ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 21:9 - ព្រះគម្ពីរខ្មែរសាកល

គាត់​មាន​កូនស្រី​ព្រហ្មចារី​បួន​នាក់​ដែល​ថ្លែងព្រះបន្ទូល​។

សូមមើលជំពូក

Khmer Christian Bible

លោក​ភីលីព​មាន​កូនក្រមុំ​បួន​នាក់​ ដែល​ថ្លែង​ព្រះបន្ធូល។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ភីលីព​មាន​កូន​ក្រមុំ​បួន​នាក់ ដែល​មាន​អំណោយ‌ទាន​ថ្លែង​ទំនាយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ភីលីព​មាន​កូន​ក្រមុំ​បួន​នាក់ ដែល​ថ្លែង​ព្រះ‌បន្ទូល*​របស់​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​នោះ​មាន​កូន​ក្រមុំ​៤​នាក់​ដែល​ចេះ​ទាយ​ទំនាយ

សូមមើលជំពូក

អាល់គីតាប

លោក​ភីលីព​មាន​កូន​ក្រមុំ​បួន​នាក់​ដែល​ថ្លែង​បន្ទូល​របស់​អុលឡោះ។

សូមមើលជំពូក



កិច្ចការ 21:9
13 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ព្យាការិនី​ម្នាក់​ឈ្មោះ​អាន់ណា ជា​កូនស្រី​របស់​ផាញូអែល ក្នុង​កុលសម្ព័ន្ធ​អេស៊ើរ​។ ស្ត្រីនេះ​មានវ័យចំណាស់​ហើយ គាត់​រស់នៅ​ជាមួយ​ប្ដី​បាន​ប្រាំពីរ​ឆ្នាំ​ក្រោយពីរៀបការ


ក្នុង​ក្រុមជំនុំ​នៅ​អាន់ទីយ៉ូក មាន​អ្នកថ្លែងព្រះបន្ទូល និង​គ្រូ គឺ​បារណាបាស ស៊ីម្មាន​ដែល​គេ​ហៅថា​នីគើរ លូគាស​អ្នកគីរេន ម៉ាណាអេន​បងប្អូនចិញ្ចឹម​របស់​ស្ដេចត្រាញ់​ហេរ៉ូឌ និង​សូល​។


‘ព្រះ​មានបន្ទូលថា នៅ​ថ្ងៃចុងបញ្ចប់​នឹង​កើតមាន​ដូច្នេះ​: យើង​នឹង​ចាក់បង្ហូរ​វិញ្ញាណ​របស់យើង​លើ​មនុស្ស គ្រប់គ្នា កូនប្រុស​កូនស្រី​របស់អ្នករាល់គ្នា​នឹង​ព្យាករ ពួក​កំលោះ​របស់អ្នករាល់គ្នា​នឹង​ឃើញ​និមិត្ត ពួក​ចាស់ៗ​របស់អ្នករាល់គ្នា​នឹង​យល់សប្តិ​។


ដូច្នេះ អ្នក​ដែល​ឲ្យ​ស្ត្រីព្រហ្មចារី​របស់​ខ្លួន​រៀបការ ធ្វើ​បាន​ល្អ​ហើយ រីឯ​អ្នក​ដែល​មិន​ឲ្យរៀបការ ធ្វើ​បាន​ល្អជាង​។


យ៉ាងណាមិញ យើង​មាន​ការនេះ​ប្រកាន់នឹង​អ្នក គឺថា​អ្នក​បណ្ដោយ​យេសិបិល ជា​ស្ត្រី​ដែល​ហៅ​ខ្លួនឯង​ថា​ព្យាការិនី​។ នាង​បង្រៀន និង​បោកបញ្ឆោត​បាវបម្រើ​របស់យើង​ឲ្យ​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ និង​ឲ្យ​ហូប​អាហារដែលសែនដល់រូបបដិមាករ​ទៀតផង​។