ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 27:4 - ព្រះគម្ពីរខ្មែរសាកល

ពីទីនោះ យើង​ចេញសំពៅ ហើយ​សសៀរតាម​ស៊ីពរ៍ ពីព្រោះ​បញ្ច្រាស​ខ្យល់​។

សូមមើលជំពូក

Khmer Christian Bible

បន្ទាប់​មក​យើង​បាន​ចេញ​សំពៅ​ពី​ទី​នោះ​សរសៀរ​តាម​កោះ​គីប្រុស​ ព្រោះ​បញ្ច្រាស​ខ្យល់។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក យើង​បាន​ចេញ​សំពៅ​ពី​ទី​នោះ សសៀរ​តាម​កោះ​គី‌ប្រុស ព្រោះ​បញ្ច្រាស​ខ្យល់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក​ទៀត យើង​បាន​ចេញ​សំពៅ​ពី​ក្រុង​នោះ សសៀរ​តាម​បណ្ដោយ​កោះ​គីប្រុស ព្រោះ​បញ្ច្រាស​ខ្យល់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យើង​បើក​ពី​ទី​នោះ សសៀរ​តាម​កោះ​គីប្រុស​ទៅ ដោយ​ព្រោះ​ច្រាស​ខ្យល់

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក​ទៀត យើង​បាន​ចេញ​សំពៅ​ពី​ក្រុង​នោះ សសៀរ​តាម​បណ្ដោយ​កោះ​គីប្រុស ព្រោះ​បញ្ច្រាស​ខ្យល់។

សូមមើលជំពូក



កិច្ចការ 27:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណែកឯ​ទូក​ក៏​នៅ​ច្រើន​គីឡូម៉ែត្រ​ពី​គោក​ហើយ ទាំង​ត្រូវ​រលក​បោក ពីព្រោះ​បញ្ច្រាស​ខ្យល់​។


ព្រះអង្គ​ទត​ឃើញ​ពួកសិស្ស​រងការលំបាក​ក្នុង​ការអុំទូក ពីព្រោះ​បញ្ច្រាស​ខ្យល់​។ ពេល​ជិត​ភ្លឺ ព្រះអង្គ​យាង​លើ​ទឹក​បឹង​មករក​ពួកគេ ហើយ​មានព្រះទ័យ​ចង់​យាង​បង្ហួស​ពួកគេ​។


នៅ​គ្រានោះ មាន​ថ្ងៃ​មួយ​ដែល​ព្រះយេស៊ូវ​យាង​ចុះ​ទូក​ជាមួយ​ពួក​សិស្ស ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា៖“យើង​នាំ​គ្នា​ឆ្លង​ទៅ​ត្រើយម្ខាង​បឹង”។ ពួកគេ​ក៏​ចេញទូក​ទៅ​។


ដូច្នេះ អ្នកទាំងពីរ​ត្រូវ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ចាត់ឲ្យទៅ ក៏​ចុះទៅ​សេលើស៊ា ហើយ​ចុះសំពៅ​ចេញ​ពីទីនោះ​ទៅ​ស៊ីពរ៍


ពេលនោះ មាន​ការប្រកែកគ្នាយ៉ាងខ្លាំង​កើតឡើង រហូតដល់​អ្នកទាំងពីរ​បែកផ្លូវ​គ្នា​។ បារណាបាស​ក៏​យក​ម៉ាកុស​ទៅ​ជាមួយ ហើយ​ចុះសំពៅ​ទៅ​ស៊ីពរ៍​។


មាន​សិស្ស​ខ្លះ​ពី​សេសារា​បាន​រួមដំណើរ​ជាមួយ​យើង​ដែរ ទាំង​នាំ​យើង​ទៅ​ស្នាក់នៅ​ជាមួយ​អ្នកស៊ីពរ៍​ម្នាក់​ឈ្មោះ​ម្ន៉ាសុន ដែល​ជា​សិស្ស​ដំបូង​។


យើង​បន្តដំណើរ​ទៅ​ស៊ីរី ទាំង​ឃើញ​ស៊ីពរ៍​នៅ​ខាងឆ្វេង ក៏​បង្ហួសទៅ រួច​ចូលចត​នៅ​ទីរ៉ុស ពីព្រោះ​សំពៅ​ត្រូវ​ទម្លាក់​ទំនិញ​នៅ​ទីនោះ​។


បន្ទាប់មក យើង​ធ្វើដំណើរយឺតៗ​ជាច្រើន​ថ្ងៃ ហើយ​មកដល់​តាមបណ្ដោយ​គ្នីដូស​ទាំងពិបាក​។ ដោយសារ​ខ្យល់​មិន​ព្រមឲ្យ​យើង​ទៅមុខបាន យើង​ក៏​សសៀរតាម​ក្រែត​ទល់មុខនឹង​សាលម៉ូនេ​។


មាន​ពួកលេវី​ម្នាក់ ឈ្មោះ​យ៉ូសែប ស្រុកកំណើត​នៅ​ស៊ីពរ៍ ដែល​ពួក​សាវ័ក​ហៅថា បារណាបាស (​បារណាបាស មានអត្ថន័យប្រែថា កូន​នៃ​ការកម្សាន្តចិត្ត​)