ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 5:21 - ព្រះគម្ពីរខ្មែរសាកល

នៅពេល​ឮ​ដូច្នេះ ពួកគេ​ក៏​ចូលទៅ​ក្នុង​ព្រះវិហារ​នៅ​ពេលព្រឹកព្រលឹម ហើយ​ចាប់ផ្ដើម​បង្រៀន​។ រីឯ​មហាបូជាចារ្យ និង​ពួក​អ្នក​ដែល​នៅ​ជាមួយ​លោក​បាន​មក​ដល់ ក៏​កោះហៅ​ក្រុមប្រឹក្សា និង​ក្រុមព្រឹទ្ធាចារ្យ​ទាំងមូល​នៃ​កូនចៅ​អ៊ីស្រាអែល​មក រួច​ចាត់​គេ​ឲ្យទៅ​គុក ដើម្បី​នាំ​ពួកសាវ័ក​មក​។

សូមមើលជំពូក

Khmer Christian Bible

ពេល​ឮ​ដូច្នេះ​ហើយ​ ពួកគេ​ក៏​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ពី​ព្រលឹម​ ហើយ​ចាប់ផ្ដើម​បង្រៀន។​ កាល​សម្ដេច​សង្ឃ​ និង​ពួក​អ្នក​នៅ​ជាមួយ​បាន​មក​ដល់​ហើយ​ ពួកគេ​ក៏​កោះហៅ​ក្រុម​ប្រឹក្សា​កំពូល​ រួម​ទាំង​ក្រុម​ប្រឹក្សា​របស់​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​មក​ និង​បាន​ចាត់​គេ​ឲ្យ​ទៅ​គុក​ដើម្បី​នាំ​ពួក​សាវក​មក​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​បាន​ឮ​ដូច្នេះ ពួក​លោក​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​តាំង​ពីព្រលឹម ហើយ​ចាប់​ផ្ដើម​បង្រៀន។ ពេល​សម្តេច​សង្ឃ និង​អស់​អ្នក​ដែល​នៅ​ជា‌មួយ​លោក​មក​ដល់ គេ​ហៅ​ក្រុម‌ប្រឹក្សា និង​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់មក​ជួប​ជុំ​គ្នា រួច​ចាត់​គេឲ្យ​ទៅ​ឯ​គុក ដើម្បី​នាំ​ពួក​សាវក​មក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​បាន​ឮ​ពាក្យ​ទេវតា ក្រុម​សាវ័ក​នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​តាំង​ពី​ព្រលឹម ហើយ​បង្រៀន​ប្រជា‌ជន។ លោក​មហា​បូជា‌ចារ្យ* និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក កោះ​ហៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់* និង​ព្រឹទ្ធ‌សភា​នៃ​ប្រជា‌ជន​អ៊ីស្រា‌អែល​មក​ជួប‌ជុំ​គ្នា រួច​ចាត់​អ្នក​យាម​ឲ្យ​ទៅ​នាំ​ក្រុម​សាវ័ក​ពី​ពន្ធ‌នាគារ​មក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​គេ​បាន​ឮ​ហើយ នោះ​ក៏​នាំ​គ្នា​ចូល​ទៅ​បង្រៀន ក្នុង​ព្រះ‌វិហារ​ពី​ព្រលឹម ឯ​សំដេច​សង្ឃ នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​លោក ក៏​មក​ហៅ​ពួក​ក្រុម‌ជំនុំ នឹង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ឲ្យ​ប្រជុំ​គ្នា រួច​ចាត់​ពួក​អាជ្ញា​ទៅ​ឯ​គុក ដើម្បី​នឹង​នាំ​យក​ពួក​សាវក​មក

សូមមើលជំពូក

អាល់គីតាប

កាល​បាន​ឮ​ពាក្យ​ម៉ាឡា‌អ៊ីកាត់ ក្រុម​សាវ័ក​នាំ​គ្នា​ចូល​ទៅ​ក្នុង​ម៉ាស្ជិទ​តាំង​ពី​ព្រលឹម ហើយ​បង្រៀន​ប្រជា‌ជន។ មូស្ទ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក កោះ​ហៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស និង​ព្រឹទ្ធ‌សភា​នៃ​ប្រជា‌ជន​អ៊ីស្រ‌អែល​មក​ជួប​ជុំ​គ្នា រួច​ចាត់​អ្នក​យាម​ឲ្យ​ទៅ​នាំ​ក្រុម​សាវ័ក​ពី​ពន្ធ‌ធនាគារ​មក។

សូមមើលជំពូក



កិច្ចការ 5:21
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ទាំង​ឲ្យ​ចាប់ចង​ពួក​មេដឹកនាំ​របស់ទ្រង់​តាមចិត្ត​គាត់ ហើយ​បង្រៀនប្រាជ្ញា​ដល់​ពួក​ចាស់ទុំ​របស់ទ្រង់​។


ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អស់អ្នក​ដែល​ខឹង​នឹង​បងប្អូន​របស់​ខ្លួន​នឹង​ជួប​ការ​កាត់ទោស ហើយ​អ្នកណាក៏ដោយដែល​ជេរ​បងប្អូន​របស់​ខ្លួន​ថា ‘អា​ល្ងង់’ នឹង​ជួប​ការកាត់ទោស​របស់​ក្រុមប្រឹក្សា រីឯ​អ្នកណាក៏ដោយដែល​ជេរថា ‘អា​ឆ្កួត’ នឹង​ជួប​ភ្លើង​នរក​។


លុះ​ព្រលឹមឡើង ក្រុមព្រឹទ្ធាចារ្យ​របស់​ប្រជាជន ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​បាន​ជួបជុំគ្នា​។ ពួកគេ​នាំ​ព្រះយេស៊ូវ​ទៅ​ឯ​ក្រុមប្រឹក្សា​របស់​ពួកគេ


ពីឡាត់​មានប្រសាសន៍ថា​៖ “តើ​ខ្ញុំ​ជា​ជនជាតិយូដា​ឬ​? ជនជាតិ​របស់អ្នកផ្ទាល់ និង​ពួក​នាយកបូជាចារ្យ​ទេតើ ដែល​ប្រគល់​អ្នក​មក​ខ្ញុំ​។ តើ​អ្នក​បាន​ធ្វើ​អ្វី​?”។


ព្រលឹមឡើង ព្រះយេស៊ូវ​យាង​មក​ដល់​ព្រះវិហារ​ម្ដងទៀត ប្រជាជន​ទាំងមូល​ក៏​មករក​ព្រះអង្គ ដូច្នេះ​ព្រះអង្គ​គង់ចុះ ហើយ​ចាប់ផ្ដើម​បង្រៀន​ពួកគេ​។


ដ្បិត​អ្នក​នឹង​បានជា​សាក្សី​របស់​ព្រះអង្គ​ដល់​មនុស្ស​ទាំងអស់ អំពី​អ្វីដែល​អ្នក​បាន​ឃើញ និង​បាន​ឮ​។


ដូចដែល​មហាបូជាចារ្យ និង​ក្រុមព្រឹទ្ធាចារ្យ​ទាំងមូល ក៏​អាច​ធ្វើបន្ទាល់​អំពី​ខ្ញុំ​ដែរ​។ ខ្ញុំ​បាន​ទទួល​ពី​លោកទាំងនោះ​នូវ​លិខិត​ទៅកាន់​បងប្អូន​នៅ​ដាម៉ាស់ ហើយ​ចេញទៅ ដើម្បី​ចាប់ចង​អ្នក​ដែល​នៅ​ទីនោះ យក​មក​យេរូសាឡិម ដើម្បីឲ្យ​ពួកគេ​ទទួលទោស​ដែរ​។


រីឯ​មហាបូជាចារ្យ​ក៏​ចាប់ផ្ដើម​ចាត់វិធានការ​។ លោក​និង​អស់អ្នក​ដែល​នៅ​ជាមួយ ដែល​ជា​គណៈ​សាឌូស៊ី បាន​ពេញ​ដោយ​ការឈ្នានីស


ពួកគេ​នាំ​ពួកសាវ័ក​មក ឲ្យឈរ​នៅមុខ​ក្រុមប្រឹក្សា ហើយ​មហាបូជាចារ្យ​ក៏​សួរ​ពួកគេ


ប៉ុន្តែ​មាន​ពួកផារិស៊ី​ម្នាក់​ក្នុង​ក្រុមប្រឹក្សា ឈ្មោះ​កាម៉ាលាល ជា​គ្រូវិន័យ​ដែល​ប្រជាជន​គ្រប់គ្នា​គោរព គាត់​បាន​ក្រោកឡើង ហើយ​បញ្ជា​ឲ្យ​យក​ពួកសាវ័ក​ទៅ​ខាងក្រៅ​បន្តិច​សិន


ដូច្នេះ ពួកសាវ័ក​បាន​ចេញ​ពី​ក្រុមប្រឹក្សា ទាំង​អរសប្បាយ​ដែល​ពួកគេ​ត្រូវបាន​ចាត់ទុកថាស័ក្ដិសម​នឹង​ទទួល​ការ​បង្អាប់បង្អោន​ដោយព្រោះ​ព្រះនាម​របស់ព្រះអង្គ​។