នៅថ្ងៃបន្ទាប់ ដោយមេបញ្ជាការចង់ដឹងយ៉ាងច្បាស់លាស់នូវមូលហេតុដែលប៉ូលត្រូវពួកជនជាតិយូដាចោទប្រកាន់ ដូច្នេះលោកក៏ស្រាយប៉ូល ហើយបញ្ជាឲ្យពួកនាយកបូជាចារ្យ និងក្រុមប្រឹក្សាទាំងមូលមកជួបជុំគ្នា រួចនាំប៉ូលមកឲ្យឈរនៅមុខពួកគេ។
កិច្ចការ 28:18 - ព្រះគម្ពីរខ្មែរសាកល នៅពេលសួរចម្លើយខ្ញុំរួចហើយ ពួកគេចង់ដោះលែងខ្ញុំ ពីព្រោះខ្ញុំគ្មានទោសអ្វីដល់ស្លាប់ទេ។ Khmer Christian Bible រីឯពួកជនជាតិរ៉ូម ពេលបានសាកសួរខ្ញុំរួចហើយ ក៏ចង់ដោះលែងខ្ញុំ ព្រោះខ្ញុំគ្មានទោសសមនឹងស្លាប់ទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគេបានសួរចម្លើយខ្ញុំរួចហើយ គេចង់ដោះលែងខ្ញុំ ព្រោះខ្ញុំគ្មានទោសអ្វីសមនឹងស្លាប់ទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលពួករ៉ូម៉ាំងសួរចម្លើយខ្ញុំរួចរាល់ហើយ គេចង់ដោះលែងខ្ញុំវិញ ព្រោះគេពុំឃើញខ្ញុំមានកំហុសអ្វី គួរនឹងមានទោសដល់ជីវិតនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលពិចារណាសួរខ្ញុំ រួចចង់លែងខ្ញុំ ពីព្រោះខ្ញុំគ្មានទោសអ្វីគួរនឹងស្លាប់ទេ អាល់គីតាប កាលពួករ៉ូម៉ាំងសួរចម្លើយខ្ញុំរួចរាល់ហើយ គេចង់ដោះលែងខ្ញុំវិញ ព្រោះគេពុំឃើញខ្ញុំមានកំហុសអ្វី គួរនឹងមានទោសដល់ជីវិតនោះឡើយ។ |
នៅថ្ងៃបន្ទាប់ ដោយមេបញ្ជាការចង់ដឹងយ៉ាងច្បាស់លាស់នូវមូលហេតុដែលប៉ូលត្រូវពួកជនជាតិយូដាចោទប្រកាន់ ដូច្នេះលោកក៏ស្រាយប៉ូល ហើយបញ្ជាឲ្យពួកនាយកបូជាចារ្យ និងក្រុមប្រឹក្សាទាំងមូលមកជួបជុំគ្នា រួចនាំប៉ូលមកឲ្យឈរនៅមុខពួកគេ។
ខ្ញុំបាទបានឃើញថា គាត់ត្រូវបានប្ដឹងអំពីបញ្ហាទាក់ទងនឹងក្រឹត្យវិន័យរបស់ពួកគេ ហើយគ្មានបណ្ដឹងអ្វីដែលសមតែស្លាប់ ឬជាប់ឃុំឃាំងឡើយ។
ពេលនោះអភិបាលធ្វើសញ្ញាឲ្យប៉ូលនិយាយ ដូច្នេះប៉ូលក៏និយាយថា៖ “ខ្ញុំដឹងថាឯកឧត្ដមជាចៅក្រមលើជនជាតិនេះជាច្រើនឆ្នាំមកហើយ ដូច្នេះខ្ញុំសូមឆ្លើយការពារខ្លួនយ៉ាងរីករាយ ចំពោះការទាំងនេះដែលទាក់ទងនឹងខ្ញុំ។
ដោយសារភេលីចស្គាល់អំពីមាគ៌ានេះយ៉ាងច្បាស់លាស់ លោកក៏ផ្អាករឿងនោះសិន ដោយមានប្រសាសន៍ថា៖ “កាលណាលូស៊ាមេបញ្ជាការចុះមក ខ្ញុំនឹងសម្រេចរឿងក្ដីរបស់អស់លោក”។
រីឯខ្ញុំវិញ ខ្ញុំយល់ឃើញថា គាត់មិនបានធ្វើអ្វីសមតែស្លាប់ឡើយ ប៉ុន្តែដោយសារខ្លួនគាត់ផ្ទាល់បានប្ដឹងឧទ្ធរណ៍ទៅព្រះចៅអធិរាជ ខ្ញុំក៏សម្រេចថានឹងបញ្ជូនគាត់ទៅ។