ប៉ុន្តែពួកគេនិយាយថា៖ “កុំធ្វើក្នុងអំឡុងពេលពិធីបុណ្យឡើយ ក្រែងលោកើតចលាចលក្នុងចំណោមប្រជាជន”។
កិច្ចការ 19:40 - ព្រះគម្ពីរខ្មែរសាកល ដ្បិតយើងពិតជាស្ថិតក្នុងភាពគ្រោះថ្នាក់ដែលនឹងត្រូវគេប្ដឹងអំពីបទបង្កចលាចលនៅថ្ងៃនេះ ដោយគ្មានមូលហេតុអ្វីដែលយើងអាចដោះសាអំពីការជ្រួលច្របល់នេះបានទេ”។ Khmer Christian Bible ដ្បិតយើងកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ដែលនឹងត្រូវគេចោទពីបទបង្កចលាចលនៅក្នុងថ្ងៃនេះ ព្រោះយើងគ្មានមូលហេតុអាចដោះសាអំពីការប្រជុំនេះបានទេ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើងពិតជាស្ថិតក្នុងសភាពគ្រោះថ្នាក់ ដោយជាប់ចោទពីរឿងបះបោរដែលកើតឡើងនៅថ្ងៃនេះ ព្រោះគ្មានហេតុណាមួយ ដែលយើងអាចនឹងដោះសាពីការប្រជុំគ្នានេះបានឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើមិនដូច្នោះទេ សុំប្រយ័ត្ន ក្រែងយើងត្រូវជាប់ចោទថាជាអ្នកបះបោរ ព្រោះតែរឿងរ៉ាវដែលកើតមានឡើងនៅថ្ងៃនេះ ដ្បិតយើងគ្មានមូលហេតុអ្វី ដើម្បីដោះសាអំពីការប្រជុំគ្នានេះឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតខ្លាចក្រែងយើងត្រូវទោសជាពួកបះបោរ ដោយព្រោះរឿងដែលកើតមកនៅថ្ងៃនេះ ដ្បិតគ្មានហេតុណាមួយ ដែលយើងអាចនឹងដោះសាពីការប្រជុំនេះបានទេ អាល់គីតាប បើមិនដូច្នោះទេ សុំប្រយ័ត្ន ក្រែងយើងត្រូវជាប់ចោទថាជាអ្នកបះបោរ ព្រោះតែរឿងរ៉ាវដែលកើតមានឡើងនៅថ្ងៃនេះ ដ្បិតយើងគ្មានមូលហេតុអ្វី ដើម្បីដោះសាអំពីការប្រជុំគ្នានេះបានឡើយ»។ |
ប៉ុន្តែពួកគេនិយាយថា៖ “កុំធ្វើក្នុងអំឡុងពេលពិធីបុណ្យឡើយ ក្រែងលោកើតចលាចលក្នុងចំណោមប្រជាជន”។
ឯកឧត្ដមថេវភីលអើយ ដោយសារមានមនុស្សជាច្រើនបានផ្ដើមរៀបរៀងដំណើររឿងអំពីហេតុការណ៍ដែលត្រូវបានសម្រេចក្នុងចំណោមយើងខ្ញុំ
ប៉ុន្តែប្រសិនបើអស់លោកទាមទារអ្វីលើសពីនេះទៅទៀត នោះត្រូវដោះស្រាយនៅក្នុងអង្គប្រជុំដែលស្របច្បាប់។
ក្រោយពីចលាចលនេះបានស្ងប់ហើយ ប៉ូលក៏ហៅពួកសិស្សមកលើកទឹកចិត្ត រួចលាពួកគេ ហើយចេញដំណើរទៅម៉ាសេដូន។
ខណៈដែលពួកគេបម្រុងនឹងសម្លាប់ប៉ូល មានដំណឹងទៅដល់មេបញ្ជាការនៃកងទាហានថា យេរូសាឡិមទាំងមូលកំពុងច្របូកច្របល់។
បើដូច្នេះ តើអ្នកមិនមែនជាជនជាតិអេហ្ស៊ីបដែលពីមុនបានធ្វើកុបកម្ម ហើយនាំអ្នកធ្វើឃាតបួនពាន់នាក់ចេញទៅទីរហោស្ថានទេឬ?”។
ដោយសារភេលីចស្គាល់អំពីមាគ៌ានេះយ៉ាងច្បាស់លាស់ លោកក៏ផ្អាករឿងនោះសិន ដោយមានប្រសាសន៍ថា៖ “កាលណាលូស៊ាមេបញ្ជាការចុះមក ខ្ញុំនឹងសម្រេចរឿងក្ដីរបស់អស់លោក”។