើង តែកាលគាត់បើកភ្នែកហើយ នោះមើលមិនឃើញអ្វីទេ គេក៏ដឹកដៃគាត់នាំទៅឯដាម៉ាស អាល់គីតាប លោកសូលក្រោកឡើង ទោះបីគាត់ខំប្រឹងបើកភ្នែកយ៉ាងណាក៏ដោយ ក៏គាត់មើលអ្វីមិនឃើញដែរ។ គេដឹកដៃគាត់ នាំចូលទៅក្នុងក្រុងដាម៉ាស។ |
គាត់ និងពួកបាវបម្រើរបស់គាត់បានបែងចែកគ្នា ទាស់នឹងពួកគេទាំងយប់ ហើយវាយពួកគេ ក៏ដេញតាមពួកគេរហូតដល់ហូបាដែលនៅខាងជើងដាម៉ាស់។
បន្ទាប់មក ពួកទូតសួគ៌ក៏វាយពួកមនុស្សដែលនៅមាត់ទ្វារផ្ទះដោយភាពងងឹតភ្នែកទាំងក្មេងទាំងចាស់ ដូច្នេះពួកគេនឿយណាយនឹងរកមាត់ទ្វារ។
ឥឡូវនេះ មើល៍! ព្រះហស្តរបស់ព្រះអម្ចាស់បានទាស់នឹងឯងហើយ ឯងនឹងទៅជាខ្វាក់ភ្នែក មើលមិនឃើញពន្លឺថ្ងៃមួយរយៈ”។ រំពេចនោះ ភាពស្រអាប់ និងភាពងងឹតបានគ្របដណ្ដប់គាត់ ហើយគាត់ក៏ដើរទៅដើរមក ទាំងរកអ្នកដឹកដៃ។
“ដោយខ្ញុំមើលមិនឃើញព្រោះតែរស្មីរុងរឿងនៃពន្លឺនោះ ខ្ញុំក៏ត្រូវអ្នកដែលនៅជាមួយខ្ញុំ ដឹកដៃចូលទៅដាម៉ាស់។
រំពេចនោះ មានអ្វីដូចជាស្រកាជ្រុះពីភ្នែកគាត់ ហើយគាត់ក៏មើលឃើញវិញ។ បន្ទាប់មកគាត់ក្រោកឡើងទទួលពិធីជ្រមុជទឹក
ហើយក៏មិនបានឡើងទៅយេរូសាឡិម ទៅជួបពួកអ្នកដែលជាសាវ័កមុនខ្ញុំដែរ ផ្ទុយទៅវិញ ខ្ញុំបានចេញទៅអារ៉ាប៊ី រួចត្រឡប់មកដាម៉ាស់វិញ។