សូមយកចិត្តទុកដាក់នឹងសម្ពន្ធមេត្រីផង ដ្បិតទីងងឹតនៃផែនដីបានពោរពេញទៅដោយលំនៅនៃសេចក្ដីឃោរឃៅ។
កិច្ចការ 27:42 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ពួកទាហានមានគម្រោងសម្លាប់ពួកអ្នកទោស ក្រែងលោមានអ្នកណាម្នាក់ហែលគេចខ្លួន។ Khmer Christian Bible ពេលនោះ ពួកទាហានមានផែនការថា ពួកគេត្រូវសម្លាប់អ្នកទោសចោល ក្រែងលោអ្នកណាម្នាក់ហែលគេចខ្លួន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកទាហានមានបំណងសម្លាប់អ្នកទោសចោល ដើម្បីកុំឲ្យអ្នកណាម្នាក់ហែលគេចខ្លួនបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកទាហានមានបំណងសម្លាប់អ្នកទោសទាំងអស់ចោល ដើម្បីកុំឲ្យនរណាម្នាក់ហែលទឹកគេចខ្លួនបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកទាហាន គេចង់សំឡាប់អ្នកទោសទាំងប៉ុន្មានចោលចេញ ដោយខ្លាចក្រែងហែលរត់រួចខ្លះ អាល់គីតាប ពួកទាហានមានបំណងសម្លាប់អ្នកទោសទាំងអស់ចោល ដើម្បីកុំឲ្យនរណាម្នាក់ហែលទឹកគេចខ្លួនបានឡើយ។ |
សូមយកចិត្តទុកដាក់នឹងសម្ពន្ធមេត្រីផង ដ្បិតទីងងឹតនៃផែនដីបានពោរពេញទៅដោយលំនៅនៃសេចក្ដីឃោរឃៅ។
មនុស្សសុចរិតត្រាប្រណីជីវិតសត្វចិញ្ចឹមរបស់ខ្លួន រីឯសេចក្ដីមេត្តារបស់មនុស្សអាក្រក់គឺឃោរឃៅ។
នេះហើយ ជាការអាក្រក់មួយក្នុងការទាំងអស់ដែលត្រូវបានធ្វើនៅក្រោមថ្ងៃ គឺមានវាសនាតែមួយសម្រាប់មនុស្សទាំងអស់។ លើសពីនេះទៅទៀត ចិត្តរបស់មនុស្សលោកពេញដោយសេចក្ដីអាក្រក់ ហើយមានភាពចម្កួតនៅក្នុងចិត្តអស់មួយជីវិតរបស់ពួកគេ រួចក្រោយមក ពួកគេទៅឯមនុស្សស្លាប់។
រីឯហេរ៉ូឌខំរកពេត្រុស ប៉ុន្តែរកមិនឃើញ ទ្រង់ក៏សួរចម្លើយពួកអ្នកយាម ហើយបញ្ជាឲ្យយកពួកគេទៅប្រហារជីវិត។ បន្ទាប់មក ហេរ៉ូឌយាងចុះពីយូឌាទៅសេសារា ហើយស្នាក់នៅទីនោះ។
ហើយនិយាយថា: ‘កុំខ្លាចឡើយ ប៉ូលអើយ! អ្នកត្រូវតែឈរនៅមុខសេសារ ហើយមើល៍! ព្រះបានប្រទានអស់អ្នកដែលរួមដំណើរជាមួយអ្នក ដល់អ្នកហើយ’។
ប៉ុន្តែពួកគេជួបប្រទះនឹងកន្លែងខ្សែទឹកពីរប្រសព្វគ្នា ធ្វើឲ្យសំពៅកឿង ហើយក្បាលសំពៅជាប់នៅនឹងថ្កល់ រីឯកន្សៃសំពៅក៏ត្រូវកម្លាំងរលកបំបែក។
ក្នុងការធ្វើដំណើរជាញឹកញាប់ ខ្ញុំរងគ្រោះថ្នាក់ពីទន្លេ គ្រោះថ្នាក់ពីចោរប្លន់ គ្រោះថ្នាក់ពីជនរួមជាតិ គ្រោះថ្នាក់ពីសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់ក្នុងទីរហោស្ថាន គ្រោះថ្នាក់ក្នុងសមុទ្រ និងគ្រោះថ្នាក់ពីបងប្អូនក្លែងក្លាយ;