ព្រះអង្គមានបន្ទូលសេចក្ដីនេះ អំពីព្រះវិញ្ញាណដែលអ្នកជឿលើព្រះអង្គរៀបនឹងទទួល។ ពេលនោះ ព្រះវិញ្ញាណមិនទាន់យាងមកទេ ពីព្រោះព្រះយេស៊ូវមិនទាន់ទទួលការលើកតម្កើងសិរីរុងរឿងនៅឡើយ។
កិច្ចការ 5:32 - ព្រះគម្ពីរខ្មែរសាកល យើងខ្ញុំជាសាក្សីអំពីការទាំងនេះ ហើយព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះបានប្រទានដល់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គក៏ដូច្នោះដែរ”។ Khmer Christian Bible រីឯយើងជាសាក្សីអំពីហេតុការណ៍នេះ ហើយព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះជាម្ចាស់បានប្រទានដល់ពួកអ្នកដែលស្ដាប់បង្គាប់តាមព្រះអង្គក៏ជាសាក្សីដែរ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងខ្ញុំជាបន្ទាល់អំពីហេតុការណ៍ទាំងនេះ ហើយព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានដល់អស់អ្នកដែលស្តាប់បង្គាប់ព្រះអង្គ ក៏ជាបន្ទាល់ពីហេតុការណ៍ទាំងនេះដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំជាសាក្សីអំពីហេតុការណ៍ទាំងនេះ ហើយព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះជាម្ចាស់ប្រទានដល់អស់អ្នកស្ដាប់បង្គាប់ព្រះអង្គទ្រង់ក៏ជាសាក្សីដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងខ្ញុំនេះ ព្រមទាំងព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានដល់អស់អ្នកដែលស្តាប់បង្គាប់ទ្រង់ដែរ ជាស្មរបន្ទាល់របស់ទ្រង់ពីការទាំងនោះ។ អាល់គីតាប យើងខ្ញុំជាសាក្សីអំពីហេតុការណ៍ទាំងនេះ ហើយរសអុលឡោះដ៏វិសុទ្ធដែលអុលឡោះប្រទានដល់អស់អ្នកស្ដាប់បង្គាប់ទ្រង់ក៏ជាសាក្សីដែរ»។ |
ព្រះអង្គមានបន្ទូលសេចក្ដីនេះ អំពីព្រះវិញ្ញាណដែលអ្នកជឿលើព្រះអង្គរៀបនឹងទទួល។ ពេលនោះ ព្រះវិញ្ញាណមិនទាន់យាងមកទេ ពីព្រោះព្រះយេស៊ូវមិនទាន់ទទួលការលើកតម្កើងសិរីរុងរឿងនៅឡើយ។
យ៉ាងណាមិញ កាលណាព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើអ្នករាល់គ្នា អ្នករាល់គ្នានឹងទទួលព្រះចេស្ដា ហើយបានជាសាក្សីរបស់ខ្ញុំ ទាំងនៅយេរូសាឡិម យូឌានិងសាម៉ារីទាំងមូល ព្រមទាំងរហូតដល់ចុងបំផុតនៃផែនដី”។
ខណៈដែលពេត្រុសកំពុងនិយាយព្រះបន្ទូលទាំងនេះនៅឡើយ ព្រះវិញ្ញាណដ៏វិសុទ្ធបានយាងចុះមកលើអស់អ្នកដែលកំពុងស្ដាប់ព្រះបន្ទូល។
ព្រះយេស៊ូវបានលេចមកអស់រយៈពេលជាច្រើនថ្ងៃ ដល់ពួកអ្នកដែលឡើងពីកាលីឡេមកយេរូសាឡិមជាមួយព្រះអង្គ; ឥឡូវនេះ អ្នកទាំងនោះបានជាសាក្សីរបស់ព្រះអង្គដល់ប្រជាជន
ដ្បិតព្រះវិញ្ញាណដ៏វិសុទ្ធ និងយើងខ្ញុំបានយល់ឃើញថា មិនគួរដាក់បន្ទុកអ្វីទៀតលើបងប្អូនឡើយ លើកលែងតែសេចក្ដីទាំងនេះដែលត្រូវកាន់តាម
“ព្រះយេស៊ូវនេះហើយ ដែលព្រះបានលើកឲ្យរស់ឡើងវិញ។ យើងទាំងអស់គ្នាជាសាក្សីអំពីការនេះ។
នោះពួកគេទាំងអស់គ្នាក៏ពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យពួកគេនិយាយ។
ប៉ុន្តែពេត្រុស និងពួកសាវ័កតបថា៖ “យើងខ្ញុំត្រូវតែស្ដាប់បង្គាប់ព្រះ ជាជាងស្ដាប់បង្គាប់មនុស្ស។
នេះជាលើកទីបីហើយ ដែលខ្ញុំមករកអ្នករាល់គ្នា។“ហេតុការណ៍ទាំងអស់យកជាការបាន តាមរយៈមាត់របស់សាក្សីពីរ ឬបីនាក់”។
មានបើកសម្ដែងដល់ពួកគេថា ការដែលពួកគេបម្រើនោះ មិនមែនសម្រាប់ខ្លួនពួកគេទេ គឺសម្រាប់អ្នករាល់គ្នាវិញ។ សព្វថ្ងៃនេះ សេចក្ដីទាំងនោះត្រូវបានប្រកាសដល់អ្នករាល់គ្នា តាមរយៈពួកអ្នកដែលផ្សាយដំណឹងល្អដល់អ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធដែលត្រូវបានចាត់ឲ្យមកពីលើមេឃ ហើយបណ្ដាទូតសួគ៌ក៏ប្រាថ្នាចង់សង្កេតមើលការទាំងនោះដែរ។