ប៉ុន្តែខ្ញុំមានពិធីជ្រមុជទឹកមួយដែលខ្ញុំត្រូវទទួល ហើយខ្ញុំឈឺចាប់ណាស់ហ្ន៎ ទម្រាំតែការនោះបានសម្រេច!
កិច្ចការ 20:22 - ព្រះគម្ពីរខ្មែរសាកល “ឥឡូវនេះ មើល៍! ខ្ញុំកំពុងធ្វើដំណើរទៅយេរូសាឡិម ដោយជាប់ចំណងពីព្រះវិញ្ញាណ។ ខ្ញុំមិនដឹងថានឹងជួបអ្វីនៅទីនោះទេ Khmer Christian Bible ឥឡូវនេះ មើល៍ ព្រះវិញ្ញាណបានជំរុញខ្ញុំឲ្យទៅក្រុងយេរូសាឡិម ហើយខ្ញុំមិនដឹងជាមានរឿងអ្វីកើតឡើងចំពោះខ្ញុំនៅទីនោះទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ មើល៍ ព្រះវិញ្ញាណជំរុញចិត្តខ្ញុំឲ្យទៅក្រុងយេរូសាឡិម ដោយមិនដឹងថាមានអ្វីកើតឡើងដល់ខ្ញុំនៅទីនោះទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ ព្រះវិញ្ញាណបានទាក់ទាញចិត្តខ្ញុំឲ្យធ្វើដំណើរទៅក្រុងយេរូសាឡឹម ហើយខ្ញុំមិនដឹងថានឹងមានហេតុការណ៍អ្វីកើតមានដល់ខ្ញុំ នៅក្រុងនោះឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវនេះ មើល ខ្ញុំមានសេចក្ដីបណ្តាលក្នុងចិត្ត ចង់ទៅឯក្រុងយេរូសាឡិម ឥតដឹងការអ្វី ដែលនឹងកើតដល់ខ្ញុំនៅទីនោះទេ អាល់គីតាប ឥឡូវនេះ រសអុលឡោះបានទាក់ទាញចិត្ដខ្ញុំឲ្យធ្វើដំណើរទៅក្រុងយេរូសាឡឹម ហើយខ្ញុំមិនដឹងថា នឹងមានហេតុការណ៍អ្វីកើតមានដល់ខ្ញុំ នៅក្រុងនោះឡើយ |
ប៉ុន្តែខ្ញុំមានពិធីជ្រមុជទឹកមួយដែលខ្ញុំត្រូវទទួល ហើយខ្ញុំឈឺចាប់ណាស់ហ្ន៎ ទម្រាំតែការនោះបានសម្រេច!
លុះជិតដល់ថ្ងៃនៃការយាងឡើងទៅស្ថានសួគ៌របស់ព្រះយេស៊ូវ ព្រះអង្គក៏តាំងព្រះទ័យយាងទៅយេរូសាឡិម។
មុនបុណ្យរំលង ព្រះយេស៊ូវទ្រង់ជ្រាបថាពេលវេលារបស់ព្រះអង្គមកដល់ហើយ ដើម្បីយាងចាកចេញពីពិភពលោកនេះទៅឯព្រះបិតា។ ព្រះអង្គទ្រង់ស្រឡាញ់មនុស្សរបស់ព្រះអង្គដែលនៅក្នុងពិភពលោក គឺស្រឡាញ់ពួកគេរហូតដល់ចុងបំផុត។
ព្រះយេស៊ូវបានជ្រាបអ្វីៗទាំងអស់ដែលនឹងកើតឡើងដល់ព្រះអង្គហើយ ព្រះអង្គក៏យាងចេញទៅ ហើយមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នារកនរណា?”។
ខណៈដែលប៉ូលកំពុងរង់ចាំអ្នកទាំងពីរនៅអាថែន វិញ្ញាណរបស់គាត់ខឹងពុះកញ្ជ្រោលយ៉ាងខ្លាំងក្នុងគាត់ ដោយឃើញមានរូបបដិមាករពេញនៅទីក្រុងនោះ។
ក្រោយពីហេតុការណ៍ទាំងនេះបានបញ្ចប់ហើយ ប៉ូលត្រូវព្រះវិញ្ញាណបណ្ដាលឲ្យធ្វើដំណើរទៅយេរូសាឡិម ដោយឆ្លងកាត់ម៉ាសេដូន និងអាខៃ។ គាត់និយាយថា៖ “បន្ទាប់ពីខ្ញុំទៅដល់ទីនោះហើយ ខ្ញុំត្រូវតែទៅមើលរ៉ូមដែរ”។
នេះគឺដោយសារប៉ូលបានសម្រេចចិត្តរួចហើយថានឹងធ្វើដំណើរបង្ហួសអេភេសូរ ដើម្បីកុំឲ្យខាតពេលនៅអាស៊ី ពីព្រោះគាត់កំពុងប្រញាប់ទៅឲ្យដល់យេរូសាឡិមនៅថ្ងៃបុណ្យថ្ងៃទីហាសិប ប្រសិនបើអាច។
ជាការពិត សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទជំរុញយើង ដោយសារយើងបានយល់ឃើញដូច្នេះថា មនុស្សម្នាក់បានស្លាប់ជំនួសមនុស្សទាំងអស់ ដូច្នេះមនុស្សទាំងអស់បានស្លាប់ហើយ;
អ្នករាល់គ្នាមិនដឹងថាថ្ងៃស្អែកនឹងមានអ្វីកើតឡើង ហើយជីវិតរបស់អ្នករាល់គ្នានឹងទៅជាយ៉ាងណាទេ! ដ្បិតអ្នករាល់គ្នាជាអ័ព្ទដែលលេចមកតែមួយភ្លែតប៉ុណ្ណោះ រួចក៏បាត់ទៅវិញ។
ដ្បិតខ្ញុំដឹងហើយថា ខ្ញុំត្រូវដោះរោងរបស់ខ្ញុំនេះចេញក្នុងពេលឆាប់ៗ ដូចដែលព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងបានបញ្ជាក់ដល់ខ្ញុំ។