ទូលបង្គំនឹងនិយាយអំពីសេចក្ដីបន្ទាល់របស់ព្រះអង្គនៅចំពោះពួកស្ដេច ហើយមិនអាម៉ាស់មុខឡើយ។
កិច្ចការ 27:35 - ព្រះគម្ពីរខ្មែរសាកល កាលនិយាយដូច្នេះហើយ ប៉ូលក៏យកនំប៉័ង អរព្រះគុណដល់ព្រះនៅមុខទាំងអស់គ្នា រួចកាច់នំប៉័ងនោះ ហើយចាប់ផ្ដើមហូប។ Khmer Christian Bible ពេលនិយាយដូច្នេះរួច គាត់ក៏យកនំប៉័ងមកអរព្រះគុណដល់ព្រះជាម្ចាស់នៅមុខមនុស្សទាំងអស់គ្នា ហើយចាប់ផ្ដើមកាច់បរិភោគ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកមានប្រសាន៍ដូច្នេះរួចហើយ លោកក៏យកនំបុ័ងមក ហើយអរព្រះគុណដល់ព្រះនៅមុខគេទាំងអស់គ្នា រួចក៏កាច់បរិភោគទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានប្រសាសន៍ដូច្នោះហើយ ក៏យកនំប៉័ងមកអរព្រះគុណព្រះជាម្ចាស់ នៅមុខពួកគេទាំងអស់គ្នា រួចលោកកាច់បរិភោគ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលនិយាយដូច្នេះហើយ គាត់យកនំបុ័ងមកអរព្រះគុណដល់ព្រះ នៅមុខគេទាំងអស់គ្នា រួចកាច់បរិភោគទៅ អាល់គីតាប លោកមានប្រសាសន៍ដូច្នោះហើយ ក៏យកនំបុ័ងមកអរគុណអុលឡោះនៅមុខពួកគេទាំងអស់គ្នា រួចលោកកាច់បរិភោគ។ |
ទូលបង្គំនឹងនិយាយអំពីសេចក្ដីបន្ទាល់របស់ព្រះអង្គនៅចំពោះពួកស្ដេច ហើយមិនអាម៉ាស់មុខឡើយ។
បន្ទាប់មក ព្រះអង្គបង្គាប់ហ្វូងមនុស្សឲ្យអង្គុយលើស្មៅ។ នៅពេលយកនំប៉័ងប្រាំ និងត្រីពីរនោះ ព្រះយេស៊ូវទ្រង់ងើយមើលទៅមេឃ ហើយប្រទានពរ រួចកាច់នំប៉័ងទាំងនោះប្រទានដល់ពួកសិស្ស ហើយពួកសិស្សក៏ចែកឲ្យហ្វូងមនុស្ស។
នៅពេលយកនំប៉័ងប្រាំពីរ និងត្រីទាំងនោះ ព្រះអង្គក៏អរព្រះគុណ រួចកាច់ប្រទានដល់ពួកសិស្ស ហើយពួកសិស្សក៏ចែកឲ្យហ្វូងមនុស្ស។
ព្រះអង្គក៏បង្គាប់ហ្វូងមនុស្សឲ្យអង្គុយនៅលើដី។ នៅពេលយកនំប៉័ងប្រាំពីរ ព្រះអង្គក៏អរព្រះគុណ ហើយកាច់នំប៉័ងទាំងនោះ រួចប្រទានដល់ពួកសិស្សដើម្បីឲ្យពួកគេចែក ពួកគេក៏ចែកឲ្យហ្វូងមនុស្ស។
ខណៈដែលរួមតុអាហារជាមួយពួកគេ ព្រះយេស៊ូវទ្រង់យកនំប៉័ង ហើយប្រទានពរ រួចកាច់ប្រទានដល់ពួកគេ។
បន្ទាប់មក ព្រះយេស៊ូវទ្រង់យកនំប៉័ង ហើយអរព្រះគុណ រួចចែកឲ្យពួកអ្នកដែលកំពុងអង្គុយទាំងនោះ តាមដែលពួកគេចង់បាន រីឯត្រី ក៏ព្រះអង្គធ្វើដូច្នោះដែរ។
មានទូកតូចផ្សេងៗមកពីទីបេរាស ជិតកន្លែងដែលគេបានហូបនំប៉័ង ក្រោយពីព្រះអម្ចាស់បានអរព្រះគុណ។
ពិតមែនហើយ ខ្ញុំមិនអៀនខ្មាសអំពីដំណឹងល្អទេ ពីព្រោះដំណឹងល្អនេះជាព្រះចេស្ដារបស់ព្រះ សម្រាប់ការសង្គ្រោះដល់អស់អ្នកដែលជឿ គឺមុនដំបូងដល់ជនជាតិយូដា បន្ទាប់មកដល់សាសន៍ដទៃ។
អ្នកដែលប្រកាន់ថ្ងៃ ក៏ប្រកាន់ដើម្បីព្រះអម្ចាស់ រីឯអ្នកដែលហូប ក៏ហូបដើម្បីព្រះអម្ចាស់ដែរ ដ្បិតគេអរព្រះគុណដល់ព្រះ។ អ្នកដែលមិនហូប ក៏មិនហូបដើម្បីព្រះអម្ចាស់ ព្រមទាំងអរព្រះគុណដល់ព្រះផង។
ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្តែខ្ញុំមិនអៀនខ្មាសទេ ពីព្រោះខ្ញុំស្គាល់ព្រះអង្គដែលខ្ញុំជឿ ហើយខ្ញុំជឿជាក់ថា ព្រះអង្គអាចរក្សាអ្វីដែលត្រូវបានផ្ទុកផ្ដាក់នឹងខ្ញុំ រហូតដល់ថ្ងៃនោះបាន។
ដូច្នេះ កុំអៀនខ្មាសអំពីទីបន្ទាល់ស្ដីពីព្រះអម្ចាស់នៃយើងឡើយ ហើយក៏កុំអៀនខ្មាសអំពីខ្ញុំដែលជាអ្នកទោសរបស់ព្រះអង្គដែរ ផ្ទុយទៅវិញ ចូររួមចំណែកក្នុងទុក្ខលំបាកសម្រាប់ដំណឹងល្អដោយព្រះចេស្ដារបស់ព្រះ។
ប៉ុន្តែប្រសិនបើមានអ្នកណារងទុក្ខក្នុងនាមជាគ្រីស្ទាន អ្នកនោះមិនត្រូវអៀនខ្មាសឡើយ ផ្ទុយទៅវិញ ត្រូវលើកតម្កើងសិរីរុងរឿងដល់ព្រះដោយព្រោះនាមនោះ។