ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 21:7 - ព្រះគម្ពីរខ្មែរសាកល

នៅពេល​បញ្ចប់​ដំណើរតាមសមុទ្រ​ពី​ទីរ៉ុស យើង​ក៏​ទៅដល់​ផ្ទលេមេ ហើយ​សួរសុខទុក្ខ​បងប្អូន រួច​ស្នាក់នៅ​ជាមួយ​ពួកគេ​មួយ​ថ្ងៃ។

សូមមើលជំពូក

Khmer Christian Bible

ពេល​យើង​បញ្ចប់​ការ​ធ្វើ​ដំណើរ​តាម​សំពៅ​ពី​ក្រុង​ទីរ៉ុស​ យើង​ក៏​មក​ដល់​ក្រុង​ផ្ទលេមេ​ ហើយ​ក្រោយ​ពី​បាន​ជម្រាប​សួរ​ពួក​បងប្អូន​រួច​ យើង​ក៏​ស្នាក់នៅ​ជាមួយ​ពួកគេ​មួយ​ថ្ងៃ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​បាន​បញ្ចប់​ដំណើរ​តាម​សំពៅ​ពី​ក្រុង​ទីរ៉ុស នៅ​ពេល​យើង​បាន​មក​ដល់​ក្រុង​ផ្ទលេ‌មេ។ យើង​បាន​ជម្រាប​សួរ​ពួក​បង‌ប្អូន ហើយ​បាន​ស្នាក់​នៅ​ជា‌មួយ​គេ​អស់​មួយ​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​បាន​បន្ត​ដំណើរ​ពី​ក្រុង​ទីរ៉ុស​ទៅ​ដល់​ក្រុង​ផ្ទោឡេ‌ម៉ៃស៍ ហើយ​ដំណើរ​តាម​ផ្លូវ​ទឹក​ក៏​ចប់​ត្រឹម​ណេះ។ យើង​បាន​ចូល​ទៅ​ជម្រាប​សួរ​ពួក​បងប្អូន​នៅ​ក្រុង​ផ្ទោឡេ‌ម៉ៃស៍ និង​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​មួយ​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​សំរេច​ដំណើរ​ពី​ក្រុង​ទីរ៉ុស ទៅ​ដល់​ផ្ទលេមេ​ហើយ នោះ​ក៏​ទៅ​ជំរាប​សួរ​ដល់​ពួក​ជំនុំ ហើយ​បាន​សំចត​នៅ​ជា​មួយ​នឹង​គេ​អស់​១​ថ្ងៃ

សូមមើលជំពូក

អាល់គីតាប

យើង​បាន​បន្ដ​ដំណើរ​ពី​ក្រុង​ទីរ៉ុស ទៅ​ដល់​ក្រុង​ផ្ទោឡេម៉ៃស៍ ហើយ​ដំណើរ​តាម​ផ្លូវ​ទឹក​ក៏​ចប់​ត្រឹម​ណេះ។ យើង​បាន​ចូល​ទៅ​ឲ្យ​សាឡាម​ពួក​បង​ប្អូន​នៅ​ក្រុង​ផ្ទោឡេម៉ៃស៍ និង​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​មួយ​ថ្ងៃ។

សូមមើលជំពូក



កិច្ចការ 21:7
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិនបើ​អ្នករាល់គ្នា​ជម្រាបសួរ​តែ​បងប្អូន​របស់ខ្លួន​ប៉ុណ្ណោះ តើ​អ្នករាល់គ្នា​បាន​ធ្វើ​អ្វី​ពិសេស​? សូម្បីតែ​ពួក​សាសន៍ដទៃក៏​មិន​ធ្វើ​ដូច្នោះ​ដែរ​ទេ​ឬ​?


នៅ​គ្រានោះ ហ្វូងមនុស្ស​ដែល​ជួបជុំគ្នា​មាន​ប្រមាណ​មួយរយ​ម្ភៃ​នាក់​។ ពេត្រុស​ក៏​ក្រោកឈរឡើង​នៅ​កណ្ដាលចំណោម​បងប្អូន ហើយ​និយាយថា​៖


នៅគ្រានោះ ហេរ៉ូឌ​ខ្ញាល់​នឹង​ប្រជាជនទីរ៉ុស និង​ស៊ីដូន​យ៉ាងក្រៃលែង​។ ដូច្នេះ ពួកគេ​ក៏​ព្រមព្រៀងគ្នា​មក​គាល់​ហេរ៉ូឌ ហើយ​សុំ​សន្តិភាព ដោយ​បញ្ចុះបញ្ចូល​ប្លាសតុស​មន្ត្រីរក្សាដំណាក់​ស្ដេច ពីព្រោះ​តំបន់​របស់​ពួកគេ​ទទួលស្បៀងអាហារ​ពី​ស្រុក​របស់​ស្ដេច​។


លុះ​ចូលចត​នៅ​សេសារា ប៉ូល​ក៏​ឡើងទៅ​យេរូសាឡិម​សួរសុខទុក្ខ​ក្រុមជំនុំ រួច​ចុះ​ទៅ​អាន់ទីយ៉ូក​។


ខណៈដែល​យើង​ស្នាក់នៅ​ទីនោះ​ជាច្រើន​ថ្ងៃ មាន​ព្យាការី​ម្នាក់​ឈ្មោះ​អ័ក្កាបុស​ចុះមក​ពី​យូឌា​។


នៅពេល​យើង​ទៅដល់​យេរូសាឡិម បងប្អូន​បាន​ទទួលស្វាគមន៍​យើង​យ៉ាងរីករាយ​។


ក្រោយពី​ជម្រាបសួរ​អ្នកទាំងនោះ​ហើយ ប៉ូល​ក៏​រៀបរាប់ប្រាប់​ការ​នីមួយៗ​ដែល​ព្រះ​បាន​ធ្វើ​ក្នុងចំណោម​សាសន៍ដទៃ តាមរយៈ​ការបម្រើ​របស់​គាត់។


យើង​បន្តដំណើរ​ទៅ​ស៊ីរី ទាំង​ឃើញ​ស៊ីពរ៍​នៅ​ខាងឆ្វេង ក៏​បង្ហួសទៅ រួច​ចូលចត​នៅ​ទីរ៉ុស ពីព្រោះ​សំពៅ​ត្រូវ​ទម្លាក់​ទំនិញ​នៅ​ទីនោះ​។


លុះ​ប៉ុន្មានថ្ងៃ​ក្រោយមក ព្រះបាទ​អ័គ្រីប៉ា និង​បេរេនីស​យាង​មក​ដល់​សេសារា ដើម្បី​សួរសុខទុក្ខ​ភេស្ទុស​។


ពេល​ចូលចត​នៅ​ស៊ីរ៉ាគូស យើង​ស្នាក់នៅ​ទីនោះ​បី​ថ្ងៃ


សូម​ជួយ​សួរសុខទុក្ខ​អ្នកដឹកនាំ​ទាំងអស់​របស់អ្នករាល់គ្នា និង​វិសុទ្ធជន​ទាំងអស់គ្នា​ផង​។ ពួកបងប្អូន​ដែល​មកពី​អ៊ីតាលី ក៏​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​ដែរ​។