ដែលមានដល់អ័ប្រាហាំ និងពូជពង្សរបស់លោកជារៀងរហូត ដូចដែលព្រះអង្គបានមានបន្ទូលនឹងដូនតារបស់យើង”។
កិច្ចការ 5:30 - ព្រះគម្ពីរខ្មែរសាកល ព្រះនៃដូនតារបស់យើង បានលើកព្រះយេស៊ូវ ដែលអស់លោកបានសម្លាប់ដោយព្យួរនៅលើឈើនោះ ឲ្យរស់ឡើងវិញហើយ។ Khmer Christian Bible ព្រះនៃដូនតារបស់យើងបានប្រោសព្រះយេស៊ូ ដែលពួកលោកបានសម្លាប់ដោយព្យួរនៅលើឈើឆ្កាងឲ្យរស់ឡើងវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះនៃបុព្វបុរសរបស់យើង ទ្រង់បានប្រោសព្រះយេស៊ូវ ដែលអស់លោកបានសម្លាប់ ដោយព្យួរនៅលើឈើនោះ ឲ្យមានព្រះជន្មរស់ឡើងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះនៃបុព្វបុរសរបស់យើងទ្រង់បានប្រោសលោកយេស៊ូ ដែលអស់លោកបានសម្លាប់ ដោយព្យួរនៅលើឈើនោះ ឲ្យមានជីវិតរស់ឡើងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯព្រះនៃពួកឰយុកោយើងរាល់គ្នា ទ្រង់បានប្រោសព្រះយេស៊ូវ ដែលលោករាល់គ្នាបានសំឡាប់ដោយព្យួរនៅជាប់លើឈើ ឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ អាល់គីតាប អុលឡោះជាម្ចាស់នៃបុព្វបុរសរបស់យើងទ្រង់បានប្រោសអ៊ីសា ដែលអស់លោកបានសម្លាប់ ដោយព្យួរនៅលើឈើនោះ ឲ្យមានជីវិតរស់ឡើងវិញ។ |
ដែលមានដល់អ័ប្រាហាំ និងពូជពង្សរបស់លោកជារៀងរហូត ដូចដែលព្រះអង្គបានមានបន្ទូលនឹងដូនតារបស់យើង”។
ដើម្បីសម្ដែងសេចក្ដីមេត្តាដល់ដូនតារបស់យើង និងដើម្បីនឹកចាំអំពីសម្ពន្ធមេត្រីដ៏វិសុទ្ធរបស់ព្រះអង្គ
យើងជាសាក្សីអំពីការទាំងអស់ដែលព្រះអង្គបានធ្វើទាំងនៅតំបន់របស់ជនជាតិយូដា និងនៅយេរូសាឡិមផង។ គេបានធ្វើគុតព្រះអង្គដោយព្យួរនៅលើឈើ។
គឺថាព្រះបានបំពេញសេចក្ដីសន្យានេះឲ្យសម្រេចដល់យើងដែលជាកូនចៅរបស់ពួកគាត់ ដោយលើកព្រះយេស៊ូវឲ្យរស់ឡើងវិញ ដូចដែលមានសរសេរទុកមកក្នុងទំនុកតម្កើងទីពីរដែរថា: ‘អ្នកជាកូនរបស់យើង ថ្ងៃនេះ យើងបានបង្កើតអ្នក’។
“ព្រះយេស៊ូវនេះហើយ ដែលព្រះបានលើកឲ្យរស់ឡើងវិញ។ យើងទាំងអស់គ្នាជាសាក្សីអំពីការនេះ។
គាត់និយាយទៀតថា: ‘ព្រះនៃដូនតារបស់យើងបានជ្រើសរើសអ្នកឲ្យស្គាល់បំណងព្រះហឫទ័យរបស់ព្រះអង្គ និងឲ្យឃើញព្រះអង្គដ៏សុចរិតយុត្តិធម៌ ព្រមទាំងឲ្យឮព្រះសូរសៀងពីព្រះឱស្ឋរបស់ព្រះអង្គផង
ព្រះបានតាំងអ្នកបម្រើរបស់ព្រះអង្គឡើង ហើយចាត់ព្រះអង្គឲ្យមកឯអ្នករាល់គ្នាជាមុន ដើម្បីប្រទានពរអ្នករាល់គ្នា ដោយបង្វែរអ្នករាល់គ្នាម្នាក់ៗចេញពីអំពើអាក្រក់”៕
ព្រះគ្រីស្ទបានប្រោសលោះយើងពីបណ្ដាសានៃក្រឹត្យវិន័យ ដោយព្រះអង្គត្រូវបណ្ដាសាជំនួសយើង ដ្បិតមានសរសេរទុកមកថា:“អស់អ្នកដែលត្រូវបានព្យួរនៅលើឈើ ត្រូវបណ្ដាសាហើយ”។
ព្រះអង្គបានផ្ទុកបាបរបស់យើងក្នុងព្រះកាយរបស់ព្រះអង្គនៅលើឈើដោយអង្គទ្រង់ផ្ទាល់ ដើម្បីឲ្យយើងបានស្លាប់ចំពោះបាប ហើយមានជីវិតរស់ចំពោះសេចក្ដីសុចរិត។ ដោយសារតែស្នាមរំពាត់របស់ព្រះអង្គ អ្នករាល់គ្នាត្រូវបានប្រោសឲ្យជា។