នោះទូលបង្គំក៏ល្ងង់ខ្លៅ ហើយគ្មានចំណេះដឹង; ទូលបង្គំជាសត្វតិរច្ឆាននៅចំពោះព្រះអង្គ។
កិច្ចការ 8:31 - ព្រះគម្ពីរខ្មែរសាកល លោកឆ្លើយថា៖ “តើឲ្យខ្ញុំយល់យ៉ាងដូចម្ដេចបាន បើគ្មានអ្នកណាណែនាំខ្ញុំផង?”។ រួចលោកក៏អញ្ជើញភីលីពឲ្យឡើងអង្គុយជាមួយលោក។ Khmer Christian Bible គាត់ឆ្លើយថា៖ «តើឲ្យខ្ញុំយល់យ៉ាងដូចម្ដេចបាន បើគ្មានអ្នកណាម្នាក់ណែនាំខ្ញុំផង?» ហើយគាត់ក៏អញ្ជើញលោកភីលីពឲ្យឡើងជិះរទេះសេះជាមួយគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មន្ត្រីនោះឆ្លើយថា៖ «ធ្វើម្ដេចឲ្យខ្ញុំយល់បាន បើគ្មានអ្នកណាពន្យល់ណែនាំខ្ញុំផងនោះ?» លោកក៏អញ្ជើញលោកភីលីពឲ្យឡើងជិះរទេះជាមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមន្ត្រីតបមកវិញថា៖ «ធ្វើម្ដេចឲ្យខ្ញុំយល់បាន បើគ្មាននរណាពន្យល់ណែនាំសោះនោះ!»។ លោកក៏អញ្ជើញលោកភីលីពឡើងជិះរទេះសេះជាមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯលោកក៏ឆ្លើយឡើងថា បើគ្មានអ្នកណាដឹកនាំខ្ញុំ នោះធ្វើដូចម្តេចឲ្យខ្ញុំយល់បាន រួចលោកក៏សូមឲ្យភីលីពឡើងជិះរថជាមួយគ្នា អាល់គីតាប លោកមន្ដ្រីតបមកវិញថា៖ «ធ្វើម្ដេចឲ្យខ្ញុំយល់បាន បើគ្មាននរណាពន្យល់ណែនាំសោះនោះ!»។ លោកក៏អញ្ជើញលោកភីលីពឡើងជិះរទេះសេះជាមួយ។ |
នោះទូលបង្គំក៏ល្ងង់ខ្លៅ ហើយគ្មានចំណេះដឹង; ទូលបង្គំជាសត្វតិរច្ឆាននៅចំពោះព្រះអង្គ។
នៅទីនោះនឹងមានផ្លូវធំមួយ ជាផ្លូវដែលគេហៅថា “ផ្លូវដ៏វិសុទ្ធ”។ ពួកមនុស្សសៅហ្មងនឹងមិនឆ្លងតាមផ្លូវនោះឡើយ គឺផ្លូវនោះសម្រាប់តែអ្នកដែលដើរតាមផ្លូវនោះប៉ុណ្ណោះ; ទោះបើពួកគេជាមនុស្សល្ងីល្ងើក៏ដោយ ក៏ពួកគេមិនវង្វេងដែរ។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាក៏ដោយដែលមិនទទួលអាណាចក្ររបស់ព្រះដូចក្មេងទទួលទេ អ្នកនោះនឹងចូលទៅក្នុងអាណាចក្រនោះមិនបានសោះឡើយ”។
នៅពេលរត់ទៅ ភីលីពក៏ឮលោកកំពុងអានគម្ពីរព្យាការីអេសាយ គាត់ក៏សួរថា៖ “តើលោកយល់អ្វីដែលលោកកំពុងអានឬទេ?”។
វគ្គនៃបទគម្ពីរដែលលោកកំពុងអាននោះគឺ: “លោកត្រូវគេនាំទៅសម្លាប់ដូចជាចៀម ហើយដូចដែលកូនចៀមនៅស្ងៀមស្ងាត់នៅមុខអ្នកកាត់រោមយ៉ាងណា លោកក៏មិនបើកមាត់យ៉ាងនោះដែរ។
បើដូច្នេះ តើគេអាចហៅរកយ៉ាងដូចម្ដេច ចំពោះព្រះអង្គដែលពួកគេមិនដែលជឿលើនោះ? តើគេអាចជឿយ៉ាងដូចម្ដេច ចំពោះព្រះអង្គដែលពួកគេមិនដែលឮសោះ? តើគេអាចឮយ៉ាងដូចម្ដេច បើគ្មានអ្នកណាប្រកាស?
កុំឲ្យអ្នកណាបោកបញ្ឆោតខ្លួនឯងឡើយ! ប្រសិនបើមានអ្នកណាក្នុងចំណោមអ្នករាល់គ្នាគិតថា ខ្លួនឯងមានប្រាជ្ញាក្នុងលោកីយ៍នេះ ចូរឲ្យអ្នកនោះត្រឡប់ជាមនុស្សល្ងង់ចុះ ដើម្បីឲ្យគាត់បានជាមនុស្សមានប្រាជ្ញាវិញ
ប្រសិនបើអ្នកណាគិតថាខ្លួនចេះដឹងអ្វីមួយ អ្នកនោះមិនទាន់ចេះដឹងតាមដែលគាត់គួរចេះដឹងនៅឡើយទេ។
រីឯអ្នកមានវិញ ត្រូវមានមោទនភាពក្នុងការដែលខ្លួនត្រូវបានបន្ទាបចុះ ដ្បិតគេនឹងផុតទៅដូចផ្កាស្មៅ។
ដោយហេតុនេះ ចូរដោះចោលគ្រប់ទាំងភាពស្មោកគ្រោក និងគំនិតព្យាបាទដ៏សម្បូរហូរហៀរ ហើយទទួលយកដោយសុភាពរាបសានូវព្រះបន្ទូលដែលត្រូវបានដាំក្នុងអ្នករាល់គ្នា ជាព្រះបន្ទូលដែលអាចសង្គ្រោះព្រលឹងរបស់អ្នករាល់គ្នាបាន។