Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 24:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ទាំង​បង្គាប់​ឲ្យ​ពួក​អ្នក​ចោទប្រកាន់​របស់​គាត់​មក​ជួប​ឯក​ឧត្តម] ។ សូម​ឯក​ឧត្តម​សាក​សួរ​គាត់ដោយ​ផ្ទាល់​ចុះ នោះ​ឯក​ឧត្តម​នឹង​ជ្រាប​ពី​សេចក្ដីទាំង​ប៉ុន្មាន ដែល​យើង​ខ្ញុំ​ចោទ​ប្រកាន់​គាត់ជា​មិន​ខាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ប្រសិនបើ​ខ្លួនលោកផ្ទាល់​បាន​សាកសួរ​វា​អំពី​ការ​ទាំងអស់​នេះ នោះ​លោក​នឹង​អាច​ជ្រាប​អ្វីដែល​យើងខ្ញុំ​កំពុង​ចោទប្រកាន់​វា”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ហើយ​បង្គាប់​ឲ្យ​ពួក​ដើម​ចោទ​របស់​គាត់​មក​ជួប​លោក]​ សូម​លោក​សាកសួរ​ពី​គាត់​ដោយ​ផ្ទាល់​ចុះ​ នោះ​លោក​អាច​ដឹង​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​ចោទប្រកាន់​គាត់»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ហើយ​បាន​បង្គាប់​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ជន​នេះ​មក​ជួប​ឯក‌ឧត្ដម ។ សូម​ឯក‌ឧត្ដម​សួរ​គាត់​ផ្ទាល់​តែ​ម្ដង​ទៅ ឯក‌ឧត្ដម​មុខ​ជា​ជ្រាប​មូល​ហេតុ​ទាំង​អស់ ដែល​យើង​ខ្ញុំ​ចោទ​ប្រកាន់​គាត់​នោះ​មិន​ខាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ទាំង​បង្គាប់​ឲ្យ​ពួក​ដើម​ចោទ​មក​ឯ​លោក​ម្ចាស់ បើ​កាល​ណា​លោក​ម្ចាស់​បាន​ពិចារណា​វា នោះ​នឹង​បាន​ជ្រាប​ពី​គ្រប់​ទាំង​ការ ដែល​យើង​ខ្ញុំ​ចោទ​ប្រកាន់​ដល់​វា​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ហើយ​បាន​បង្គាប់​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ជន​នេះ​មក​ជួប​ឯក‌ឧត្ដម។ សូម​ឯក‌ឧត្ដម​សួរ​គាត់​ផ្ទាល់​តែ​ម្ដង​ទៅ ឯក‌ឧត្ដម​មុខ​ជា​ជ្រាប​មូល​ហេតុ​ទាំង​អស់​ដែល​យើង​ខ្ញុំ​ចោទ​ប្រកាន់​គាត់​នោះ​មិន​ខាន»។

សូមមើលជំពូក ចម្លង




កិច្ចការ 24:8
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​បាន​នាំ​អ្នក​នេះ​មក​ជួប​ខ្ញុំ ទុក​ដូច​ជា​មនុស្ស​ដែល​នាំ​ឲ្យ​ប្រជា‌ជន​វង្វេង តែ​ឥឡូវ​នេះ ខ្ញុំ​បាន​ពិចារណា​សួរ​នៅ​មុខ​អ្នក​រាល់​គ្នា​ហើយ មិន​ឃើញ​ជា​មាន​ទោស​អ្វី ដូច​ដែល​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​នោះ​សោះ។


កាល​មាន​គេ​ប្រាប់​ខ្ញុំ​បាទ​ថា ពួក​សាសន៍​យូដា​មាន​គម្រោង​អាក្រក់​ចង់​សម្លាប់​គាត់ ខ្ញុំ​បាទ​ក៏​បញ្ជូន​គាត់​មក​ឯក‌ឧត្តម​ភ្លាម ហើយ​បង្គាប់​ឲ្យ​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​គាត់ មក​និយាយ​តតាំង​នឹង​គាត់ នៅ​ចំពោះ​ឯកឧត្តម​ចុះ»។


លោក​ក៏​មាន​ប្រសាសន៍​ថា៖ «ពេល​ពួក​ចោទ​ប្រកាន់​អ្នក​មក​ដល់ ខ្ញុំ​នឹង​ស្ដាប់​រឿង​ក្ដី​របស់​អ្នក»។ បន្ទាប់មក លោក​បង្គាប់​ឲ្យ​គេ​យាម​ការ‌ពារ​លោក​ប៉ុល នៅ​ក្នុង​វិមាន​របស់​ព្រះ‌បាទ​ហេរ៉ូឌ។


ប៉ុន្តែ លោក​លូស៊ា ជា​មេទ័ព​ធំ បាន​មក​កន្ត្រាក់​យក​គាត់​ពី​ដៃ​យើង​ខ្ញុំ​ទៅ ដោយ​អំណាច​យ៉ាង​សម្បើម


ពួក​សាសន៍​យូដាក៏​យល់​ព្រម​ដែរ ដោយ​បញ្ជាក់​ថា រឿង​ទាំង​នោះ​ពិត​ជា​ត្រឹម​ត្រូវ​មែន។


លោក​មាន​ប្រសាសន៍​ថា៖ «ដូច្នេះ ក្នុង​ចំណោម​អស់​លោក អ្នក​ណា​ដែល​មាន​អំណាច សូម​អញ្ជើញ​ទៅ​ជា‌មួយ​ខ្ញុំ ហើយ​បើ​ឃើញ​ថា​អ្នក​នោះ​មាន​ទោស​អ្វី សុំ​ចោទ​ប្រកាន់​គាត់ទៅ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម