បុណ្យរំលងរបស់ជនជាតិយូដាជិតមកដល់ហើយ។ មានមនុស្សជាច្រើនឡើងពីជនបទទៅយេរូសាឡិមមុនថ្ងៃបុណ្យ ដើម្បីជម្រះកាយឲ្យបរិសុទ្ធ។
កិច្ចការ 21:26 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ នៅថ្ងៃបន្ទាប់ ប៉ូលក៏យកអ្នកទាំងនោះទៅ ហើយធ្វើពិធីជម្រះកាយជាមួយពួកគេ រួចចូលទៅក្នុងព្រះវិហារ បញ្ជាក់ពេលបញ្ចប់នៃថ្ងៃជម្រះកាយ គឺរយៈពេលរហូតដល់ត្រូវថ្វាយតង្វាយ សម្រាប់ពួកគេម្នាក់ៗ។ Khmer Christian Bible ពេលនោះលោកប៉ូលក៏នាំអ្នកទាំងនោះទៅ ហើយនៅថ្ងៃបន្ទាប់ គាត់ក៏ធ្វើពិធីជម្រះកាយជាមួយពួកគេ រួចបានចូលទៅក្នុងព្រះវិហារ ដើម្បីបញ្ជាក់អំពីថ្ងៃនៃការបញ្ចប់ពិធីជម្រះកាយ និងតង្វាយដែលពួកគេម្នាក់ៗត្រូវថ្វាយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លោកប៉ុលក៏នាំអ្នកទាំងនោះទៅ ហើយនៅថ្ងៃបន្ទាប់ លោកបានធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធជាមួយអ្នកទាំងនោះ រួចចូលទៅក្នុងព្រះវិហារ ដើម្បីបញ្ជាក់ពីថ្ងៃដែលពិធីជម្រះកាយត្រូវបញ្ចប់ និងតង្វាយដែលគេម្នាក់ៗត្រូវថ្វាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃបន្ទាប់ លោកប៉ូលបាននាំបងប្អូនទាំងបួននាក់នោះ ទៅធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ*ជាមួយលោក។ លោកក៏ចូលទៅក្នុងព្រះវិហារ* ប្រាប់គេអំពីពេលកំណត់ដែលពិធីជម្រះកាយឲ្យបរិសុទ្ធនេះនឹងត្រូវចប់ និងពេលកំណត់ដែលម្នាក់ៗត្រូវថ្វាយតង្វាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះប៉ុលក៏នាំយកអ្នកទាំងនោះទៅ លុះស្អែកឡើង កាលបានញែកជាបរិសុទ្ធជាមួយនឹងគេហើយ ក៏ចូលទៅក្នុងព្រះវិហារ ដើម្បីប្រាប់ពីកំណត់ដែលត្រូវបានបរិសុទ្ធ ចាំទំរាំដល់បានថ្វាយដង្វាយសំរាប់គេគ្រប់គ្នា។ អាល់គីតាប នៅថ្ងៃបន្ទាប់ លោកប៉ូលបាននាំបងប្អូនទាំងបួននាក់នោះទៅធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធជាមួយគាត់។ លោកក៏ចូលទៅក្នុងម៉ាស្ជិទ ប្រាប់គេអំពីពេលកំណត់ដែលពិធីជម្រះកាយឲ្យបានបរិសុទ្ធនេះនឹងត្រូវចប់ និងពេលកំណត់ដែលម្នាក់ៗត្រូវជូនជំនូន។ |
បុណ្យរំលងរបស់ជនជាតិយូដាជិតមកដល់ហើយ។ មានមនុស្សជាច្រើនឡើងពីជនបទទៅយេរូសាឡិមមុនថ្ងៃបុណ្យ ដើម្បីជម្រះកាយឲ្យបរិសុទ្ធ។
ចូរអ្នកយកអ្នកទាំងនេះទៅ ហើយធ្វើពិធីជម្រះកាយជាមួយពួកគេ ព្រមទាំងចេញប្រាក់ឲ្យពួកគេដើម្បីកោរសក់ផង។ ធ្វើដូច្នេះ មនុស្សទាំងអស់នឹងដឹងថា អ្វីដែលពួកគេបានឮអំពីអ្នក នោះមិនពិតទេ ផ្ទុយទៅវិញ ខ្លួនអ្នកផ្ទាល់ក៏ដើរត្រឹមត្រូវ ដោយកាន់តាមក្រឹត្យវិន័យដែរ។
ពេលខ្ញុំកំពុងថ្វាយតង្វាយនោះឯង ដែលពួកគេឃើញខ្ញុំបានទទួលពិធីជម្រះកាយនៅក្នុងព្រះវិហារហើយ គឺពេលនោះគ្មានហ្វូងមនុស្ស ហើយក៏គ្មានចលាចលដែរ។
ចំពោះជនជាតិយូដា ខ្ញុំត្រឡប់ដូចជាជនជាតិយូដា ដើម្បីឈ្នះបានជនជាតិយូដាមកវិញ; ចំពោះអ្នកដែលស្ថិតនៅក្រោមក្រឹត្យវិន័យ ទោះបីជាខ្លួនខ្ញុំមិនស្ថិតនៅក្រោមក្រឹត្យវិន័យក៏ដោយ ក៏ខ្ញុំត្រឡប់ដូចជាស្ថិតនៅក្រោមក្រឹត្យវិន័យ ដើម្បីឈ្នះបានអ្នកដែលស្ថិតនៅក្រោមក្រឹត្យវិន័យមកវិញ;