មានប្រសាសន៍នឹងពួកគេថា៖ “អ្នករាល់គ្នាបាននាំអ្នកនេះមករកខ្ញុំ ទុកដូចជាមនុស្សដែលនាំប្រជាជនឲ្យបះបោរ ហើយមើល៍! ខ្ញុំបានសួរចម្លើយគាត់នៅមុខអ្នករាល់គ្នា ប៉ុន្តែមិនឃើញទោសអ្វីក្នុងអ្នកនេះ ដូចដែលអ្នករាល់គ្នាចោទប្រកាន់គាត់ឡើយ។
កិច្ចការ 24:8 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើខ្លួនលោកផ្ទាល់បានសាកសួរវាអំពីការទាំងអស់នេះ នោះលោកនឹងអាចជ្រាបអ្វីដែលយើងខ្ញុំកំពុងចោទប្រកាន់វា”។ Khmer Christian Bible ហើយបង្គាប់ឲ្យពួកដើមចោទរបស់គាត់មកជួបលោក] សូមលោកសាកសួរពីគាត់ដោយផ្ទាល់ចុះ នោះលោកអាចដឹងអំពីសេចក្ដីទាំងប៉ុន្មានដែលយើងចោទប្រកាន់គាត់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងបង្គាប់ឲ្យពួកអ្នកចោទប្រកាន់របស់គាត់មកជួបឯកឧត្តម] ។ សូមឯកឧត្តមសាកសួរគាត់ដោយផ្ទាល់ចុះ នោះឯកឧត្តមនឹងជ្រាបពីសេចក្ដីទាំងប៉ុន្មាន ដែលយើងខ្ញុំចោទប្រកាន់គាត់ជាមិនខាន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយបានបង្គាប់ឲ្យអស់អ្នកដែលចោទប្រកាន់ជននេះមកជួបឯកឧត្ដម ។ សូមឯកឧត្ដមសួរគាត់ផ្ទាល់តែម្ដងទៅ ឯកឧត្ដមមុខជាជ្រាបមូលហេតុទាំងអស់ ដែលយើងខ្ញុំចោទប្រកាន់គាត់នោះមិនខាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំងបង្គាប់ឲ្យពួកដើមចោទមកឯលោកម្ចាស់ បើកាលណាលោកម្ចាស់បានពិចារណាវា នោះនឹងបានជ្រាបពីគ្រប់ទាំងការ ដែលយើងខ្ញុំចោទប្រកាន់ដល់វាហើយ អាល់គីតាប ហើយបានបង្គាប់ឲ្យអស់អ្នកដែលចោទប្រកាន់ជននេះមកជួបឯកឧត្ដម។ សូមឯកឧត្ដមសួរគាត់ផ្ទាល់តែម្ដងទៅ ឯកឧត្ដមមុខជាជ្រាបមូលហេតុទាំងអស់ដែលយើងខ្ញុំចោទប្រកាន់គាត់នោះមិនខាន»។ |
មានប្រសាសន៍នឹងពួកគេថា៖ “អ្នករាល់គ្នាបាននាំអ្នកនេះមករកខ្ញុំ ទុកដូចជាមនុស្សដែលនាំប្រជាជនឲ្យបះបោរ ហើយមើល៍! ខ្ញុំបានសួរចម្លើយគាត់នៅមុខអ្នករាល់គ្នា ប៉ុន្តែមិនឃើញទោសអ្វីក្នុងអ្នកនេះ ដូចដែលអ្នករាល់គ្នាចោទប្រកាន់គាត់ឡើយ។
ក្រោយមក ខ្ញុំបាទបានទទួលដំណឹងថា មានផែនការសម្ងាត់ទាស់នឹងបុរសនេះ ដូច្នេះខ្ញុំបាទក៏បញ្ជូនគាត់មកឯកឧត្ដមភ្លាម ទាំងបង្គាប់ពួកដើមចោទឲ្យចោទប្រកាន់គាត់នៅមុខលោក”។
លោកក៏មានប្រសាសន៍ថា៖ “ខ្ញុំនឹងបើកសវនាការអំពីរឿងអ្នក កាលណាពួកដើមចោទរបស់អ្នកមកដល់”។ លោកបានបញ្ជាឲ្យយាមប៉ូលនៅក្នុងវិមានរបស់ហេរ៉ូឌ៕
ប៉ុន្តែលូស៊ាមេបញ្ជាការបានចូលមក យកវាចេញពីដៃរបស់យើងខ្ញុំ ដោយប្រើកម្លាំងច្រើន ហើយបញ្ជាពួកដើមចោទឲ្យមកជួបលោក។
លោកមានប្រសាសន៍ទៀតថា៖ “ដូច្នេះ ពួកអ្នកមានអំណាចក្នុងអ្នករាល់គ្នាចុះទៅជាមួយខ្ញុំ ហើយប្រសិនបើបុរសនោះមានអ្វីខុស ចូរចោទប្រកាន់គាត់ចុះ”។