កិច្ចការ 19:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦38 ប្រសិនបើលោកដេមេទ្រាស និងពួកជាងដែលមកជាមួយគាត់ មានរឿងអ្វីទាស់នឹងអ្នកណា នោះមានសាលាក្តីបើកចំហស្រាប់ ហើយមានទាំងលោកអភិបាលជាតិរ៉ូមផង ត្រូវឲ្យគេដាក់ពាក្យបណ្ដឹងទៅ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល38 ដោយហេតុនេះ ប្រសិនបើដេមេទ្រាស និងពួកជាងដែលនៅជាមួយគាត់ មានបណ្ដឹងទាស់នឹងអ្នកណា នោះមានសាលាក្ដីបើកស្រាប់ ហើយអភិបាលក៏នៅដែរ ដូច្នេះចូរឲ្យពួកគេប្ដឹងគ្នាចុះ។ សូមមើលជំពូកKhmer Christian Bible38 ប៉ុន្ដែបើលោកដេមេទ្រាស និងពួកជាងដែលនៅជាមួយគាត់មានបណ្ដឹងនឹងនរណាម្នាក់ នោះសាលាក្ដីមានស្រាប់ ហើយអស់លោកអភិបាលក៏មានដែរ ចូរឲ្យគេប្ដឹងគ្នាចុះ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥38 ប្រសិនបើលោកដេមេទ្រាស និងពួកជាងដែលនៅជាមួយគាត់មានរឿងអ្វីទាស់នឹងនរណា ត្រូវនាំពាក្យបណ្ដឹងមកជូនអស់លោកជារាជប្រតិភូ រកយុត្តិធម៌ឲ្យនៅថ្ងៃជំនុំជម្រះទៅ!។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤38 ដូច្នេះ បើសិនជាដេមេទ្រាស នឹងពួកជាងដែលមកជាមួយគ្នានេះ មានរឿងអ្វីនឹងអ្នកណា នោះមានទីសំរាប់ជំនុំជំរះក្តីស្រាប់ ហើយមានទាំងពួកចៅក្រមផង ត្រូវឲ្យគេប្តឹងប្តល់គ្នាទៅចុះ សូមមើលជំពូកអាល់គីតាប38 ប្រសិនបើលោកដេមេទ្រាស និងពួកជាងដែលនៅជាមួយគាត់មានរឿងអ្វីទាស់នឹងនរណា ត្រូវនាំពាក្យបណ្ដឹងមកជូនអស់លោកជារាជប្រតិភូ រកយុត្ដិធម៌ឲ្យនៅថ្ងៃជំនុំជម្រះទៅ!។ សូមមើលជំពូក |