ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាបានបើកត្រចៀករបស់ខ្ញុំ ហើយខ្ញុំមិនបានបះបោរឡើយ ក៏មិនបានបកក្រោយដែរ។
កិច្ចការ 26:19 - ព្រះគម្ពីរខ្មែរសាកល “ដូច្នេះ ព្រះបាទអ័គ្រីប៉ាអើយ ខ្ញុំព្រះបាទមិនបានជំទាស់នឹងនិមិត្តនៃស្ថានសួគ៌នេះទេ។ Khmer Christian Bible ឱស្ដេចអ័គ្រីប៉ាអើយ! តាំងពីនោះមក ខ្ញុំមិនល្មើសនឹងសុបិននិមិត្ដពីស្ថានសួគ៌នេះទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ បពិត្រព្រះករុណាអ័គ្រីប៉ា ទូលបង្គំមិនបានចចេសនឹងនិមិត្តពីស្ថានសួគ៌នោះទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បពិត្រព្រះរាជា ទូលបង្គំពុំបានជំទាស់នឹងការអស្ចារ្យដែលទូលបង្គំនិមិត្តឃើញនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ បពិត្រព្រះរាជាអ័គ្រីប៉ាអើយ ទូលបង្គំមិនបានចចេសនឹងការជាក់ស្តែងពីស្ថានសួគ៌នោះទេ អាល់គីតាប សូមជម្រាបស្តេច ខ្ញុំពុំបានជំទាស់នឹងការអស្ចារ្យដែលខ្ញុំនិមិត្ដឃើញនោះឡើយ។ |
ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាបានបើកត្រចៀករបស់ខ្ញុំ ហើយខ្ញុំមិនបានបះបោរឡើយ ក៏មិនបានបកក្រោយដែរ។
បន្ទាប់មក ខ្ញុំបានឮព្រះសូរសៀងរបស់ព្រះអម្ចាស់របស់ខ្ញុំ មានបន្ទូលថា៖ “តើយើងនឹងចាត់នរណាឲ្យទៅ? តើនរណានឹងទៅជំនួសពួកយើង?”។ នោះខ្ញុំក៏ទូលឆ្លើយថា៖ “មើល៍! ទូលបង្គំនៅទីនេះ សូមចាត់ទូលបង្គំចុះ!”។
ដើម្បីបើកភ្នែកពួកគេ ដើម្បីឲ្យពួកគេបែរពីសេចក្ដីងងឹតមករកពន្លឺវិញ បែរពីអំណាចសាតាំងមករកព្រះវិញ ព្រមទាំងដើម្បីឲ្យពួកគេបានទទួលការលើកលែងទោសបាប និងទទួលចំណែកជាមួយអ្នកដែលត្រូវបានញែកជាវិសុទ្ធដោយជំនឿលើយើង’។
“ព្រះបាទអ័គ្រីប៉ាអើយ ខ្ញុំព្រះបាទចាត់ទុកខ្លួនឯងថាមានភ័ព្វសំណាង ដែលអាចឆ្លើយការពារខ្លួននៅមុខព្រះករុណានៅថ្ងៃនេះ ទាក់ទងនឹងការទាំងអស់ដែលខ្ញុំព្រះបាទត្រូវពួកយូដាចោទប្រកាន់នោះ
មុនដំបូង ខ្ញុំព្រះបាទចាប់ផ្ដើមប្រកាសនៅដាម៉ាស់ ហើយបន្ទាប់មកនៅយេរូសាឡិម ស្រុកយូឌាទាំងមូល និងដល់សាសន៍ដទៃ ឲ្យពួកគេកែប្រែចិត្ត បែរមករកព្រះវិញ ទាំងប្រព្រឹត្តអំពើដែលសមនឹងការកែប្រែចិត្ត។
បើកសម្ដែងព្រះបុត្រារបស់ព្រះអង្គនៅក្នុងខ្ញុំ ដើម្បីឲ្យខ្ញុំបានប្រកាសព្រះអង្គនៅក្នុងចំណោមសាសន៍ដទៃ នោះខ្ញុំមិនបានប្រឹក្សាភ្លាមជាមួយមនុស្សឡើយ