ព្រះអម្ចាស់នៃទូលបង្គំអើយ សូមបំផ្លាញពួកគេ សូមបំបែកភាសារបស់ពួកគេផង! ដ្បិតទូលបង្គំបានឃើញអំពើហិង្សា និងជម្លោះនៅក្នុងទីក្រុង។
កិច្ចការ 21:35 - ព្រះគម្ពីរខ្មែរសាកល លុះទៅដល់កាំជណ្ដើរ ប៉ូលត្រូវពួកទាហានលើកសែង ដោយសារតែអំពើហិង្សារបស់ហ្វូងមនុស្ស។ Khmer Christian Bible ពេលគាត់មកដល់ជណ្ដើរ ហើយដោយព្រោះតែអំពើហិង្សារបស់បណ្ដាជន ពួកទាហានក៏ជ្រោងគាត់ឡើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលលោកប៉ុលមកដល់ជណ្តើរបន្ទាយ ពួកទាហានក៏ជ្រោងលោកឡើង ព្រោះតែអំពើហិង្សារបស់បណ្ដាជន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកប៉ូលមកដល់ជណ្ដើរបន្ទាយ ពួកទាហាននាំគ្នាសែងលោក ព្រោះបណ្ដាជនមកតាមទាំងកំរោល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះបានដល់ទៅជណ្តើរបន្ទាយហើយ នោះពួកទាហានត្រូវលើកសែងគាត់ឡើង ដោយព្រោះហ្វូងមនុស្សច្រឡោតឡើងជាខ្លាំង អាល់គីតាប ពេលលោកប៉ូលមកដល់ជណ្ដើរបន្ទាយ ពួកទាហាននាំគ្នាសែងលោក ព្រោះបណ្ដាជនមកតាមទាំងកំរោល |
ព្រះអម្ចាស់នៃទូលបង្គំអើយ សូមបំផ្លាញពួកគេ សូមបំបែកភាសារបស់ពួកគេផង! ដ្បិតទូលបង្គំបានឃើញអំពើហិង្សា និងជម្លោះនៅក្នុងទីក្រុង។
ទេ! អ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតក្នុងចិត្ត អ្នករាល់គ្នាអនុវត្តអំពើហិង្សានៃដៃរបស់ខ្លួន នៅលើផែនដី។
ក៏និយាយនឹងអ្នកថែចម្ការថា: ‘មើល៍! បីឆ្នាំមកហើយ ខ្ញុំមករកផ្លែពីដើមល្វានេះ ប៉ុន្តែរកមិនបានអ្វីសោះ។ ចូរកាប់វាចោលទៅ! ទុកឲ្យវាបង្ខាតទាំងដីធ្វើអី?’។
មេបញ្ជាការបានអនុញ្ញាតឲ្យ ដូច្នេះប៉ូលក៏ឈរលើកាំជណ្ដើរ ធ្វើសញ្ញាដោយដៃទៅកាន់ប្រជាជន។ លុះពួកគេស្ងៀមស្ងាត់ហើយ ប៉ូលនិយាយនឹងពួកគេជាភាសាហេព្រើរថា៖
ប៉ុន្តែលូស៊ាមេបញ្ជាការបានចូលមក យកវាចេញពីដៃរបស់យើងខ្ញុំ ដោយប្រើកម្លាំងច្រើន ហើយបញ្ជាពួកដើមចោទឲ្យមកជួបលោក។