នៅពេលឃើញការដែលបានកើតឡើង អភិបាលក៏ជឿ ព្រោះលោកស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអម្ចាស់។
កិច្ចការ 19:38 - ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ប្រសិនបើដេមេទ្រាស និងពួកជាងដែលនៅជាមួយគាត់ មានបណ្ដឹងទាស់នឹងអ្នកណា នោះមានសាលាក្ដីបើកស្រាប់ ហើយអភិបាលក៏នៅដែរ ដូច្នេះចូរឲ្យពួកគេប្ដឹងគ្នាចុះ។ Khmer Christian Bible ប៉ុន្ដែបើលោកដេមេទ្រាស និងពួកជាងដែលនៅជាមួយគាត់មានបណ្ដឹងនឹងនរណាម្នាក់ នោះសាលាក្ដីមានស្រាប់ ហើយអស់លោកអភិបាលក៏មានដែរ ចូរឲ្យគេប្ដឹងគ្នាចុះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើលោកដេមេទ្រាស និងពួកជាងដែលមកជាមួយគាត់ មានរឿងអ្វីទាស់នឹងអ្នកណា នោះមានសាលាក្តីបើកចំហស្រាប់ ហើយមានទាំងលោកអភិបាលជាតិរ៉ូមផង ត្រូវឲ្យគេដាក់ពាក្យបណ្ដឹងទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើលោកដេមេទ្រាស និងពួកជាងដែលនៅជាមួយគាត់មានរឿងអ្វីទាស់នឹងនរណា ត្រូវនាំពាក្យបណ្ដឹងមកជូនអស់លោកជារាជប្រតិភូ រកយុត្តិធម៌ឲ្យនៅថ្ងៃជំនុំជម្រះទៅ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ បើសិនជាដេមេទ្រាស នឹងពួកជាងដែលមកជាមួយគ្នានេះ មានរឿងអ្វីនឹងអ្នកណា នោះមានទីសំរាប់ជំនុំជំរះក្តីស្រាប់ ហើយមានទាំងពួកចៅក្រមផង ត្រូវឲ្យគេប្តឹងប្តល់គ្នាទៅចុះ អាល់គីតាប ប្រសិនបើលោកដេមេទ្រាស និងពួកជាងដែលនៅជាមួយគាត់មានរឿងអ្វីទាស់នឹងនរណា ត្រូវនាំពាក្យបណ្ដឹងមកជូនអស់លោកជារាជប្រតិភូ រកយុត្ដិធម៌ឲ្យនៅថ្ងៃជំនុំជម្រះទៅ!។ |
នៅពេលឃើញការដែលបានកើតឡើង អភិបាលក៏ជឿ ព្រោះលោកស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអម្ចាស់។
គាត់នៅជាមួយអភិបាលឈ្មោះស៊ើគាសប៉ូឡូស ដែលជាមនុស្សឈ្លាសវៃ។ អភិបាលនេះចង់ស្ដាប់ព្រះបន្ទូលរបស់ព្រះ ក៏ហៅបារណាបាស និងសូលមក។
ប៉ុន្តែអេលីម៉ាសដែលជាគ្រូធ្មប់នោះ (ដ្បិតឈ្មោះអេលីម៉ាស មានអត្ថន័យប្រែថា គ្រូធ្មប់) បានប្រឆាំងនឹងពួកគេ ដោយព្យាយាមបង្វែរអភិបាលចេញពីជំនឿ។
នៅពេលប៉ូលរៀបនឹងបើកមាត់និយាយ កាលីយ៉ូមានប្រសាសន៍នឹងពួកយូដាថា៖ “ឱ ពួកជនជាតិយូដាអើយ! ប្រសិនបើជាបទល្មើស ឬបទឧក្រិដ្ឋដ៏សាហាវណាមួយមែននោះ ខ្ញុំក៏អាចនឹងគាំទ្រអ្នករាល់គ្នាដោយសមហេតុផល
ពោលគឺ មានជាងប្រាក់ម្នាក់ឈ្មោះដេមេទ្រាស បានធ្វើឲ្យមានចំណូលមិនតិចទេដល់ពួកជាង តាមរយៈការធ្វើរូបវិហារព្រះម៉ែអរតេមីសពីប្រាក់។
ប៉ុន្តែប្រសិនបើអស់លោកទាមទារអ្វីលើសពីនេះទៅទៀត នោះត្រូវដោះស្រាយនៅក្នុងអង្គប្រជុំដែលស្របច្បាប់។
ក្នុងចំណោមអ្នករាល់គ្នា កាលណាមានបញ្ហាជាមួយអ្នកឯទៀត តើមានអ្នកខ្លះហ៊ានប្ដឹងនៅចំពោះមនុស្សទុច្ចរិត គឺមិនប្ដឹងនៅចំពោះវិសុទ្ធជនឬ?