ទូលបង្គំជាគូកននឹងអស់អ្នកដែលកោតខ្លាចព្រះអង្គ ហើយជាគូកននឹងអ្នកដែលកាន់តាមច្បាប់តម្រារបស់ព្រះអង្គ។
កិច្ចការ 4:23 - ព្រះគម្ពីរខ្មែរសាកល នៅពេលពេត្រុស និងយ៉ូហានត្រូវបានដោះលែង អ្នកទាំងពីរក៏មករកគ្នារបស់ខ្លួន ហើយរៀបរាប់ប្រាប់ពួកគេអំពីអ្វីៗដែលពួកនាយកបូជាចារ្យ និងពួកចាស់ទុំបាននិយាយ។ Khmer Christian Bible ក្រោយពេលគេដោះលែងរួចហើយ គាត់ទាំងពីរនាក់ក៏ទៅឯគ្នីគ្នារបស់ខ្លួន ហើយរៀបរាប់សព្វគ្រប់អំពីអ្វីដែលពួកសម្ដេចសង្ឃ និងពួកចាស់ទុំបាននិយាយមកកាន់ពួកគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពីបានរួចខ្លួនហើយ អ្នកទាំងពីរនាំគ្នាទៅជួបមិត្តសម្លាញ់របស់ខ្លួន ហើយរៀបរាប់ប្រាប់ពីសេចក្តីទាំងប៉ុន្មានដែលពួកសង្គ្រាជ និងពួកចាស់ទុំបាននិយាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពីបានរួចខ្លួនហើយ លោកពេត្រុស និងលោកយ៉ូហាន នាំគ្នាទៅជួបពួកបងប្អូន រៀបរាប់អំពីសេចក្ដីទាំងប៉ុន្មានដែលពួកមហាបូជាចារ្យ និងពួកព្រឹទ្ធាចារ្យបាននិយាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះបានលែងស្រេចហើយ នោះក៏នាំគ្នាទៅឯពួករបស់ខ្លួនវិញ ទាំងរ៉ាយរឿងប្រាប់ពីសេចក្ដីទាំងប៉ុន្មានដែលពួកសង្គ្រាជ នឹងពួកចាស់ទុំបានហាមប្រាម អាល់គីតាប ក្រោយពីបានរួចខ្លួនហើយ ពេត្រុស និងយ៉ូហាន នាំគ្នាទៅជួបពួកបងប្អូន រៀបរាប់អំពីសេចក្ដីទាំងប៉ុន្មានដែលពួកអ៊ីមុាំ និងពួកអះលីជំអះបាននិយាយ។ |
ទូលបង្គំជាគូកននឹងអស់អ្នកដែលកោតខ្លាចព្រះអង្គ ហើយជាគូកននឹងអ្នកដែលកាន់តាមច្បាប់តម្រារបស់ព្រះអង្គ។
ចំពោះវិសុទ្ធជនដែលនៅលើផែនដី ពួកគេជាមនុស្សដ៏ឧត្ដុង្គឧត្ដម អស់ទាំងសេចក្ដីត្រេកអររបស់ទូលបង្គំនៅក្នុងពួកគេ។
នៅពេលខ្ញុំបង្ហូរព្រលឹងរបស់ខ្ញុំចេញ ខ្ញុំនឹកចាំសេចក្ដីទាំងនេះ គឺរបៀបដែលខ្ញុំបានទៅជាមួយមនុស្សច្រើនសន្ធឹក ហើយនាំពួកគេទៅដំណាក់របស់ព្រះ ដោយមានសំឡេងនៃសម្រែកហ៊ោសប្បាយ និងការអរព្រះគុណរបស់ហ្វូងមនុស្សដែលកាន់ពិធីបុណ្យ។
អ្នកដែលដើរជាមួយមនុស្សមានប្រាជ្ញានឹងទៅជាមានប្រាជ្ញា រីឯអ្នកដែលសេពគប់ជាមួយមនុស្សល្ងង់នឹងរងទុក្ខ។
ពេលនោះ អ្នកដែលកោតខ្លាចព្រះយេហូវ៉ានិយាយគ្នាទៅវិញទៅមក នោះព្រះយេហូវ៉ាទ្រង់ប្រុងស្ដាប់ ហើយបានឮ រួចមានសៀវភៅនៃការរំលឹកត្រូវបានកត់ត្រាទុកនៅចំពោះព្រះអង្គ សម្រាប់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា និងអ្នកដែលឲ្យតម្លៃព្រះនាមរបស់ព្រះអង្គ។
ប៉ូល និងស៊ីឡាសក៏ចេញពីគុកចូលទៅផ្ទះលីឌា ហើយជួបបងប្អូន ក៏លើកទឹកចិត្តពួកគេ រួចចេញដំណើរទៅ៕
រីឯបុរសដែលទីសម្គាល់នៃការប្រោសឲ្យជានេះបានកើតឡើងដល់គាត់ មានអាយុសែសិបឆ្នាំជាងហើយ។
កាលបានឮដូច្នោះ ពួកគេក៏បន្លឺសំឡេងទៅកាន់ព្រះ ដោយមានចិត្តតែមួយ ហើយទូលថា៖ “ព្រះអម្ចាស់អើយ! ព្រះអង្គជាអ្នកដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើដែលនៅទីនោះ។