កិច្ចការ 2:37 - ព្រះគម្ពីរខ្មែរសាកល នៅពេលប្រជាជនបានឮដូច្នេះ ពួកគេក៏ត្រូវបានចាក់ទម្លុះដល់ចិត្ត ហើយសួរពេត្រុស និងសាវ័កឯទៀតថា៖ “បងប្អូនអើយ តើយើងគួរធ្វើដូចម្ដេច?”។ Khmer Christian Bible ពេលពួកគេស្ដាប់ឮដូច្នេះហើយ ពួកគេក៏មានសេចក្ដីប៉ះពាល់ចិត្ដ និងបានសួរទៅលោកពេត្រុស ព្រមទាំងសាវកឯទៀតថា៖ «ឱបងប្អូនអើយ! តើយើងគួរធ្វើយ៉ាងដូចម្ដេច?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេបានឮ នោះគេមានការចាក់ចុចក្នុងចិត្ត ហើយសួរលោកពេត្រុស និងពួកសាវកឯទៀតថា៖ «បងប្អូនអើយ តើយើងខ្ញុំត្រូវធ្វើដូចម្តេច?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលបណ្ដាជនបានឮសេចក្ដីទាំងនេះ ពួកគេរំជួលចិត្តជាខ្លាំង ហើយសួរលោកពេត្រុស និងសាវ័កឯទៀតៗថា៖ «បងប្អូនអើយ! តើឲ្យយើងខ្ញុំធ្វើដូចម្ដេច?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគេបានឮ នោះគេមានសេចក្ដីចាក់ចុចក្នុងចិត្ត ក៏សួរពេត្រុស នឹងពួកសាវកឯទៀតថា បងប្អូនអើយ តើយើងខ្ញុំត្រូវធ្វើដូចម្តេច អាល់គីតាប កាលបណ្ដាជនបានឮសេចក្ដីទាំងនេះ ពួកគេរំជួលចិត្ដជាខ្លាំង ហើយសួរពេត្រុស និងសាវ័កឯទៀតៗថា៖ «បងប្អូនអើយ! តើឲ្យយើងខ្ញុំធ្វើដូចម្ដេច?»។ |
ពាក្យសម្ដីរបស់មនុស្សមានប្រាជ្ញាប្រៀបដូចជាជន្លួញ ហើយពាក្យសម្ដីរបស់ពួកអ្នកដែលប្រមូលពាក្យទាំងនេះទុក ក៏ប្រៀបដូចជាដែកគោលដែលត្រូវបានបោះភ្ជាប់ ជាពាក្យដែលត្រូវបានប្រទានមក ពីអ្នកគង្វាលម្នាក់។
អ្នកយាមឆ្លើយថា៖ “ពេលព្រឹកកំពុងតែមក ហើយពេលយប់ក៏មកទៀតដែរ។ បើអ្នកចង់សួរ ចូរសួរចុះ! ចូរត្រឡប់មកទៀតចុះ”។
“យើងនឹងចាក់បង្ហូរវិញ្ញាណនៃសេចក្ដីសន្ដោស និងពាក្យអង្វរករលើវង្សត្រកូលដាវីឌ និងពួកអ្នកដែលរស់នៅយេរូសាឡិម ហើយពួកគេនឹងសម្លឹងមើលយើងដែលពួកគេបានចាក់ទម្លុះ។ ពួកគេនឹងកាន់ទុក្ខចំពោះអ្នកនោះ ហាក់ដូចជាទួញសោកចំពោះកូនតែមួយ ក៏នឹងយំសោកយ៉ាងល្វីងជូរចត់ចំពោះអ្នកនោះ ហាក់ដូចជាយំសោកយ៉ាងល្វីងជូរចត់ចំពោះកូនច្បង។
មានពួកអ្នកទារពន្ធមកទទួលពិធីជ្រមុជទឹកដែរ ពួកគេក៏សួរយ៉ូហានថា៖ “លោកគ្រូ តើយើងខ្ញុំគួរធ្វើដូចម្ដេច?”។
ពួកទាហានក៏សួរគាត់ដែរថា៖ “ចុះយើងខ្ញុំវិញ តើគួរធ្វើដូចម្ដេចដែរ?”។ យ៉ូហាននិយាយថា៖ “កុំគំរាមយកលុយ ឬចេះតែចោទយកលុយពីអ្នកណាឡើយ តែចូរស្កប់ចិត្តនឹងប្រាក់ឈ្នួលរបស់ខ្លួនវិញ”។
ពួកគេឮដូច្នេះ ក៏ចេញទៅម្នាក់ម្ដងៗចាប់ពីមនុស្សចាស់ជាងគេ ហើយសល់តែព្រះអង្គ និងស្ត្រីដែលនៅកណ្ដាលនោះប៉ុណ្ណោះ។
“បងប្អូនអើយ បទគម្ពីរដែលព្រះវិញ្ញាណដ៏វិសុទ្ធបានថ្លែងទុកមុនតាមរយៈមាត់របស់ដាវីឌត្រូវតែបានបំពេញឲ្យសម្រេច គឺអំពីយូដាសដែលបានធ្វើជាអ្នកនាំផ្លូវឲ្យគេទៅចាប់ព្រះយេស៊ូវ។
“ខ្ញុំនិយាយថា: ‘ព្រះអម្ចាស់ តើទូលបង្គំត្រូវធ្វើដូចម្ដេច?’។ “ព្រះអម្ចាស់មានបន្ទូលនឹងខ្ញុំថា:‘ចូរក្រោកឡើង ចូលទៅដាម៉ាស់ចុះ ហើយនៅទីនោះ គេនឹងប្រាប់អ្នកនូវអ្វីៗទាំងអស់ដែលបានកំណត់ឲ្យអ្នកធ្វើ’។
ពីមុន ខ្ញុំបានរស់នៅដោយគ្មានក្រឹត្យវិន័យ ប៉ុន្តែនៅពេលបទបញ្ជាចូលមក បាបក៏មានជីវិតឡើង